.brd

ឃាតកម្មអាថ៌កំបាំងនៅបាតទន្លេ

  • 3 Usd

Quantity

Categories: ប្រលោមលោក

"ឃាតកម្មអាថ៌កំបាំងនៅបាតទន្លេ"​​  ជាប្រលោមលោកបែបស៊ើបអង្កេតដែលលើកឡើងអំពីរឿងរ៉ាវឃាតកម្មទៅលើនារីម្នាក់ដែល
សាកសពរបស់នាងត្រូវបានគេយកទៅបោះចោលក្នុងទឹកទន្លេ។  នារីដែលត្រូវបានកែសម្លាប់ជាស្រីកំណាន់ចិត្តរបស់បុរសម្នាក់ដែលមាន
ប្រពន្ធនិងកូនរួចទៅហើយ។  បុរសជាគូស្នេហ៍បានដឹងថា  ស្រីកំណាន់ចិត្តរបស់ខ្លួនបានស្លាប់នៅខណៈពេលដែលនាងទៅរកឯផ្ទះលំហែ
ឆ្នេរទន្លេជាផ្ទះដែលប្រពន្ធរបស់ខ្លួន និងបីគ្រួសារផ្សេងទៀតជួលឲ្យកូនប្រុសសម្រាប់រៀនត្រៀមមុនពេលប្រលងចូលរៀនអនុវិទ្យាល័យ 
ឬអាចហៅថាជំរំរៀនគួរពិសេស។

​       ហេតុអ្វីបានជានាងទៅផ្ទះលំហែនោះ?  តើនរណជាអ្នកសម្លាប់នាង?  តើអ្វីជាហេតុផលពិតនៅពីក្រោយការស្លាប់របស់នាង?  ចម្លើយ
នឹងត្រូវបានឆ្លើយតាមរយៈសាច់រឿងដែលអត្ថន័យ​​  និងដំណើររឿងមានភាពស៊ីសង្វាក់ប្រទាក់ក្រលាគ្នា  ពោរពេញទៅដោយភាពអាថ៌កំបាំង
ដោយសារភាពប៉ិនប្រសប់របស់អ្នកនិពន្ធធ្វើឲ្យអ្នកអានចង់តាមដានពីមួយវគ្គទៅមួយវគ្គ។

​​​      ​​ ជាចុងក្រោយ  យើងខ្ញុំសូមអរគុណដល់មិត្តអ្នកអានទាំងអស់ដែលបានគាំទ្រដល់ការរៀបរៀងសៀវភៅរបស់យើងខ្ញុំ  និងសូមអធ្យា
ស្រ័យនូវរាល់កំហុសឆ្គង  ឬការភ្លាំងភ្លាត់ដោយអចេតនា។  អាស្រ័យហេតុនេះ  យើងខ្ញុំរីករាយនឹងទទួលយកនួវរាល់ការរិះគន់កែលម្អទាំង
ឡាយដើម្បីឲ្យយើងខ្ញុំអាចបម្រើអស់លោកអ្នកអានឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។

Product you may like

Thanks for interesting in our products, here we have some more items recommended.