នៅក្នុងព្រៃកា្រស់មួយ មានខ្លាឃ្មុំមួយដ៏ធំមួយក្បាល ពូកែអួតខ្លួនជាសត្វមានគុណធម៌ជាខ្លាំង ឲ្យតែបានជួបនឹងសត្វណា វាក៏តែងតែ
អួតអាងពីសន្តានចិត្តសប្បុរសរបស់ខ្លួនជាប្រចាំ។
ថ្ងៃមួយ ខ្លាឃ្មុំក៏បានជួបនឹងឆ្កែព្រៃមួយក្បាល ដែលល្បីឈ្មោះថាជាឆ្កែដ៏កាចសាហាវផុតលេខ។ វាក៏ពោលទៅកាន់ឆ្កែថា
“ សម្លាញ់អ្ហើយ! ឯងគួរតែឈប់ប្រព្រឹត្តអំពើកាចឃោរឃៅជាមួយនឹងសត្វតូចតាចទៀតទៅ!…ឯងគួរតែយកគំរូតាមខ្ញុំខ្លះហើយ… មើលនែ៎!
ថ្វីត្បិតតែខ្ញុំមានរូបរាងធំសម្បើមយ៉ាងណា ក៏ខ្ញុំនៅតែមានធម៌មេត្តាចំពោះសត្វតូចតាចទាំងនោះផងដែរ! “
ពេលខ្លាឃ្មុំនិយាយចប់ ឆ្កែព្រៃក៏ចំអកមកវិញ…
“ ហ៊ឹសម្លាញ់អ្ហើយ! ឯងមិនគួរប្រញាប់និយាយក្នុងពេលនេះអី!…
ចាំដល់ពេលណាឯងឃ្លានខ្លាំង ឯងស៊ីតែគំរង់សត្វឬមនុស្សដែលងាប់ស្រាប់ឬស៊ីតែផ្លែឈើ ដោយមិនរវីរវល់នឹងសត្វមានជីវិតតទៅទៀត
ចាំឯងមកអួតពីគុណធម៌របស់ឯងចំពោះសត្វទាំងឡាយនោះ! ”។
« បើខ្លួនមានគុណធម៌ពិតប្រាកដ
ទោះមិននិយាយក៏គេនៅតែដឹង។
ចំណែកអ្នកដែលពុំមានគុណធម៌ពិតប្រាកដ
តែងតែខំបំប៉ោងឱ្យគេដឹងច្រើនជាងការប្រព្រឹត្ត »