.brd

The secret ផ្លាស់ប្តូរជីវិតខ្ញុំ

  • 5.5 $

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

អារម្ភកថា

 

ខ្ញុំជឿថាប្រិយមិត្តអ្នកអានប្រហែលជាធ្លាប់បានអានស្នាដៃនិពន្ធរបស់លោកស្រីរ៉នដា បឺនដែលបកប្រែដោយគ្រឹះស្ថានម៉ាញប៊ុក្សយើងរួចមកហើយ យ៉ាងហោចក៏បានអានក្បាលណាមួយក្នុងបណ្តាសៀវភៅចំណងជើង ដឺស៊ីក្រេត ដឺផៅវ័រ ដឺមេជិក នេះហើយប្រិយមិត្តក៏ពិតជាបានជ្រួតជ្រាបពីឥទ្ធិពលរបស់សៀវភៅទាំងនេះដែលបានជួយជាថាមពលជំរុញផ្នែកគំនិត ប្រាជ្ញា ស្មារតីដល់ខ្លួនឯងបើមិនច្រើនក៏តិច បើមិនដូច្នោះទេប្រិយមិត្តប្រហែលមិនចាប់អារម្មណ៍លើសៀវភៅ ដឺស៊ីក្រេតផ្លាស់ប្តូរជីវិតខ្ញុំ នេះទេ។ ខ្ញុំគិតថាសៀវភៅនេះមានតម្លៃច្រើនសម្រាប់ប្រិយមិត្ត។

ខ្ញុំសុំមិនអធិប្បាយអ្វីច្រើនទេពីសៀវភៅបណ្តុះកម្លាំងចិត្តរបស់រ៉នដា បឺនព្រោះសម្បត្តិដ៏មានតម្លៃវានៅក្នុងនោះស្រាប់ហើយ គ្រាន់តែសូមជូនពរឱ្យប្រិយមិត្តទទួលបានកម្លាំងចិត្តបន្ថែមកាន់តែច្រើនក្នុងការផ្លាស់ប្តូរជីវិតឱ្យកាន់តែប្រសើរ អំពីក្តីសុខលាភសម្បត្តិ សម្ពន្ធភាព សុខភាព តួនាទីការងារ ជាសម្បត្តិដែលមនុស្សគ្រប់រូបតែងប៉ងប្រាថ្នា។ សូមប្រិយមិត្តប្រើអាថ៌កំបាំងឱ្យសម្រេចជោគជ័យក្នុងជីវិត។

ភ្នំពេញ ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ2020

គឹម ចាន់ណា

 

មាតិកា

 

ខ្ញុំសុំ ជឿ ហើយបានទទួល : ដំណើរការសាងបង្កើត                          9

ខ្ញុំប្រើអាថ៌កំបាំងដើម្បីសេចក្តីសុខ                                                   45

ខ្ញុំប្រើអាថ៌កំបាំងដើម្បីភាពមានស្តុកស្តម្ភ                                          69

ខ្ញុំប្រើអាថ៌កំបាំងដើម្បីផ្សះផ្សាសម្ពន្ធភាព                                         95

ខ្ញុំប្រើអាថ៌កំបាំងដើម្បីសុខភាព                                                     115

ខ្ញុំប្រើអាថ៌កំបាំងដើម្បីបានតួនាទីការងារ                                        159

ខ្ញុំប្រើអាថ៌កំបាំងដើម្បីផ្លាស់ប្តូរជីវិត                                                195

សេចក្តីប្រកាសថ្លែងអំណរគុណ                                                   234

ម្ចាស់រឿងរាវពីប្រទេសផ្សេងៗ                                                      238

Product you may like

Thanks for interesting in our products, here we have some more items recommended.