ថ្វីត្បិតតែក្នុងជីវិតយើងម្នាក់ៗកើតមក ជួបប្រទះនឹងការរៀនដូចៗគ្នា តែវិធីទទួលយកការរៀន របស់មនុស្សម្នាក់ៗមានលក្ខណះផ្សេងៗគ្នា ដែលជាហេតុធ្វើឲការរៀន ក្នុងជីវិតមនុស្សម្នាក់ៗ ក៏ទទួលផលខុសគ្នាអញ្ចឹងដែរ។
សៀវភៅ «រៀនឲ្យចេះ ប្រើចំណេះឲ្យមានប្រយោជន៍» បានប្រមូលផ្តុំឡើងនូវគន្លឹះ បទពិសោធន៍ ឧទាហរណ៍ ព្រមទាំងលទ្ធផលនៃការស្រាវជ្រាវមួយចំនួន យកមកបង្ហាញជូនដល់ អស់លោកអ្នកអាន ព្រមទាំងប្អូនៗ សិស្ស និស្សិត ក្នុងការស្វែងយល់ទៅលើផលប្រយោជន៍នៃការរៀន ផលអាក្រក់នៃការមិនរៀន ព្រមទាំងវិធានការណ៍ មួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាព នៃការរៀនផងដែរ។
ប្រសិទ្ឋភាពនៃការរៀន ប្រសិទ្ឋភាពនៃការប្រើខួរក្បាល សម្រាប់អ្នកស្វះស្វែងរៀនទាំងក្នុងនិងក្រៅសាលារៀន។