កាលពីសម័យបុរាណ មានមនុស្សជាច្រើនចូលចិត្តបង្វឹកសត្វស្ទាំងឱ្យចេះចាប់សត្វស្លាបផ្សេងៗយកមកធ្វើអាហារ។ ក្រួច គឺជាសត្វមួយប្រភេទដែលត្រូវប៉ាន់ជាងគេបំផុតរបស់សត្វស្ទាំង។
មានបុរសម្នាក់ ទើបតែចាប់ផ្តើមរៀនបង្វឹកសត្វស្ទាំងបានមួយរយៈ។ថ្ងៃមួយគេយកសំណាញ់មកដាក់ចាំទាក់សត្វផ្សេងៗ ហើយក្រួចមួយក្បាលក៏ជាប់ក្នុងសំណាញ់របស់គេនោះទៅ។ បុរសនោះរីករាយជាខ្លាំង ហើយនៅក្នុងខណៈពេលដែលគេកំពុងតែគិតថា តើគួរយកក្រួចនេះទៅធ្វើម្ហូបអីនោះ ក្រួចក៏ស្រែកអង្វរឱ្យបុរសនោះទុកជីវិតដល់ខ្លួន...
"ឱ! លោកអ្នកបង្វឹកស្ទាំងដ៏ខ្លាំងពូកែអើយ! សូមលោកមេត្តាដោះលែងខ្ញុំទៅ ខ្ញុំនឹងតបស្នងសងគុណលោកវិញយ៉ាងគាប់ចិត្តបំផុត!"
បុរសបង្វឹកស្ទាំងក៏សួរទៅវិញ
"តើឯងមានស្អីតបស្នងដល់យើងទៅ បើឯងគ្រាន់តែជាសត្វក្រួចតូចមួយប៉ុណ្ណោះនោះ?"
ក្រួចក៏ឆ្លើយថា
"បើលោកព្រមដោះលែងខ្ញុំ ខ្ញុំនឹងទៅនិយាយបញ្ឆោតក្រួចដទៃមកឱ្យលោកឯងចាប់!... ខ្ញុំនឹងនាំមកទាំងហ្វូងតែម្តង ឱ្យតែលោកសុខចិត្ត!"
អ្នកបង្វឹកស្ទាំងសញ្ជឹងគិតមួយសន្ទុះ ទើបពោលថា
៉តើឱ្យយើងព្រលែងឯងម្តេចនឹងកើតអាក្រួចសំគិស? យើងគ្រាន់តែរកនឹកមិនទាន់ឃើញថា តើនឹងត្រូវយកឯងទៅស្លអីតែប៉ុណ្ណោះ!... អ្នកដែលហ៊ានក្បត់នឹងមិត្តភក្តិ ដើម្បីយករួចខ្លួនតែម្នាក់ឯងបែបនេះ គ្រាន់តែសម្លាប់ក៏ចាត់ទុកថាត្រាប្រណីដល់ឯងណាស់ទៅហើយ! ៉
អ្នកដែលក្បត់នឹងមិត្តភក្តិខ្លួន
ឬសុខចិត្តឱ្យនរណាស្លាប់ក៏ស្លាប់ទៅ ឱ្យតែរស់ខ្លួនឯង
គឺជាមនុស្សដែលមិនគួរសេពគប់ឡើយ។