.brd

ស្វែងរកចំណុចខ្លាំង

  • 5.5 $

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

 រឿងចម្លែកដែលមនុស្សភាគច្រើនមានការយល់ដឹងមិនគ្រប់គ្រាន់នៅពេលនិយាយអំពី ចំណុចខ្លាំង (Strength) របស់ខ្លួ​នឯង ដែលអាច
មានមូលហេតុមកពីពួកគេទាំងនោះគ្មានឱកាសសិក្សាស្វែងយល់ ឬមិនបានគិតទៅដល់សារៈសំខាន់របស់វា ទើបមានឲ្យកើតជាសំណួរឡើងថា 
តើពួកគេទាំងនោះ ចំណាយពេលវេលាភាគច្រើនទៅសិក្សារៀនសូត្រពីរឿងអ្វីទៅវិញ?

          ចម្លើយដ៏ងាយគឺ បើពិនិត្យមើលទៅវិធីសាស្រ្តអប់រំឪពុកម្តាយដែលមានចំពោះកូនចៅ ការសិក្សានិងការវាស់លទ្ធផលរបស់ប្រព័ន្ធសិក្សា
ទូទៅរួមទៅដល់ការវាស់ប្រសិទ្ធភាពការងាររបស់បុគ្គលិកក្នុងអង្គភាព ឬក្នុងក្រុមមន្រ្តីរាជការមនុស្សយើងតែងប្រើពេលបន្តិចបន្តួចប៉ុណ្ណោះគិត
ទៅលើអ្វីដែលខ្លួនធ្វើមិនបានឬជា ចំណុចខ្សោយ (Weakness) ហើយព្យាយាមកែលម្អចំណុចខ្សោយនោះដែលអាចទាញបង្វែរឲ្យធ្លាក់ទៅក្នុង
អន្ទាក់ជីវិត ដែលមនុស្សធ្លាប់ប្រើអស់ជាច្រើនសតវត្សកន្លងមក ដើម្បីស្វែងរកដំណោះស្រាយ។

          អ្នកខ្លះក៏រកដំណោះស្រាយឃើញហើយរំដោះខ្លួនចេញបាន តែភាគច្រើនបែរជាមុជកាន់តែជ្រៅទៅក្នុងចំណុចខ្សោយមួយចំនួន ដែល
ទោះបីព្យាយាមពេញមួយជីវិតដើម្បីរៀនសូត្រហ្វឹកហាត់យ៉ាងណាក៏នៅតែធ្វើមិនបានល្អ ឬប្រសិនបើធ្វើបានក៏បានត្រឹមតែម្តងម្កាលប៉ុណ្ណោះ។

          ប៉ុន្តែពេលខ្លះយើងបែរជារកឃើញថា ខ្លួនឯងមានទេពកោសល្យ​ (Talents) ម្យ៉ាងៗដែលផ្តល់ឲ្យយើងអាចធ្វើអ្វីមួយចំនួនបានយ៉ាងមាន
ប្រសិទ្ធភាព ហើយលុះពេលយើងធ្វើកិច្ចការនោះបានល្អអស្ចារ្យហើយជាប់លាប់ទៀតផង។

          ហ្កេលឡ័ប អកហ្កាណៃសេស្ហឹន បានធ្វើការសិក្សាស្រាវជ្រាវ លើការស្វែងរកទេពកោសល្យនិងវិធីលើកកម្ពស់បន្ថែម ដើម្បីអភិវឌ្ឍឲ្យក្លាយ
ទៅជាចំណុចខ្លាំង រួមទាំងយកទៅប្រតិបត្តិក្នុងស្ថាប័នឈានមុខទូទាំងពិភពលោកអស់ជាង 30ឆ្នាំមកហើយ ដោយសៀវភៅ ស្វែងរកចំណុចខ្លាំង 
មួយក្បាលនេះគ្រាន់តែចំណុចមួយនៃការរំដោះគំនិតឲ្យផុតពីបំណង ដើម្បីឲ្យមានគំនិតថ្មីៗកើតឡើង ដែលអាចជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍ
និងលើកកម្ពស់វិធីប្រើជីវិតឲ្យល្អប្រសើរឡើង។

          ក្រៅពីនេះថែមទាំងធ្វើឲ្យយើងដឹងថា តើសក្តានុភាពពិតប្រាកដរបស់ខ្លួនគឺអ្វីដើម្បីបានអភិវឌ្ឍសមត្ថភាពនោះជារៀងរហូតទៅ ថែមទាំង
មានឱកាសបានធ្វើអ្វីផ្សេងៗប្រកបដោយសេចក្តីសុខដោយពុំមានធុញទ្រាន់។

