បន្លំខុសធាតុពិត

  មានឆ្កែព្រៃមួយក្បាលដែលជាឆ្កែលោភលន់បំផុត បានស៊ីអ្វីក៏វាមិនចេះគ្រប់គ្រាន់ដែរ។ ថ្ងៃមួយវាខំរិះរកមធ្យោបាយយ៉ាងណាដើម្បីឲ្យខ្លួន

អាចស៊ីចៀមបានច្រើនជាទីបំផុត ទើបវាមកសំងំចាំឃ្លាំមើលចៀមមួយហ្វូងដែលមានទាំងមនុស្សទាំងឆ្កែនៅចាំឃ្វាលជាមួយគ្នា។

  ឆ្កែក៏បាននឹកឃើញផែនការដ៏ល្អមួយ គឺបន្លំខ្លួនធ្វើជាអ្នកឃ្វាលចៀម ដើម្បីបញ្ឆោតចៀមទាំងនោះយកមកស៊ីដល់ល្អាងរបស់ខ្លួនតែម្តង។

គិតរួចហើយ វាក៏ទៅរកសម្លៀកបំពាក់មកស្លៀក រកខ្សៀមកបៀមនិងរកឈើច្រត់មកកាន់ ហើយរង់ចាំឲ្យអ្នកឃ្វាលចៀមនិងឆ្កែដេកលក់

  នៅសល់តែពួកចៀមដើរស៊ីស្មៅដោយខ្លួនឯងទើបវាចាប់ផ្តើមអនុវត្តន៍តាមផែនការណ៍របស់ខ្លួន។

   ឆ្កែព្រៃស្រែហៅចៀមឲ្យដើរមករកខ្លួន ដោយព្យាយាមបន្លំធ្វើសំឡេងយ៉ាងណាឲ្យដូចទៅនឹងសំឡេងរបស់ម្ចាស់ចៀមមែនទែន។

      ប៉ុន្តែ ឆ្កែព្រៃក៏នៅតែជាឆ្កែព្រៃដដែល។ សំឡេងដែលវាខំប្រឹងស្រែកបានត្រឹមតែជាសំឡេងចម្លែកមួយដែលរសាត់មកតាមខ្យល់

ហើយមិនត្រឹមតែមិនអាចហៅចៀមឲ្យដើរមករកខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក្លាយទៅជាសំឡេងដាស់រន្ថើនឲ្យគង្វាលចៀមនិងឆ្កែភ្ញាក់ទៅវិញ។

     ពេលដឹងថាបែកការណ៍ដូច្នោះ ឆ្កែព្រៃក៏ប្រញាប់រត់យករួចខ្លួន ប៉ុន្តែវាមិនអាចគេចផុតពីល្បឿនរបស់ឆ្កែប្រដេញ​ និងដំបងរបស់

គង្វាលចៀមដែលពុះពោរដោយកំហឹងនោះឡើយ។

«​ ការព្យាយាមធ្វើអ្វីដែលមិនមែនជាធាតុពិតរបស់ខ្លួន

តែងតែធ្វើឱ្យការងារបរាជ័យជាប្រចាំ »