.brd

ឥស្សរភាព

  • 4 $

Quantity

Categories: ចំណេះដឹងទូទៅ

អារម្ភកថា

 

អូសូ អ្នកធ្វើបទអត្ថាធិប្បាយក្នុងសៀវភៅនេះ ចាត់ទុកជាបុគ្គលអច្ឆរិយៈម្នាក់ផ្នែកចិត្តវិញ្ញាណដែលប្រើភាសាបកស្រាយតាមវិធីដោយឡែកពីអ្នកដទៃ។ ហេតុនេះវាមិនចម្លែកទេដែលមានពាក្យចចាមអារ៉ាមពីអូសូក្នុងផ្លូវអវិជ្ជមានខ្លះបន្ទាប់ពីគេបានអានស្នាដៃរបស់អូសូ ប៉ុន្តែសម្រាប់អ្នកលើកសរសើរពីគំនិតថ្មីៗរបស់អូសូក៏មានមិនតិចដែរ ទើបធ្វើឱ្យគ្រឹះស្ថានម៉ាញប៊ុក្សយើងបានព្យាយាមបកប្រែស្នាដៃរបស់អូសូជូនចំពោះមិត្តអ្នកអានជាបន្តបន្ទាប់ ដែលតាមពិតប្រទេសផ្សេងៗលើពិភពលោកបានបកប្រែស្នាដៃរបស់គាត់ស្ទើរតែគ្រប់ភាគ ហើយបោះពុម្ពមុនប្រទេសកម្ពុជាយើងតាំងពីយូរឆ្នាំមកហើយ។

អូសូ ជាបុគ្គលម្នាក់ដែលហ៊ានចោទឆ្លើយជាសំណួរអំពីភាពជាមនុស្ស ហ៊ានបកស្រាយពីវិធីជួយឱ្យរកឃើញអ្វីដែលនៅពីក្នុងខ្លួន អ្វីដែលនៅក្នុងចិត្តពិតប្រាកដរបស់ខ្លួន ដែលមិនមែនជាការក្លែងបន្លំ ទៅតាមវិធីថ្មីដែលខុសពីអ្វីដែលមនុស្សភាគច្រើនធ្លាប់អនុវត្តកន្លងមកដើម្បីប្រើសក្តានុពលដែលមាននៅក្នុងខ្លួនបានជាអតិបរមាប្រកបដោយភាពច្នៃប្រតិដ្ឋនិងភាពជាម្ចាស់លើខ្លួនពិតប្រាកដ។ ដូច្នេះហើយទើបទស្សនៈរបស់អូសូមានលក្ខណៈជាសាកល មិនជាប់ជំពាក់នឹងសាសនាណាមួយ តែសម្របតាមដំបូន្មានណាដែលជួយឱ្យមនុស្សរំដោះខ្លួនផុតពីភាពអវិជ្ជាក្នុងធម្មជាតិ។

ពាក្យ”ឥស្សរភាព”ដែលបកស្រាយដោយលម្អិតដោយអូសូក្នុងសៀវភៅនេះនឹងជួយឱ្យអ្នកអានបានឃើញច្បាស់ពីភាពស៊ីជម្រៅរបស់គំនិតអ្នកនិពន្ធ, បានប្រៀបធៀបនឹងឥស្សរភាពដែលយើងម្នាក់ៗធ្លាប់គិតពីដើមមកថាតើវាខុសគ្នាដូចម្តេច។

ប៉ុន្តែយើងមានសំណូមពរម្យ៉ាង ពេលកំពុងអានសៀវភៅនេះ សូមប្រិយមិត្តដកគំនិត ទស្សនៈឬចំណេះដឹងចាស់របស់ខ្លួនទុកដោយឡែកចេញ តាំងខ្លួនប្រៀបដូចជាទកកន្លះកែវ បើកចំហចិត្តស្តាប់អ្វីថ្មីៗ ពេលនោះយើងជឿថាប្រិយមិត្តពិតជាបានទទួលពន្លឺផ្សេងៗបន្ថែមចូលមកនៅក្នុងឃ្លាំងចំណេះ ដែលអាចយកទៅប្រតិបត្តិឱ្យកើតជាប្រយោជន៍ដល់ជីវិតមិនលែងឡើយ។

សូមអរគុណសម្រាប់ការជួយគាំទ្រពីបណ្តាប្រិយមិត្តអ្នកអាននិងសូមអរគុណដល់សហការីម៉ាញប៊ុក្សគ្រប់គ្នា ដែលបានរួមសហការផលិតស្នាដៃជាបន្តបន្ទាប់រហូតទប់ជ្រែងឱ្យយើងអាចឈរបានមកទល់បច្ចុប្បន្ននេះ។

