.brd

ចោទ ឆ្លើយ ចំណេះដឹងអំពីជីវិត

  • 2 $

Quantity

Categories: ចំណេះដឹងទូទៅ

 សៀវភៅ "ចោទឆ្លើយចំណេះដឹងអំពីជីវិត" ត្រូវបានគ្រូពេទ្យសុជីរ៉ា រៀបចំប្រមូលចំណេះដឹងផ្នែកជីវិត ធម្ម 
និងសាសនា មកចងក្រងដើម្បីឆ្លើយតបទៅនឹងចម្ងល់ទាំងឡាយអំពីជីវិតមនុស្ស​ កម្ម ច្បាប់​កម្មផល បុណ្យបាប ចិត្ត 
វិញាណ ព្រលឹង សមាធិ សាសនា រួមទាំងញាណជាដើម។

            ចំណេះដឹងទាំងនេះ គឺជាអ្វីដែលយើងតែងសង្ស័យជាប្រចាំថា តើវាមានពិតមែនឬយ៉ាងណា? មានភាព
ត្រឹមត្រូវកម្រិតណា ដែលអ្នកនិពន្ធបានយកមកបកស្រាយយ៉ាងលម្អិត ព្រមទាំងយកចំណេះដឹងផ្នែកវិទ្យាសាស្រ្ត 
និងចិត្តវិទ្យាមករួមបញ្ជូលជាមួយផង ធ្វើឲ្យយើងទទួលបានចម្លើយប្រកបដោយហេតុផល និងមានសារប្រយោជន៍
សម្រាប់ជីវិតរបស់យើងយ៉ាងពិតប្រាកដ។

            ម្យ៉ាងទៀតក្រុមបោះពុម្ពម៉ាញប៊ុក្សយើងសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ​ និងប្រិយមិត្តអ្នក
អានដែលបានជួយគាំទ្រដល់ក្រុមផលិតរបស់យើង ហើយយើងខ្ញុំរង់ចាំទទួលការរិះគន់ស្ថាបនាពីសំណាក់ប្រិយ
មិត្តអ្នកអានដោយរីករាយដើម្បីជំរុញវិស័យផលិតសៀវភៅអាននៅកម្ពុជាយើងឲ្យមានសន្ទុះជឿនលឿនទៅមុខ
តាមទាន់អារ្យប្រទេសផ្សេងៗលើពិភពលោក។

១.មនុស្ស  1.តើមានវិធីមើលពីលក្ខណៈមនុស្សល្អ និងមនុស្សអាក្រក់ដែរឬទេ?  2.តើការគិត និងអារម្មណ៍របស់មនុស្សខុសគ្នាដូចម្ដេច?  3.ហេតុអ្វីបានជាមនុស្សយើងខ្លាចសេចក្ដីស្លាប់?២.ច្បាប់កម្មផល  1.បើយើងសាងកម្មអ្វីម្យ៉ាង តើកម្មនោះនឹងតបស្នងសងយើងក្នុងពេលអនាគតយ៉ាងដូចម្ដេច?  2.ការគិតអ្វីមិនចេញ ការឆ្លើយអ្វីមិនបាន ក៏កំណត់ជារឿងអចិន្រ្ទៃយ៍ថា មិនគួរគិត   
បើអញ្ចឹងនឹងកើតបញ្ញាបានយ៉ាងដូចម្ដេចទៅ?៣.បុណ្យបាប  1.ហេតុអ្វីបានជាការរក្សាសីលបានបុណ្យច្រើនជាងការធ្វើទាន?  2.ការធ្វើបុណ្យតិចតែញឹកញាប់ និងការធ្វើបុណ្យច្រើនតែយូរៗធ្វើម្ដង តើមួយណាល្អជាង?  3.ទះមូសក្នុងមួយថ្ងៃមិនដឹងថាងាប់ប៉ុន្មានក្បាលទេ តើបាបដែរឬទេ?៤.ញាណ អភិញ្ញា បាដិហារយ៍  1.តើគាថាជួញដូរ ជួយឲ្យលក់ដូរដាច់ពិតមែនឬទេ?  2.តើការស្លាប់ហើយរស់ឡើងវិញ ជាការពិតដែរឬទេ?  3.តើពិធីបុណ្យសព និងពុទ្ធសាសនា មានសម្ពន្ធនឹងគ្នាយ៉ាងដូចម្ដេច?៥.ចិត្តវិញ្ញាណ  1.តើមានខ្មោចពិតឬទេ? ហេតុអ្វីមនុស្សឃើញខ្មោចតែនៅពេលយប់?  2.តើការចាំជាតិដោយការសណ្ដំចិត្តអាចទៅរួចដែរឬទេ?៦.សីល ច្បាប់បញ្ញត្តិ  1.ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់?  2.បើសូត្រមន្ដហើយ មិនអុជធូប តើមានផលអ្វីដែរឬទេ?  3.តើការជួយខ្លួនឯង ខុសនឹងសីល ៥ ដែរឬទេ?៧.សមាធិ កម្មដ្ឋាន  1.ហេតុអ្វីមនុស្សចាំបាច់ត្រូវចម្រើនសតិទៀត បើម្នាក់ៗមានសតិស្រាប់ហើយនោះ?  2.ការបដិបត្តិសតិបដ្ឋាន ៤ តែម្នាក់ឯងនៅផ្ទះ បើជួបរឿងមិនល្អ​ តើត្រូវធ្វើយ៉ាងដូចម្ដេច?  3.តើសមថៈ និង វិបស្សនា ខុសគ្នាយ៉ាងដូចម្ដេច?៨.សាសនា  1.ហេតុអ្វីសាសនាអ៊ីស្លាមមិនបរិភោគសាចជ្រូក?  2.តើខ្មែរយើងស័ក្ដិសមនឹងពុទ្ធសាសនាដែរឬទេ?  3.តើនិកាយមហាយាន​ និងហីនយាន ខុសគ្នាយ៉ាងដូចម្ដេច?៩.ប្រវត្តិសាស្រ្ត  1.ហេតុអ្វីពុទ្ធសាសនាសាបសូន្យពី ឥណ្ឌា ដែលជាដែនដីកំណើត?  2.តាមពុទ្ធប្រវត្តិ តើព្រះពុទ្ធបរិនិព្វានដោយសារជំងឺអ្វី?  3.តាមប្រវត្តិសាស្រ្ត តើបរមគ្រូ តាក់ម៉ គឺជាអ្នកណា?​ មកពីណា?

Product you may like

Thanks for interesting in our products, here we have some more items recommended.