.brd

យុទ្ធសាស្ត្រទម្លុះគោលដៅ

  • 4 $

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

យើងម្នាក់ៗ ឬជាតិសាសន៍នីមួយៗ ពុំមាននរណាចង់ស្ថិតនៅក្រោម​ការគាបសង្កត់​របស់​អ្នក​ដទៃ ឬជាតិ​សាសន៍​ដទៃ​ឡើយ។​ ដូច្នេះ អ្វី​ទាំង​នេះវា​ទាម​ទារ​ឲ្យ​យើង​ត្រូវ​មាន​ពុទ្ធិ​ស្វែង​​​យល់​ ក្នុង​​​កម្រិត​​មួយ​ដែល​អាច​ប្រៀប​ធៀប​ជា​មួយ​នឹង​គេ​បាន... បានន័យថា អ្វី​ដែល​គេ​ចេះ​ដឹង​ ​យើង​ត្រូវ​តែ​បាន​ចេះ​ដឹង​ព្រមៗ​ជា​មួយ​គេ។ ការ​ដែល​​គេ​ដឹង តែ​យើង​មិន​ដឹង​វា​នឹង​ធ្វើ​ឲ្យ​យើង​ត្រូវ​រត់​ត្រុកៗ​ពី​ក្រោយ​គេ​ជា​រហូត មិន​ថា​ជា​រឿង​​បុគ្គល ឬ​ជា​រឿង​ប្រទេស​ជាតិ​ឡើយ។​


សៀវភៅ “យុទ្ធសាស្ត្រទម្លុះគោលដៅ” បានបង្ហាញពីឧទាហរណ៍ជា​ច្រើន ដែល​ផ្តល់​នូវ​បទ​ពិសោធន៍ និង​ពុទ្ធិ​ជា​យុទ្ធ​សាស្ត្រ ប្រកប​ដោយ​ភាព​ ឈ្លាសវៃ ដើម្បី​ជា​ដើម​ទុន​ក្នុង​ការ​ហែល​ឆ្លង​សមុទ្រ​នៃ​ដំណើរ​ជីវិត ឈាន​ទៅ​រក​ជោគ​ជ័យ​ក្នុង​ជីវិត​និង​ការងារ។


ម្យ៉ាងវិញទៀត យុទ្ធសាស្ត្រនីមួយៗ តែងមានបទវិភាគបន្ថែម ដែល​ជួយ​ឲ្យ​អ្នក​អាន​បាន​ថ្លឹង​ថ្លែង​ក្នុង​ការ​ប្រើ​យុទ្ធ​សាស្ត្រ ដែល​ក្នុង​ករណី​ខ្លះ យើង​រៀន​ដើម្បី​អនុវត្ត​តាម​ ហើយ​ករណី​ខ្លះទៀត យើង​រៀន​ដើម្បី​ឲ្យ​ចេះ​បែង​ចែក​ពី​អ្វីល្អ អ្វីអាក្រក់ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​អ្នក​ដទៃ​ដោយ​មិន​ដឹង​ខ្លួន​។​

1 . ខ្ពស់ដូចភ្នំ​ ធំដូចសមុទ្រ 21 . ចិញ្ចឹមរាប់ឆ្នាំចាំប្រើមួយថ្ងៃ
2 . បាំងមេឃឆ្លងសមុទ្រ 22 . ដំដែកទាន់នៅក្ដៅ
3 . បោះថ្មស្ទោះផ្លូវ 23 . ផែនការភ្នែកម្នាស់
4 . ខ្ចីរូបបន្តអាយុ 24 . បញ្ឆោតខ្លាឲ្យចេញពីព្រៃ
5 . ខ្ចីដៃគេប្រើ 25 . ឆ្លងស្ពានដកក្តារ
6 . អ្នកនៅពីក្រោយខ្នង 26 . ឆ្លងទន្លេផ្ដាច់ស្ពាន
7 . បិទភ្នែករឿងតូច សម្រេចរឿងធំ 27 . ឡើផ្ទះដកជណ្ដើរ
8 . កាត់មែកបំប៉នដើម 28 . អាងថ្នាក់លើ
9 . ឱនលំទោន 29 . ចាប់មួយឲ្យកម្ចាត់មួយម៉ឺន
10 . ជម្រះស្មៅ ត្រូវជីកទាំងឬស 30 . ចាប់ចំណុចខ្សោយ
11 . សួររឿងគោ មិនសួររឿងមនុស្ស 31 . ព្រលែងដើម្បីចាប់
12 . ដង្កូវផ្ទៃក្នុង 32 . យកត្រីតូចស្ទូចត្រីធំ
13 . ទន់គូនឹងរឹង 33 . យកពិសកម្ចាត់ពិស
14 . ថ្លឹងថ្លែងស្រាលធ្ងន់ 34 . ចែវទូកបណ្ដោយខ្យល់
15 . អំណាច និងគុណធម៌ 35 . ខ្ចីដាវសម្លាប់មនុស្ស
16 . ដាំដើមអ្វី បានផ្លែនោះ 36 . មួលបង្កាច់លាបពណ៌
17 . បញ្ឆោតមួយ សង្កត់មួយរយ 37 . ផ្សាំមែកបណ្ដុះត្រួយ
18 . ទឹកថ្លាពេក ត្រីមិនហ៊ាននៅ 38 . បាញ់ព្រួញពីរទិស
19 . មាសប្រាំរយតម្លឹងទិញយកឆ្អឹងសេះ 39 . អន្ទាក់ស្រីស្រស់
20 . លើកតម្កើងអ្នកក្លាហាន

Product you may like

Thanks for interesting in our products, here we have some more items recommended.