ទឹកឃ្មុំមួយតំណក់

 

   បើមានមនុស្សមក៍ពន្យុះអ្នកឱ្យមូម៉ៅហើយអ្នកបាននិយាយទៅវិញអ្នកនឹងបានបញ្ចេញអារម្មណ៍របស់ខ្លួនតែសួរថាតើភាគីម្ខាងទៀតទៅជាយ៉ាងណា?តើគេបានចូលរួមមានក្តីសុខជាមួយអ្នកដែរឬទេ?  សម្តីបង្កជម្លោះនិងឥរិយាបថដែលគ្មានភាពជាមិត្តរបស់អ្នកតើវាអាចជួយឱ្យអ្នកដទៃយល់ស្របជាមួយអ្នកដោយងាយស្រួលដែរឬទេ?

   "បើអ្នកក្តាប់ដៃមក៍រកខ្ញុំ" វូដ្រូ វិសាន់ និយាយ"ខ្ញុំហ៊ានធានាថា ខ្ញុំក៏ក្តាប់ដៃមិនយឹតជាងអ្នកប៉ុន្មានដែរ...តែបើអ្នកចូលមករកខ្ញុំហើយនិយាយថា"សុំអង្គុយចុះមកដើម្បីពិភាក្សាគ្នា...ហើយបើមានគំនិតមិនដូចគ្នាសុំឱ្យស្វែងយល់ថាហេតុអីទើបខុសគ្នាតាមពិតចំណុចដែលត្រូវពិភាក្សានោះគឺអ្វី?"នៅទំបំផុតយើងក៏នឹងរក៍ឃើញថាគំនិតរបស់យើងពុំមែនខុសគ្នាឆ្ងាយដូចដែលយើងគិតនោះទេ។ប្រសិនបើយើងអត់ធ្មត់តែបន្តិចហ៊ានបើកចំហរដោយសុទ្ធចិត្ត និងមានចិត្តចង់ស្វែងរកដំណោះស្រាយពិតប្រាកដ អ្វីៗក៏នឹងឈានទៅដល់ការព្រមព្រៀងមិនខាន។

   គ្មាននរណាគិតឃើញដល់សច្ចភាពតាមពាក្យសម្តីរបស់ វូដ្រូ វិលសាន់ ឱ្យបានល្អដូច ចន ឌី រ៉ុកគីហ្វេល័រ ជូនៀរ នោះទេ។ ងាកមើលទៅឆ្នាំ 1915 រ៉ុកគីហ្វេល័រជាបុគ្គលដែលត្រូវគេស្អប់នៅខូរ៉ូឡាដូ។ ការធ្វើបាតុកម្មបង្ហូរឈាមខ្លាំងបំផុតមួយនៃប្រវត្តិសាស្ត្រឧស្សាហកម្មអាម៉េរិកធ្វើឱ្យមនុស្សទូទាំងជាតិព្រួយបារម្ភអស់ពេលពីរឆ្នាំពលករអណ្តូងរ៉ែដែលខឹងសម្បារក្តៅក្រហាយ ទាមទារដំឡើងប្រាក់ខែពីក្រុមហ៊ុន Colorada Fuel andiron Company ដែលកាន់កាប់ដោយរ៉ុកគីហ្វេសល័រ មាន ការ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ កងទ័ពត្រូវគេបញ្ជូនឲ្យមកបង្រ្កាបមានការបង្ហូរឈាម បាតុករត្រូវគេបាញ់សម្លាប់ ខ្លួនប្រាណរបស់ពួកគេត្រូវសុសដោយគ្រាប់កាំភ្លើង។

   ការបើកថ្លែងសន្ទរកថាដ៏គួរឱ្យចាប់ចិត្តនោះជាការនិយាយដែលពោរពេញទៅដោយភាពជាមិត្តបំផុត។ រ៉ុកគីហ្វេសល័រចាំបានថាពីរបីថ្ងៃមុននោះមនុស្សដែលគេកំពុងនិយាយនេះចង់ព្យួរកខ្លួនទៅនឹងដើមប៉ោមតែលុះពេលនិយាយញេនៅតែអាចនិយាយបានល្អនិងមានភាពជាមិត្តប្រហាក់ប្រហែគ្នានឹងគេពឹងពាក់គ្រូប្រដៅសាសនាឱ្យមកនិយជំនួសដូច្នោះ។គេអធិប្បាយបានជ្រូតជ្រាបដល់បេះដូងដោយប្រើពាក្យល្អៗដូចជាខ្ញុំមានមោទនភាពដែលបានមកទីនេះ...បានមកសួរសុខទុក្ខដល់ផ្ទះអ្នកទាំងអស់គ្នា...បានមកជួបភរិយានិងកូនៗរបស់អ្នកទាំងអស់គ្នា យើងពុំមែនជួបគ្នាក្នុងនាមជាអ្នកមិនធ្លាប់ស្គាល់គ្នានោះទេ តែក្នុងនាមជាមិត្ត ដោយស្មារតីជាមិត្តនឹងគ្នា និងផលប្រយោជន៍រួម រវាងយើងទាំងអស់គ្នា និងដោយភាពអធ្យាស្រ័យរបស់អ្នកទាំងអស់គ្នា ទើបខ្ញុំបានមានមុខនៅទីនេះ។

