អារម្ភកថា
មនុស្សមានទម្លាប់ក្នុងការប្រតិបត្តិតាម “មាគ៍ា” ដែលបាផ៩យនកំណត់ឡើង ដើរទៅតាមផ្លូវនេះដើម្បីឆ្ពោះទៅរកគោលដៅផ្សេងៗ។ មនុស្សធ្លាប់តែដើរទៅលើផ្លូវដែលអ្នកដទៃធ្វើដំណើររហូតដល់ស៊ាំហើយក៏សន្និដ្ឋានថា នៅគ្រប់ទីកន្លែងអ្វីៗត្រូវតែមាន“មាគ៍ា”ច្បាស់លាស់ក្រាលផ្លូវសម្រាប់ឲ្យដើរទៅដល់ សូម្បីតែរឿងទាក់ទងនឹងស្មារតីឬការត្រាស់ដឹង។
សាសនានិងលទ្ធីផ្សេងសុទ្ធតែមានបញ្ញត្តិពីមាគ៍ានិងវិធីប្រតិបត្តិសម្រាប់ឲ្យមនុស្សបំពេញតម្រូវការផ្នែកស្មារតី ដោយតម្រង់គោលដៅទៅលើអ្វីដែលមនុស្សស្វែងរកនោះធ្វើជា នុយ... “អ្នកនឹងបានសម្រេចផលនេះ ផលនោះ បើអ្នកប្រតិបត្តិតាមអ្វីដែលយើងបញ្ញត្តិ”, “អ្នកនឹងទៅដល់ទីនេះ ឬទីនោះបើអ្នកព្រមធ្វើតាមអ្វីដែលយើងប្រាប់” ប៉ុន្តែមនុស្សម្នាដែលនាំគ្នាដើរតាមផ្លូវដែលនរណាម្នាក់គូសវាសទុកឲ្យនោះបែរជាពុំមាននរណាបានទៅទីដៅនោះ ហើយ មាគ៍ាដែលនរណាម្នាក់គូសវាសទុកឲ្យនោះក៏មិនធានាថាអ្នកដើរតាមផ្លូវនេះនឹងបានទៅដល់ទីដៅដូចចិត្តប្រាថ្នាដែលហេតុនេះលទ្ធផលនៃការដើរតាមមាគ៍ាដែលកំណត់ទុក និងការដើរតាមមាគ៍ាដែលគ្មានការកំណត់ទុកហាក់ដូចជាមិនខុសគ្នាអ្វីឡើយ។
តៅ: មគ្គវិធីគ្មានលំអាន ជាដំណើរផ្លូវដែលគ្មានការកំណត់ទុក គ្មានដានសម្រាប់ឲ្យដើរតាម អ្នកត្រូវតែស្វែងរកផ្លូវនោះដោយខ្លួនឯង។ ភ្លើងពេលអ្នកមិនធ្លាប់រលាកភ្លើងពីមុនមកពន្យល់ ឬរ៉ាយយ៉ាងក្បោះក្បាយដូចម្តេចក៏អ្នកនៅតែមិនស្គាល់រសជាតិពិតនៃការរលាកភ្លើងដែរ លើកលែងតែអ្នកបានប៉ះឬត្រូវរលាកភ្លើងដោយខ្លួនឯងយ៉ាងជាក់ស្តែងប៉ុណ្ណោះ។
“តៅ”ពុំមែនជាលទ្ធិឬជាសាសនា មិនបានគូសវាសផ្លូវឬបង្កើតបទបញ្ញត្តិឲ្យនរណាដើរតាមនោះទេ។ តៅមិនបានធានាថាបើដើរតាមនេះឬដើរតាមនោះអ្នកនឹងសម្រេចមគ្គផលតាមដែលខ្លួនប្រាថ្នានោះទេ។ តៅទុកសិទ្ធិសេរីភាពឲ្យអ្នកធ្វើជាអ្នកសាងផ្លូវនោះដោយខ្លួនឯង មិនបាច់ដើរតាមលំអានផ្លូវរបស់អ្នកដទៃ។ តៅបានដាស់សតិដល់អ្នកថា, ដូច្នេះហើយទើបតៅជាមគ្គវិធីគ្មានលំអាន។ តៅបានដាស់សតិដល់អ្នកថា ធម្មជាតិរបស់អ្នកមានស្លាបសម្រាប់ហោះហើរដោយសេរីតាមអ្វីដែលខ្លួនប៉ងប្រាថ្នា, ដូច្នេះហើយទើបតៅជាមគ្គវិធីគ្មានលំអាន ជាផ្លូវដែលគ្មានស្លាកស្នាម អ្នកត្រូវបង្កើតផ្លូវដោយខ្លួនឯងទៅតាមមគ្គវិធីរបស់ខ្លួនឯង។
