សេចក្តីណែនាំ ពិភពលោកដែលនៅជិតគ្នា
ជំពូកទី1 ក្តីស្រមៃ
ជំពូកទី2 គោលបំណង
ជំពូកទី3 មនុស្ស
ជំពូកទី4 ផលិតផល
ជំពូកទី5 ដៃគូសហការ
អ្នកហ៊ានជាអ្នកឈ្នះ
Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ
គ្រាន់តែបានឃើញចំណងជើងលោកអ្នកប្រាកដជាបានដឹងថាអគ្គនាយកហ្វេសប៊ុកជានរណា ហើយហ្វេសប៊ុកជាអ្វី។ ហ្វេសប៊ុក គឺជា
បណ្តាញសង្គមមួយដែលបង្កើតឡើងដោយក្មេងប្រុសម្នាក់ដែលបានបោះបង់ការសិក្សានៅមហាវិទ្យាល័យចោលហើយទៅចូលរួមជាមួយ
មិត្តភក្តិដើម្បីបង្កើតបណ្តាញសង្គមមួយនេះឡើង។ នៅរយៈពេលប្រមាណ5ឆ្នាំចុងក្រោយនេះ អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងនៅក្នុងអ៊ិនធើណេត
ជាពិសេសមានការប្រើប្រាស់ច្រើនពីសំណាក់យុវវ័យនោះគឺ ហ្វេសប៊ុក។
ហ្ស័កកឺបឺក អគ្គនាយកវ័យក្មេងរបស់ហ្វេសប៊ុក មានគោលបំណងចង់ឲ្យពិភពលោកនេះក្លាយជាកន្លែងបើកចំហរសម្រាប់ទំនាក់ទនងគ្នា
និងចែករំលែកពត៌មានឲ្យបានទូលំទូលាយ។ ថ្វីត្បិតថាហ្វេសប៊ុកមិនមែនជាវត្ថុទីមួយដែលបានភ្ជាប់ទំនាក់ទំនងមនុស្ស តែហ្វេសប៊ុកមានលក្ខណៈ
ពិសេសដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ខ្វះមិនបាន។ មិនតែប៉ុណ្ណោះ ដោយសារតែគោលការណ៍ដ៏ត្រឹមត្រូវ ហ្ស័កកឺបឺក បានធ្វើឲ្យគេអាចអភិវឌ្ឍ
ហ្វេសប៊ុកនិងដឹកនាំក្រុមហ៊ុនយ៉ាងល្អ។
បន្ថែមពីនេះសៀវភៅ "អាថ៌កំបាំងធ្វើជំនួញ5ប្រការរបស់អគ្គនាយកវ័យក្មេងហ្វេសប៊ុក" ដែលលោកអ្នកកំពុងតែកាន់ក្នុងដៃនេះក៏មានរៀបរាប់
អំពីសហគ្រិនជោគជ័យមួយចំនួនផ្សេងទៀតផងដែរដូចជា ប៊ីលហ្គេត ស្ទីវចបស៍ វ៉លឌីស៊្នីយ៍ និង ចេហ្វបេហ្សូស ជាដើម។ យុទ្ធសាស្ត្រជាមួយនិង
បទពិសោធន៍ជាច្រើនត្រូវបានលើកយកមកបកស្រាយសម្រាប់ជាប្រយោជន៍ដល់អ្នកដែលមានគំនិតចង់ក្លាយជាម្ចាស់សហគ្រិនឬជាម្ចាស់សហគ្រិន
ថ្មីថ្មោង។ សហគ្រិនដែលទទួលបានជោគជ័យទាំងនេះសុទ្ធតែធ្លាប់ឆ្លងកាត់នូវបទពិសោធន៍រាប់មិនអស់ជាមួយនឹងការបូជាញើសឈាមជាច្រើន។
ត្រឹមតែប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់នោះទេ សហគ្រិនជោគជ័យទាំងនោះនៅមានកត្តាជំរុញផ្សេងៗទៀតដូចជា ក្តីស្រមៃដែលមនុស្សជាច្រើនគិតថា
មិនអាចទៅរួច ទស្សនវិស័យដែលគេគិតថាជារឿងឆ្កួតលីលាឬការវិនិយោគដែលអ្នកដទៃគិតថាជារឿងខ្ជះខ្ជាយ តែក្រោយមកពួកគេបានបង្ហាញ
ប្រាប់អ្នករិះគន់ពួកគេថាពួកគេដើរលើផ្លូវត្រូវហើយតាមរយៈក្តីស្រមៃនិងទស្សនវិស័យដែលអ្នកដទៃគ្មាន។
សង្ឃឹមថាសៀវភៅមួយក្បាលនេះនឹងជួយឲ្យលោកអ្នកយល់កាន់តែច្បាស់ពីគោលបំណងនៃការបង្កើតហ្វេសប៊ុកជាមួយនឹងអាថ៌កំបាំង
ក្នុងការដឹកនាំក្រុមហ៊ុនរបស់ហ្ស័កកឺបឺក។
សេចក្តីណែនាំ ពិភពលោកដែលនៅជិតគ្នា
ជំពូកទី1 ក្តីស្រមៃ
ជំពូកទី2 គោលបំណង
ជំពូកទី3 មនុស្ស
ជំពូកទី4 ផលិតផល
ជំពូកទី5 ដៃគូសហការ
អ្នកហ៊ានជាអ្នកឈ្នះ
Thanks for interesting in our products, here we have some more items recommended.