យកពពែមកដូរគោ

 

       ពេលដែលស្តេច សួន នៃនរគរឈី កំពុងតែទ្រង់ព្រះហស្តនៅរោងព្រះរាជដំណាក់ មានមហាតលិកម្នាក់កំពុងតែដឹកគោ

មួយក្បាលដោយអាការៈភ័យរញីរញ័រឆ្លងកាត់នៅក្បែរនោះ។ពេលទតឃើញដូច្នោះ ព្រះអង្គក៏ត្រាស់សួរថា " អ្នកឯងដឹកគោទៅណា? "

        មហាតលិកទួលថា " ថ្ងៃនេះជាថ្ងៃសែន ទួលបង្គំយកគោនេះមកសម្លាប់ដើម្បីធ្វើជាសំណែន ក្រាបទូល "

        ស្តេចទ្រង់មានព្រះទ័យអាណិតដល់គោមួយក្បាលនេះជាខ្លាំង។ ព្រះអង្គក៏ត្រាស់បង្គាប់់ទៅមហាតលិកនោះថា " ចូរព្រលែងវាទៅ!

យើងមិនអាចទ្រាំឃើញវាមានសភាពគួរឱ្យអាណិតដូច្នេះឡើយ! ... វាមិនបានធ្វើអ្វីខុសទេ! យកវាទៅសម្លាប់បែបនេះដូចជាដាច់ធម៌មេត្តាពេកហើយ! "

        មហាតលិកក៏ទូលបន្តថា " បើព្រលែងវាទៅ តើព្រះអង្គឱ្យទូលបង្គំរៀបចំពិធីសែនឬមួយក៏មិនបាច់រៀប ក្រាបទូល? "

        ព្រះមហាក្សត្រទ្រង់ត្រាស់ទាំងទើសទាល់ក្នុងព្រះទ័យ

" អឺ!...សែនក៏បានមិនសែនក៏បាន! អញ្ចឹងធ្វើអញ្ចេះវិញ!...ចូរឯងយកពពែមកសែនជំនួសគោវិញចុះ!"???

កត់ត្រានៅក្នុង " ម៉ឹងជី"

»»» ស្តេចសួន ទ្រង់ប្រណីសន្តោសដល់គោក៏ពិតមែន តែការយកពពែឱ្យមកស្លាប់ជំនួសគោ វាគ្មានខុសគ្នាអ្វីប៉ុន្មានទេ ដរាបណាគេនៅតែសម្លាប់

សត្វយកមកសែនជាដដែលនោះ។ ការធ្វើរបៀបនេះ គឺគ្រាន់តែជាការយកសត្វតូចមកដូរសត្វធំប៉ុណ្ណោះ វាជាវិធីបន្លំភ្នែកមួយបែប តែមិនមែនជា

ការដោះស្រាយបញ្ហាយ៉ាងពិតប្រាកដនោះទេ។