.brd

តម្រាពិជ័យសង្រ្គាម ស៊ុនជឺ

  • 3.75 $

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

ក្នុងបណ្តាសៀវភៅផ្នែកគំនិតប្រាជ្ញារបស់ចិន មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបាន គេលើកតម្កើងថាជា
«គម្ពីរ» ដូចជា គម្ពីរខុងមេង គម្ពីរឡៅជឺ ជាដើម។ គម្ពីរ «តម្រាពិជ័យសង្រ្គាមស៊ុនជឺ» គឺជាសៀវភៅមួយដែល
បានត្រូវគេចាត់ទុកថាជា​ «គម្ពីរ» មួយដូចគ្នា។

មានអ្នកជំនាញផ្នែកកងទ័ពជប៉ុនម្នាក់ បានសរសេរអធិប្បាយអំពីសៀវភៅនេះយ៉ាងល្អិតល្អន់ និងសន្និដ្ឋានថា
នេះជាសៀវភៅដ៏អស្ចារ្យបំផុត។ គឺជាគំនិតប្រាជ្ញាដែលមនុស្សគ្រប់រូបអាចយកមកប្រើប្រាស់ពេញមួយជីវិត
របស់ខ្លួនបាន​ ពុំមែនគ្រាន់តែប្រើប្រាស់ក្នុងសង្រ្គាម តែមួយមុខនោះទេ សូម្បីតែកិច្ចការផ្សេងៗទូទៅ និងការ
ទ្រទ្រង់ជីវិតក្នុងគ្រួសារក៏  «តម្រាពិជ័យ សង្គ្រាមស៊ុនជឺ» នេះ  នៅតែមានប្រយោជន៍ផងដែរ។

«ស្គាល់​សមត្ថភាព​ខ្លួនឯង​ ស្គាល់​សមត្ថភាព​សត្រូវ   ច្បាំង​មួយ​រយ​ដង​ ឈ្នះ​ទាំង​មួយ​រយ​ដង»

បើមិនទាន់ស្គាល់ ស៊ុនជឺ ទេ សុំកុំទាន់ប្រញាប់ធ្វើសង្រ្គាម!...

ម្ចាស់តម្រាពិជ័យសង្រ្គាមដ៏ល្បីល្បាញកាលពីសម័យបុរាណ និងនៅតែមានឥទ្ធិពលដល់បណ្តាមេដឹកនាំយោធា
និងបណ្ដាម្ចាស់អាជីវកម្មជាច្រើនលើលោក...

នៅអាមេរិក តម្រាពិជ័យសង្រ្គាម ស៊ុនជឺ នេះ ត្រូវបានគេយកទៅធ្វើជាតម្រាក្នុងមហាវិទ្យាល័យការពារជាតិ អស់
ពេលជាយូរមកហើយ...

ពេលនេះគម្ពីដ៏មានតម្លៃនេះនៅក្នុងដៃរបស់អ្នកហើយ អ្នកគ្រាន់តែផ្ទាត់ទំព័រសៀវភៅសិក្សាតែប៉ុណ្ណោះ!...

1     ប្រមើលស្ថានការណ៍សឹក

2     ការធ្វើសឹកសង្រ្គាម

3     យុទ្ធសាស្ត្រវាយលុក

4     ការជ្រើសរើសកលយុទ្ធ

5     តេជានុភាព

6     រាក់ ជ្រៅ ខ្លាំង ខ្សោយ

7     យុទ្ធសាស្ត្រយកប្រៀប

8     ការផ្លាស់ប្តូរកលយុទ្ធ

9     ក្បួនយាត្រាទ័ព

10   ភូមិសាស្ត្រសមរភូមិ

11   យុទ្ធភូមិទាំងប្រាំបួន

12   កម្ទេចដោយភ្លើង

13   ការប្រើចារជន

Product you may like

Thanks for interesting in our products, here we have some more items recommended.