បាត់ពូថៅ

 

        តាចាស់ម្នាក់បានបាត់ពូថៅរបស់ខ្លួនរកមិនឃើញ។ គាត់សង្ស័យថាក្មេងម្នាក់នៅក្បែផ្ទះជាអ្នកលួចយកពូថៅរបស់គាត់។  ដោយសារតែការសង្ស័យនេះ គាត់ខំតាមដានសង្កេតទៅលើអាកប្បកិរិយាគ្រប់យ៉ាងរបស់ក្មេងនោះ។ កាន់តែសង្កេត គាត់កាន់តែមើលឃើញ តាំងពីដំណើរ ទឹកមុខ សម្តីនិយាយ គ្រប់ឥរិយាបថរបស់គេសុទ្ធតែបង្ហាញ ឱ្យឃើញកាន់តែច្បាស់ថាក្មេងនោះជាអ្នកលួចពូថៅរបស់គាត់។

        ក្រោយពីនោះមិនយូរប៉ុន្មាន តាចាស់បានរកឃើញពូថៅនោះវិញ ដោយសារតែគាត់ភ្លេចវានៅពេលដែលគាត់ទៅកាប់ឈើឯលើភ្នំ។  លុះព្រឹកឡើង ពេលគាត់ជួបនឹងក្មេងនោះ គាត់គិតពិចារណាអំពី អាកប្បកិរិយារបស់គេសាថ្មី ឃើញថាពុំមានអ្វីគួរឱ្យសង្ស័យថាគេជាអ្នកលួចពូថៅរបស់គាត់បន្តិចណាឡើយ។

កត់ត្រានៅក្នុង “លៀជឺ”

»»»តាមពិតាសកម្មភាពរបស់ក្មេងនោះគ្មានអ្វីប្រែប្រួលឡើយ តែដោយ តាចាស់មានអារម្មណ៍ពីរបែបខុសគ្នា ទើបគាត់មើលឃើញក្មេងនោះទៅ តាមរូបភាពពីរយ៉ាងទាំងពេលកំពុងបាត់និងក្រោយពេលរកឃើញពូថៅ។ ក្នុងសង្គមមនុស្សយើងគឺវាដូច្នោះ បើយើងមើលនរណាក្នុងផ្លូវអាក្រក់​ យើងនឹងឃើញអាក្រក់ផ្ទុយមកវិញ បើយើងគិតឱ្យល្អ យើងនឹងឃើញផ្លូវល្អច្រើនជាងអាក្រក់។ ការវិនិច្ឆ័យរឿងអ្វីមួយដោយគ្រាន់តែស្មានព្រាវៗ គ្មានគោលការណ៍ ឬភស្តុតាងជាក់លាក់ វាតែងតែនាំឱ្យខុស តែក្នុងជីវិត ពិត មនុស្សចូលចិត្តបង្កើតរូបារម្មណ៍ (Imagine) ដោយខ្លួនឯងធ្វើឱ្យមាន អគតិឬលម្អៀងដែលឈានទៅដល់វិធីលាប ពណ៌ឱ្យអ្នកដទៃធ្វើឱ្យសជាខ្មៅ ឯខ្មៅឱ្យទៅជាសនោះឯង។