.brd

វិធីសាស្ត្រទាក់ទាញចិត្តមនុស្ស

  • 2 Usd

Quantity

Categories: ទសន្សៈអ្នកដឹកនាំ

  កូនសៀវភៅដៃគូបែបសង្ខេបខ្លីៗ ប៉ុន្តែមានខ្លឹមសារចំៗមួយក្បាលនេះ ជាឈុតកូនសៀវភៅដៃគូដែលក្រុម
ការងារ Mind Books យើងខ្ញុំបានរៀបរៀង និងបកប្រែ​ចេញពីក្រុមសៀវភៅដៃគូរបស់ Harvard Business School 
ដើម្បីទុកជាទីពឹងពំនាក់របស់​បុគ្គលិកការងារ សិស្ស​ និស្សិត ក៏ដូចជាអ្នកគ្រប់គ្រង។ ដោយអាចយកដាក់តាម​ខ្លួន​
សម្រាប់​​ដាស់​តឿនសតិផ្ទៀងផ្ទាត់និងអាចនាំយកទៅប្រើនៅគ្រប់ស្ថានការណ៍ គ្រប់​ទីកន្លែង។

          ខ្លឹមសារនៅក្នុងកូនសៀវភៅមួយនេះ ពិតជាអាចនាំយកទៅប្រតិបត្តិចំពោះការងារជាក់ស្តែងបានដោយ
ងាយ និងទទួលបានផលជាទីគាប់ចិត្តហើយកូនសៀវភៅនេះ រួមមាននូវគំរូសម្រាប់ធ្វើពិសោធខ្លួនឯង គំរូពីជីវិត
ពិតដែលជួយដល់ការហ្វឹកហាត់ និងការដោះស្រាយបញ្ហានៅចំពោះមុខ ទាំងនៅតុធ្វើការ តុប្រជុំ ឬសូម្បីតែក្នុង
ពេលធ្វើដំណើរ។

          ចំពោះបុគ្គលដែលទើបនឹងបោះជំហានចូលទៅក្នុងពិភពនៃការគ្រប់គ្រងនិងពិភពជំនួញសម័យថ្មីនេះ ពួក
គេចាំ​បាច់ត្រូវតែមានកូនសៀវភៅដៃគូអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំមួយក្បាលនេះនៅក្បែរខ្លួន។

1.    គោលការណ៍ជាមូលដ្ឋាននៃការទាក់ទាញចិត្តមនុស្ស

       ១.    វិធីសាស្ត្រនៃការទាក់ទាញទឹកចិត្ត

              »    សារៈសំខាន់និងគុណប្រយោជន៍នៃការទាក់ទាញចិត្តមនុស្ស

                   -    តើអ្វីទៅជាការទាក់ទាញទឹកចិត្ត?

                   -    តើការទាក់ទាញទឹកចិត្តមានសារៈសំខាន់ដូចម្តេច?

                   -    កត្តាសំខាន់នៃការទាក់ទាញទឹកចិត្ត

                   -    បញ្ហាគួរពិចារណាទាក់ទងនឹងចរិយាធម៌

 

       ២.    ការសាងភាពគួរឲ្យជឿទុកចិត្ត

              »    យុទ្ធសាស្ត្រសាងភាពគួរឲ្យជឿទុកចិត្ត

                    និងការបង្ហាញពីភាពស្ទាត់ជំនាញរបស់អ្នក

                   -    តើធ្វើដូមម្តេចដើម្បីឲ្យគេជឿទុកចិត្ត?

                   -    ការបង្ហាញពីភាពស្ទាត់ជំនាញរបស់អ្នក

 

       ៣.   ការស្វែងយល់ចិត្តអ្នកស្តាប់

              »     វិភាគអំពីអ្នកស្តាប់ថា តើពួកគេយល់ស្របឬសម្រេចចិត្តដូចម្តេច?