          បើអ្វីដែលយើងពោលមកនេះ គឺជាចម្លើយដែលអ្នកកំពុងតែស្វែងរកនោះមានន័យថា អ្នកកំពុងតែកាន់កូនសោពិសេសសម្រាប់ចាក់បើក
ទ្វារនាំជីវិតឲ្យរួចផុតពីអន្ទាក់ផងទាំងឡាយនោះហើយ។

          ការស្វែងរក អាចពុំមែនជាការធានាថាយើងត្រូវតែជួបអ្វីដែលខ្លួនចង់បានតែយ៉ាងហោចណាស់ការចាប់ផ្តើមស្វះស្វែងរកក៏នឹងធ្វើឲ្យ
យើងបានដឹងថា ការពិតតើយើងចង់បានអ្វីពិតប្រាកដ ហើយថា តើអ្វីដែលកំពុងស្វែងរកនោះវានឹងបង្កជាប្រយោជន៍អ្វីខ្លះសម្រាប់ជីវិតរបស់
អ្នក។

          សូមឲ្យលោកអ្នកមានសំណាងល្អចំពោះការស្វែងរកនេះ។

សេចក្តីផ្តើម បដិវត្តន៍លើកកម្ពស់ចំណុចខ្លាំងក្នងការងារ

          បដិវត្តន៍

          ដើម្បីកសាងអង្គភាពដ៏ធំមហិមា តើត្រូវពឹងលើសម្មតិកម្មអ្វីខ្លះ?

         សម្ភាសមនុស្សពីរនាក់

          តើ ហ្កេលឡ័ប សម្ភាសនរណាខ្លះដើម្បីសិក្សាចំណុចខ្លាំងរបស់មនុស្ស?

1សិក្សាពីចំណុចខ្លាំង

ជំពូកទី ១: ជីវិតដែលប្រកបដោយភាពខ្លាំងពូកែ

          អ្នកវិនិយោគ នាយកប្រតិបត្តិ ពេទ្យសើស្បែក និងបណ្ណាធិការ​

          ជីវិតដែលប្រកបដោយភាពខ្លាំងពូកែគឺអ្វី?

          ថៃហ្គ័រ វូដ ប៊ីល ហ្កេត និង ខូល ផទ័រ

          អ្វីទៅជាចំណុចខ្លាំង?

          វិធានការបីយ៉ាងដើម្បីធ្វើបដិវត្តន៍​

          តើអ្នកត្រូវប្រើអ្វីខ្លះដើម្បីកសាងជីវិតចេញពីចំណុចខ្លាំងរបស់ខ្លួន?

ជំពូកទី ២:​ កសាងចំណុចខ្លាំង

          តើគេពូកែបែបនេះជានិច្ចឬ?

          តើចំណុចខ្លាំងរបស់ ខូលិន ផៅវេល បានបង្រៀនអ្វីខ្លះ?

          ចំណេះនិងជំនាញ​

          តើអ្នកអាចផ្លាស់ប្តូរផ្នែកណាខ្លះរបស់ខ្លួន?

          ទេពកោសល្យ​

          តើផ្នែកណាខ្លះរបស់អ្នកដែលនឹងស្ថិតស្ថេរជារៀងរហូតទៅ?

 

2. រាវរកចំណុចខ្លាំង

ជំពូកទី ៣StrengthsFinder

           តម្រុយទេពកោសល្យ          

          តើអ្នកអាចបញ្ជាក់ពីទេពកោសល្យរបស់ខ្លួនបានដូចម្តេច?

          ទម្រង់ធ្វើតេស្ត StrengthsFinder

         ប្រើដូចម្តេច តើខ្ញុំអនុវត្តទម្រង់ធ្វើតេស្តនេះដូចម្តេច?

 

ជំពូកទី ៤ទម្រង់ទេពកោសល្យ 34 ប្រភេទដែលវាស់បានដោយ StrengthsFinder 

  1.  អ្នកសម្រេចជោគជ័យ (Achiever)​
  2.  អ្នកសកម្មការងារ (Activator)​ 
  3.  សម្របខ្លួន (Adaptability) 
  4.  វិភាគ (Analytical) 
  5.  ចាត់ចែង (Arranger) 
  6.  មានជំនឿ (Belief) 
  7.  បង្គាប់បញ្ជា (Command) 
  8.  ប្រាស្រ័យទាក់ទង(Communication) 
  9.  ប្រកួតប្រជែង (Competition) 
  10.  រួមចំនែក​(Connectedness )​ 
  11.  ភាពយុត្តិធម៌ (Consistency)
  12.  ថ្លឹងថ្លែងស្ថានភាពជុំវិញ (Context) 
  13.  ប្រុងប្រយ័ត្ន (Deliberative) 
  14.  អភិវឌ្ឍ (Developer) 
  15.  មានរបៀប (Discipline) 
  16.  យល់ចិត្ត​ (Empathy) 
  17.  គោលដៅជាក់លាក់ (Focus)