 

គឹម ចាន់ណា


 

 

មាតិកា

 

 អារម្ភកថា

លក្ខណៈបីយ៉ាងនៃឥស្សរភាព (Three Dimensions of Freedom)                               9

 

​ដើមហេតុនៃទាសភាព (Understanding the Roots of the Slavery)                                                                                                   19

  • សង្គមនិងឥស្សរភាពឯកត្តជន-បទសម្ភាសន៍
  • បញ្ហាដែលកើតមកពីព្រះជាម្ចាស់
  • វាសនានិងព្រហ្មលិខិត
  • មិនហ៊ានហោះហើរ

 

មាគ៍ាឆ្ពោះទៅរកឥស្សរភាព (Paths of the Freedom)                                       79

  • អូដ្ឋ តោ និងកុមារ
  • ឈានពីការស្រឡាញ់ ឆ្ពោះទៅរកក្តីមេត្តា
  • ឈានពីប្រតិកម្ម ឆ្ពោះទៅថកការប្រព្រឹត្ត
  • រើបម្រះ មិនមែនត្រឹមតែបដិវត្តន៍

 

ឧបសគ្គរារាំងនិងកាំជណ្តរ (Obstacles and Stepping-stones)                          145

សំណួរ - ចម្លើយ

  • អ្នកនិយាយថាយើងមានឥស្សរភាពធ្វើអ្វីក៏បានតាមតម្រូវការ តែទន្ទឹមគ្នានេះអ្នកនិយាយថា យើងត្រូវមានការទទួលខុសត្រូវ តើវាមិនប្រឆាំងគ្នាទេឬ?
  • ខ្ញុំព្យាយាមស្វែងរកកន្លែងមានសុវត្ថិភាព តើវាជាកន្លែងមានអំណោយដល់ភាពរីកចម្រើន ឬមួយវាកំពូងតែក្លាយជាគុកថ្មី?
  • ពាក្យថា”រើបម្រះ”មានន័យថាការតស៊ូនឹងអ្វីម្យ៉ាង តែខ្ញុំឃើញលោកប្រើពាក្យនេះនៅក្នុងទំនោរវិជ្ជមាន តើអ្នកចង់កាឡៃអត្ថន័យនៃពាក្យនេះឬទេ?
  • ខ្ញុំគ្មានអារម្មណ៍ជាប់ជំពាក់នឹងរឿងទីកន្លែង រឿងជាតិសាសន៍ ឬសូម្បីតែរឿងផ្ទាល់ខ្លួនពីអតីតទេ, តែទន្ទឹមគ្នានេះខ្ញុំបែរជាទទួលអារម្មន៍ព្រួយបារម្ភដែលនៅលាយឡំជាមួយអារម្មណ៍ថាមាន៌ស្សរភាពនេះ តើការព្រួយបារម្ភនេះជាអ្វីឱ្យពិតប្រាកដទៅ៊
  • តើវាអាចទៅរួចទេដែលយើងស្វែងរកមាគ៍ានៃសច្ចាពទន្ទឹមគ្នានឹងការរំដោះប្រទេសយើងឱ្យរួចផុតពីការជិះជាន់?
  • ខ្ញុំដឹងច្បាស់ថា ការប្រឆាំងនឹងអ្វីក៏ដោយដែឡនៅក្រៅខ្លួនខ្ញុំនោះ វជារឿងខាតពេលវេលា ហើយគ្មានបានផល។
  • ខ្ញុំកំពុងតស៊ូនឹងអត្តាខ្លួនឯងដែខ្ញុំស្គាល់ច្បាស់ តើខ្ញុំអាចតស៊ូនឹងរបស់ដែលពោរពេញដោយល្បិចកលនេះបានដូចម្តេច?
  • សូមលោកជួយពង្រីកសាច់រឿងភាពខ្លាចក្នុងការទទួលយកឥស្សរភាព។ តើយើងត្រូវធ្វើដូចម្តេចទើបជួយឱ្យកុមារលូតលាស់ពេញសក្តានុពលរបស់ខ្លួនដោយយើងមិនញាត់បញ្ចូលគំនិតផ្សេងៗរបស់យើងចូលទៅក្នុងខ្លួនកុមារហើយមិនចូលទៅជ្រៀតជ្រែកឥស្សរភាពរបស់ពួកគេ។

 

អវសានកថា

ឥស្សរភាពពិតប្រាកដគឺអ្វីដែលជាប់ទាក់ទងនឹងផ្លូវចិត្ត                                       187

 (The True Freedom is Spiritual)

Product you may like

Thanks for interesting in our products, here we have some more items recommended.