នៅក្នុងសៀវភៅ“តៅ: មគ្គវិធីគ្មានលំអាន” OSHOក៏មិនបាននិយាយថា“មគ្គវិធី”ឬផ្លូវនោះគឺជាអ្វីដែរ តែគាត់បានលើកយករឿងនិទានបែបតៅនិយមមកអធិប្បាយវែកញែក។ រឿងនិទានទាំងនោះ បើពិនិត្យដោយសើៗហាក់ដូចជាគ្មានអ្វីគួរអស្ចារ្យទេ តែបើពិនិត្យឲ្យស៊ីជម្រៅ យ៉ាងមានសតិ នោះវានឹងធ្វើឲ្យឧបសគ្គឬរបាំងដែលរាំងផ្លូវអ្នកនឹងចាប់ផ្តើមរបើកឡើងបន្តិចម្តងៗ អ្នកនឹងចាប់ផ្តើមរកឃើញផ្លូវពិសេសឡែកមួយជារបស់ខ្លួន។ តាមរយៈរឿងទាំងនេះ ផ្លូវជាច្រើនដែលអ្នកដើរពីមុន គឺផ្លូវដែលអ្នកគូសវាសដោយខ្លួនឯង សម្រាប់ខ្លួនឯង។ អ្នកមិនបានផ្លាស់ប្តូរអ្វីទេ ធម្មជាតិរបស់អ្នកនៅដដែល គ្មានផ្លាស់ប្តូរអ្វីទេ គ្រាន់តែអ្នកបានវិលចូលមករស់នៅក្នុងភាពជានៅក្នុងភាពជាម្ចាស់ជីវិតជាម្ចាស់បេះដូងខ្លួនឯង ដោយមិនទៅរវល់ខ្វល់ខ្វាយនឹងដើរតាមផ្លូវរបស់អ្នកដទៃ។
ផ្លូវដេលមិនធ្លាប់មាននរណាដើរពីមុន វាមិនមែនសុទ្ធតែគួរឲ្យខ្លាចនោះទេ, ប្រសិនបើរកឃើញថាវាខុស អ្នកនឹងបានដឹងដោយខ្លួនឯងថាមិនមែនផ្លូវហ្នឹងទេ។ ប្រសិនបើមើលឃើញថាវាត្រូវ អ្នកនឹងដឹងថា មែន ពិតជាផ្លូវហ្នឹងហើយ។ ខុស-ត្រូវ មែន-មិនមែន វាពុំមែនជាអ្វីដែលត្រូវរង់ចាំឲ្យអ្នកដទៃមកសម្រេចជំនួសអ្នកនោះទេ ព្រោះមានតែរូបអ្នកម្នាក់គត់ដែលស្គាល់ផ្លូវរបស់ខ្លួន... នេះហើយគឺតៅ ជាមគ្គវិធីដោយផ្ទាល់របស់អ្នក។
ខ្ញុំបានអានសៀវភៅនេះច្រើនឆ្នាំមកហើយ អានច្រើនសាផងដែរ ទើបតែសម្រេចចិត្តបកប្រែនៅពេលនេះ វាអាចជាការដើរផ្ទុយពីគំនិតចាស់ៗមួយចំនួន។ ប៉ុន្តែខ្ញុំសង្ឃឹមថាវាជារបត់មួយថ្មីនៃគំនិត ជាបដិវត្តន៍ខាងគំនិត ធ្វើឲ្យយើងអាចទម្លុះភាពងងឹងអន្ធការឆ្ពោះទៅរកពន្លឺភ្លឺស្វាងឲ្យជីវិត។ វាជារបត់មួយថ្មីដើម្បីឲ្យមនុស្សក្នុងសង្គមរកឃើញជីវិតពិត ជារបត់មួយថ្មីក្នុងការជម្រុំអត្តា ជារបត់មួយថ្មីក្នុងការលុបបំបាត់ត្រឹមតែលើសម្បកក្រៅ មិនព្យាយាមសម្តែងលើសម្បកក្រៅ។
សង្ឃឹមថាប្រិយមិត្តនឹងទទួលបានចំណីផ្លូវចិត្តប្លែកថ្មី ដែលមិនធ្លាប់មានពីមុននិងទទួលបានកញ្ចក់ឆ្លុះដ៏ស្រស់ស្អាតសម្រាប់ឆ្លុះមើលនិងតុបតែងជីវិតខ្លួនឯងតាមរយៈអត្ថន័យដ៏វិសេសវិសាលនៃសៀវភៅនេះ។