  18.  សម្លឹងអនាគត (Futuristic) 
  19.  ចុះសម្រុង (Harmony) 
  20.  ត្រិះរិះ (Ideation) 
  21.  ស្វាគមន៍ (Includer ) 
  22.  បច្ចេកបុគ្គល (Individualization) 
  23.  បំប៉នទិន្នន័យ (Input) 
  24.  ប្រើគំនិត (Intellection) 
  25.  សង្វាតរៀនសូត្រ (Learner) 
  26.  ភាពវិសេសលើសគេ (Maximizer) 
  27.  សុទិដ្ឋិនិយម (Positivity)​
  28.  សាងសម្ពន្ធភាព (Relator) 
  29.  ទទួលខុសត្រូវ (Responsibility)​ 
  30.  ជួសជុលកែលម្អ (Restorative)  
  31.  ជំនឿជាក់លើខ្លួនឯង (Self-Assurance) 
  32.  ភាពសំខាន់​ (significance)​ 
  33.  គិតយុទ្ធសាស្រ្ត (Strategy ) 
  34.  ឈ្នះចិត្ត (Woo)


3
.​ ប្រើចំណុចខ្លាំងឲ្យកើតប្រយោជន៍

ជំពូកទី ៥: សំណួរដែលអ្នកចង់ដឹង

- ក្នុងការសាងចំណុចខ្លាំង តើមានឧបសគ្គអ្វីខ្លះដែរ ឬទេ?
- ហេតុអ្វីទើបខ្ញុំត្រូវយកចិត្តទុកដាក់លើវិសេសភាពរបស់ខ្លួន?
- តើលំដាប់វិសេសភាពរបស់ខ្លួនមានសារៈសំខាន់ដែរ ឬទេ?
- ហេតុអ្វីទើបពាក្យអធិប្បាយពីប្រភេទទេពកោសល្យមិនអាចត្រូវនឹងខ្ញុំឲ្យបានគ្រប់យ៉ាង?
- ហេតុអ្វីក៏ខ្ញុំខុសពីអ្នកដទៃដែលមានទេពកោសល្យដូចគ្នា?
- តើមានទេពកោសល្យដែល ផ្ទុយគ្នា ខ្លះដែរឬទេ?
- តើខ្ញុំអាចអភិវឌ្ឍទេពកោសល្យថ្មីបានឬទេ បើខ្ញុំមិនចូលចិត្តទេពកោសល្យដែលកំពុងមានស្រាប់នេះ?
- តើចំណេះរបស់ខ្ញុំចង្អៀតពេកឬទេបើខ្ញុំផ្តោតទៅលើតែទេពកោសល្យពិសេសរបស់ខ្លួននោះ?​ 
- តើខ្ញុំត្រូវចាត់ការចំណុចខ្សោយរបស់ខ្លួនដូចម្តេច? ​
- តើទេពកោសល្យរបស់ខ្ញុំអាចបញ្ជាក់បានទេថាខ្ញុំពិតជាស្ថិតនៅក្នុងអាជីពដ៏ត្រឹមត្រូវហើយឬយ៉ាងណា?

ជំពូកទី ៦ចំណាត់ការលើចំណុចខ្លាំង

           "ហ្វ៊ីដែល" សេម ម៉ិនដេស និង ហ្វ៊ិល ជែកសាន់

           តើគន្លឹះជោគជ័យរបស់ពួកគេគឺអ្វី?

           ពិចារណាម្តងម្នាក់ៗ

           តើអ្នកចាត់ការជាមួយទេពកោសល្យទាំង 34 ប្រភេទរបស់ StrengthsFinder ដូចម្តេចខ្លះ?

 ជំពូកទី៧កសាងអង្គភាពដែលមានមូលដ្ឋានផ្អែកលើចំណុចខ្លាំង

           រឿងរ៉ាវដោយរួម ​

           តើអ្នកណាកំពុងធ្វើបដិវត្តន៍លើកកម្ពស់ចំណុចខ្លាំងក្នុងការងារ?

           គោលប្រតិបត្តិ

           តើអាចកសាងអង្គភាពដែលមានមូលដ្ឋានផ្អែកលើចំណុចខ្លាំងបានដូចម្តេច?

 ភាគបន្ថែម របាយការណ៍តិចនិចអំពី StrengthsFinder

          តើការសិក្សាស្រាវជ្រាវអ្វីជាមូលដ្ឋានគ្រឹះដល់ការធ្វើតេស្ត StrengthsFinder និងមានផែនការសិក្សាស្រាវជ្រាវអ្វីខ្លះដើម្បីកែលម្អលើក
កម្ពស់រឿងទាំងអស់នេះ?

Product you may like

Thanks for interesting in our products, here we have some more items recommended.