មានសៀវភៅជាច្រើនដែលបានសរសេរណែនាំអំពីគោលការណ៏សម្រេចជោគជ័យ ទាំងផ្នែកទ្រព្យសម្បត្តិ ក្តីស្នេហា សម្ពន្ធភាព
សុខភាព អាជីវកម្មការងារ ដោយយកលំនាំប្រតិបត្តិតាមគោលការណ៍ចិត្តវិទ្យាបស្ចិមប្រទេស ឬគំនិតស្មារតី ឬតាមគោលការណ៏
សាសនាជាដើម។
ក្នុងបណ្តាសៀវភៅអានទាំងនោះ សៀវភៅ "ច្បាប់ចិត្តវិញ្ញាណ 7 ប្រការ ដើម្បីសម្រេចជោគជ័យ" បានផ្តល់ទស្សនៈដោយឡែក
ពីគេជាពិសេសសម្រាប់អ្នកដែលចង់រកចម្លើយដើម្បីប្រតិបត្តិដំណើរជីវិតប្រកបដោយតុល្យភាពនិងបានលេញសព្វគ្រប់ ដែលជាសេចក្តី
សុខទាំងផ្លូវលោកនិងផ្លូវធម៌ ដែលមិនសូវមានសៀវភៅច្រើនប៉ុន្មានទេ ដែលផ្តល់អត្តន័យអំពីជោគជ័យក្នុងរូបភាពនេះបានយ៉ាងច្បាស់
លាស់និងស៊ីជម្រៅដូចខ្លឹមសារនៅក្នុងសៀវភៅនេះ។
យើងខ្ញុំសុំណែនាំឲ្យលោកអ្នកអានសៀវភៅនេះ ដោយបើកចំហចិត្តឲ្យទូលំទូលាយ ព្រោះវាជាសៀវភៅដែលផ្តោតទៅលើ
ជោគជ័យជីវិតទាំងផ្លូវលោកនិងផ្លូវធម៌ គឺជាផ្លូវលោកខាងសម្ភារៈ និងស្មារតីបែបសាសនា ដែលមើលទៅហាក់ដូចជាមានទំនាស់រវាង
ទស្សនៈចាស់ៗរបស់មនុស្សភាគច្រើន តែសៀវភៅនេះបានផ្តល់ជាគំនិតដល់យើងថា តាមពិតទៅអ្វីៗទាំងនោះមានដើមកំនើតមកពី
ប្រភពតែមួយ ហើយដើរលើផ្លូវមាគ៌ាតែមួយនោះឯង។ ក្រៅពីនេះខ្លឹមសារសំខាន់ៗនៃសៀវភៅនេះបាននិយាយដល់ប្រការមួយ
ដែលអាចយកឈ្នះលើការទទួលដឹងដោយឥន្រ្ទីយាអារម្មណ៏ធម្មតា តែត្រូវប្រើការទទួលដឹងដោយឆ្លងកាត់សភាវចិត្តជាច្រើន ហេតុនេះ
ទើបយើងខ្ញុំសំណូមពរឲ្យអានសន្សឹមៗ ហើយធ្វើការស្វែងយល់ដូចដែល ឌីផ័ក ចូប្រា ធ្លាប់ប្រាប់អ្នកអានសៀវភៅរបស់គាត់ថា សូមអាន
សន្សឹមៗ ស្វែងយល់ដោយសន្សឹមៗ កុំប្រញាប់ចុះចាញ់។
ប៉ុន្តែប្រការសំខាន់ដែលធើ្វឲ្យសៀវភៅមួយក្បាលនេះមានលក្ខណៈពិសេសដោយឡែកពីសៀវភៅដទៃ ដែលរាប់ថាខុសប្លែក
ត្រង់ដែលវាធ្វើឲ្យលោកអ្នកបានយល់អំពីអត្តន័យនៃ ជោគជ័យដ៏ពិតប្រាកដ និងបានស្វែងយល់ដល់ការណ៏សំខាន់ៗដែលនៅពីក្រោយ
ខ្នង និងដែលធ្វើឲ្យជោគជ័យរបស់អ្នក គឺជាជោគជ័យដ៏ពិតប្រាកដនិងស្ថិតស្ថេរគង់វង្ស ពុំមែនជាជោគជ័យដែលកើតមានត្រឹម
តែមួយរយៈខ្លីប៉ុណ្ណោះទេ។
ដោយសារតែ ឌីផ័ក ចូប្រា គឺជាគ្រូពេទ្យដែលមានការយល់ដឹងជ្រៅជ្រះលើផ្នែកវិទ្យាសាស្រ្ត ហើយព្រមគ្នានេះគាត់ក៏មាន
ចំនេះដឹងផ្នែកសាសនា ជាពិសេសសាសនាហិឌូនិងពុទ្ធសាសនាក៏ជ្រៅជ្រះដូចគ្នាដែរ ដែលរាប់ថាជាប្រការមានប្រៀបរបស់គាត់
លើសពីអ្នកដទៃនោះឯង។
ទីបញ្ចប់នេះបើលោកអ្នកអានមានចម្ងល់ ឬមានក្តីសង្ស័យអ្វីអំពីអត្តន័យនៅក្នុងសៀវភៅនេះ សូមទាក់ទងមកយើងខ្ញុំតាម
អ៊ីមែលៈminhbooks_kh@yahoo.com យើងខ្ញុំរីករាយឆ្លើយតបឲ្យអស់ពីលទ្ធភាពនៃគំនិតបញ្ញាដែលយើងខ្ញុំមាន ហើយយើងខ្ញុំសង្ឃឹមថា
សៀវភៅនេះ គឺជាជម្រើសមួយក្នុងការជួយរកចម្លើយដល់អស់លោកអ្នកដើម្បីរកឲ្យឃើញថា "តើគួររស់នៅដូចម្តេចដើម្បីឲ្យសម្រេច
ជោគជ័យទាំងផ្លូវលោកនិងផ្លូវធម៌?"