   "នេះជាថ្ងៃដែលគួរឱ្យចងចាំបំផុតក្នុងជីវិតរបស់ខ្ញុំ" រ៉ុកគីហ្វេសល័រផ្តើមនិយាយ"ជាថ្ងៃដំបូងដែលខ្ញុំមានសំណាងបានមកជួបតំណាងកម្មករក្រុមហ៊ុនដ៏អស្ចារ្យនេះរួមទាំងប្រធានក្រុមការងារនិងប្រធានផ្នែកផ្សេងៗ​ ខ្ញុំសុំបញ្ជាក់ថាខ្ញុំមានចិត្តសោមនស្ស "ដោយសារតែនេះជាការជួបជុំពិសេសរបស់មន្ត្រីក្រុមហ៊ុននិងតំណាងកម្មករប៉ុណ្ណោះ ទើបចាត់ទុកជាការយោគយល់របស់អស់លោកដែលអនុញ្ញាតឲ្យខ្ញុំបានមកចូលរួមប្រជុំជាមួយនៅទីនេះ ព្រោះតាមពិតខ្ញុំគ្មានតួនាទីក្នុងភាគីណាមួយនៃការជួបជុំនេះទេ ប៉ុន្តែខ្ញុំចាត់ទុកថាខ្ញុំជាភាគីដែលនៅជាមួយអស់លោក ទោះបីខ្ញុំជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននិងជាអគ្គនាយកក្រុមហ៊ុនក៏ដោយ"។

  តើនេះពុំមែនជាសិល្ប៏វិធីដ៏វិសេសក្នុងការអូសទាញសត្រូវឲ្យមកជាមិត្តទេឬ?

  ឧបមាថាបើ រ៉ុកគីហ្វេល័រ ប្រើវិធីផ្សេងពីនេះ ដូចជាប្រកែករកខុសត្រូវជាមួយកម្មករអណ្តូងរ៉ែធ្វើឲ្យពូកគេខកចិត្ត ឬដូចជាគាត់ប្រាប់ទៅកម្មករអណ្តូងរ៉ែដោយសម្តីជាន័យថាពួកគេខុស ឬដូចជាគាត់ទៅប្រើហេតុផលខាងតក្កវិជ្ជាចាប់កំហុសពួកគ តើវានឹងមានអ្វីកើតឡើង? ពួកគេមុខជាត្រូវពន្យុះឲ្យខឹងកាន់តែខ្លាំង ស្អប់កាន់តែខ្លាំង ហើយកាន់តែប្រឆាំង។

  បើចិត្តមនុស្សម្នាក់នៅតែខឹងសម្បារដោយសារតែមិនចុះសម្រុង ហើយមានអារម្មណ៍មិនល្អជាមួយអ្នក អ្នកមុខជាមិនអាចធ្វើឲ្យគេមានគំនិតយល់ស្របជាមួយអ្នកបានទេទោះជាតាមហេតុផលអ្វីក៏ដោយ។ ឪពុកម្តាយដែលបន្តោសដៀលត្មះឬចៅហ្វាយដែលតែងតែប្រើអំណាច ភរិយាដែលរអ៊ូរទាំរញ៉ាំរញ៉ូវ គួរតែដឹងថានរណាក៏មិនចង់ប្តូរគំនិតមកតាមនោះដែរ។ គ្មាននរណាអាចបង្ខំឬបង្គាប់បញ្ជាឲ្យអ្នកដទៃយល់ស្របជាមួយខ្លួនបានទេ តែប្រសិនបើយើងទន់ភ្លន់សុភាពរាបសាហើយមានលក្ខណៈជាមិត្ត នោះយើងក៏នឹងអាចអូសទាញពួកគេឲ្យយល់ស្របតាមគំនិតរបស់យើងបាន។

  នោះគឺពំនោលរបស់ អាប្រាហាម លិងខូលន៍ កាលពីជាង 100 ឆ្នាំមុន។ គាត់និយាយដូច្នេះថា ៖

គតិវចនៈដែលថា​ "ទឹកឃ្មុំមួយតំណក់ ចាប់រុយបានច្រើនជាងទឹកប្រមាត់ដ៏ល្វីងមួយធុង" ជាពំនោលចាស់បុរាណដែលប្រកបដោយសច្ចភាព ដូចក្នុងករណីមនុស្សយើង​ ដែលចង់បន្ទន់ចិត្តអ្នកដទៃឱ្យគាំទ្រគំនិត​របស់ខ្លួនដូច្នោះដែរ។ ប្រការដំបូងដែលយើងត្រូវធ្វើ គឺត្រូវធ្វើ ឱ្យគេជឿថា​យើងជាមិត្តដ៏ស្មោះស្ម័គ្ររបស់គេ។ ករណីនេះមិនខុសពីទឹកឃ្មុំមួយតំណក់ ដែលជ្រាបទៅ ក្នុងបេះដូងរបស់គេ ដែលទោះជាអ្នកនិយាយដូចម្ដេចក៏ដោយ​ គេនឹងងាកមកជឿលើអ្នកជានិច្ច។