                   -    ក្រុមអ្នកស្តាប់ទាំង ៣ ប្រភេទ

                   -    ការវិភាគអំពីការបើកចិត្តទទួលគំនិតរបស់អ្នកដទៃ

                   -    យល់ពីររូបបែបនៃការសម្រេចចិត្តរបស់ក្រុមអ្នកស្តាប់

                   -    ដំណាក់កាលក្នុងការមើលចិត្តអ្នកស្តាប់យ៉ាងឆាប់រហ័ស

      

       ៤.    ការយកឈ្នះគំនិតអ្នកស្តាប់

              »     វិធីយកឈ្នះគំនិតនិងហេតុផលរបស់អ្នកស្តាប់

                   -    កំណត់រូបទម្រង់នៃសំណើដ៏មានប្រសិទ្ធភាព

                   -    លើកបង្ហាញពីទឡ្ហីករណ៍ដែលគួរឲ្យចាប់ចិត្ត

                   -    បញ្ជាក់ពីគុណប្រយោជន៍គោលគំនិត

                        ដើម្បីបង្កើតគុណសម្បត្តិទោល

                   -     ការជ្រើសរើសពាក្យមកប្រើឲ្យបានសមស្រប

 

       ៥.    ការយកឈ្នះចិត្តអ្នកស្តាប់

              »     យុទ្ធសាស្ត្រទាក់ទាញអារម្មណ៍អ្នកស្តាប់

                   -    ការធ្វើអត្ថាធិប្បាយឲ្យឃើញរូបភាព

                   -     ការប្រើថាមពលនៃពាក្យប្រៀបធៀប

                   -    ការប្រើពាក្យសទិសន័យ

                   -    ការនិទានរឿងគួរឲ្យចងចាំ

 

       ៦.    យកឈ្នះការប្រឆាំងជំទាស់របស់អ្នកស្តាប់

              »     វិធីឆ្លើយតបពេលអ្នកត្រូវប្រឈមនឹងការប្រឆាំងជំទាស់

                   -    ការបញ្ជាក់ពីចំណាប់អារម្មណ៍របស់អ្នកជំទាស់

                   -    ការស្វែងយល់ពីអារម្មណ៍និងស្តាប់ពីក្តីកង្វល់របស់អ្នកជំទាស់

                   -    ការពិនិត្យភាពស៊ីចង្វាក់នៃការប្រាស្រ័យទាក់ទងជាពាក្យសម្តី

                        និងមិនមែនជាពាក្យសម្តី

                   -    ការបង្ហាញពីការទទួលស្គាល់ទស្សនៈរបស់អ្នកជំទាស់

​                   -    វិធីប្រើកត្តាពន្លឿនការទាក់ទាញទឹកចិត្តឲ្យលឿនរហ័ស

 

        ៧.   ការជំរុញអ្នកស្តាប់ឲ្យកើតមានការទាក់ទាញចិត្តដោយខ្លួនឯង

              »     កលវិធីក្នុងការជំរុញឲ្យមនុស្សមើលឃើញ

                     ភាពគួរឲ្យទាក់ទាញនៅក្នុងសំណើរបស់អ្នក

                   -    ការបង្កើតរូបភាព

                   -    ការសួរសំណួរដ៏សមស្រប

                   -    ការស្តាប់បែបវាយលុក

 

2.    គន្លឹះនិងតារាងជំនួយសម្រាប់ការទាក់ទាញទឹកចិត្ត

       ៨.    តារាងជំនួយសម្រាប់ការទាក់ទាញទឹកចិត្ត

              »     តារាងសំណួរវាស់ស្ទង់ដែលអាចឲ្យអ្នកវាយតម្លៃសមត្ថភាពក្នុង

                     ការទាក់ទាញទឹកចិត្ត សាងជំនឿចិត្ត និង ធ្វើការស្វែងយល់ពីអ្នកស្តាប់

 

       ៩.    គំរូពិសោធការយល់ដឹងពីការទាក់ទាញទឹកចិត្ត

              »     នេះគឺជាការផ្ទៀងផ្ទាត់គោលការណ៍ដ៏មានប្រយោជន៍ដែលលើកឡើង

                     នៅក្នុងសៀវភៅមួយក្បាលនេះ សម្រាប់ឲ្យអ្នកធ្វើតេស្តពិសោធមុននិង

                     ក្រោយពេលអានសៀវភៅដើម្បីពិនិត្យមើលថា

                     តើអ្នកបានយល់ដឹងតិចឬច្រើនប៉ុណ្ណា...

                   -    ចម្លើយសម្រាប់គំរូពិសោធ

Product you may like

Thanks for interesting in our products, here we have some more items recommended.