.brd

សាមកុក​ ភាគ៤

  • 5 $

Quantity

Categories: ប្រវត្តិសាស្រ្ត - បុគ្គលសំខាន់ៗ

 រឿង សាមកុក ជាប្រលោមលោកប្រវត្តិសាស្ត្រកំពូលមួយលើលោក ដោយរៀបរាប់តាមរឿងពិតដែលកើតឡើងនៅប្រទេសចិននាចុង
រជ្ជកាលរាជវង្សហាន់ កាលពីប្រមាណជាង ១៧០០ ឆ្នាំកន្លងមកហើយ។

            រឿងសាមកុកជារឿងប្រវត្តិសាស្ត្រដែលស្របនឹងការពិតប្រមាណ ៧ ភាគ ១០។ ចំណែកផ្នែកនិពន្ធបន្ថែមនោះត្រូវបានកែសម្រួលជា
បន្តបន្ទាប់មកច្រើនរយឆ្នាំដោយថ្វីដៃរបស់បណ្ឌិតជាច្រើនរយពាន់នាក់មកហើយ។ កាលពីដំបូងៗ គឺជារឿងដែលចាស់ៗលើកយកមកនិទានឲ្យ
កូនចៅស្តាប់នៅតាមផ្ទះ ហើយពួកអ្នករកស៊ីនិទានរឿងតែងយកទៅនិទានឲ្យគេស្តាប់នៅតាមចិញ្ចើមថ្នល់ក្នុងស្រុកចិន។ រហូតពេលក្រោយៗក៏
មានអ្នកនិយមចូលចិត្តស្តាប់កាន់តែច្រើន ទើបមានកវីយកទៅនិពន្ធជាទំនុកសម្រាប់ច្រៀង ហើយក្រុមអ្នកលេងហ៊ីក៏យករឿងទៅសម្តែងជាវគ្គៗ។
ការជ្រូតជ្រាបនិងការពេញនិយមក៏ចេះតែរីករាលដាលយ៉ាងទូលំទូលាយរហូតដល់អាចនិយាយបានថា បើអ្នកណាមិនដឹងពីរឿងសាមកុក 
អ្នកនោះមិនមែនជាជនជាតិចិនទេ។

            នៅក្នុងប្រទេសកម្ពុជាយើង រឿងសាមកុកនេះធ្លាប់មានការបកប្រែជាភាសាខ្មែរមកដោយឧកញ៉ា នូ កន ជាងកន្លះសតវត្សមកហើយ 
និងព្រមទាំងមានអ្នកនិពន្ធផ្សេងៗទៀតក៏បានប្រែរឿងនេះទៅតាមរូបភាពផ្សេងៗផងដែរ តែជាទូទៅឈ្មោះនិងទីកន្លែងនៃសាច់រឿងច្រើនយកទៅ
តាមឈ្មោះដែលប្រើជាភាសាថៃ (អាច​​មកពីយកភាសាផ្សេងៗរបស់ចិន) ដែលបើយកឈ្មោះទាំងនោះទៅនិយាយជាមួយប្រទេសដទៃ គេនឹងមិន
ស្គាល់ឈ្មោះទាំងនោះទេ។ ដោយឡែកសៀវភៅ សាមកុក ច្បាប់រៀបរៀងថ្មីនេះជារូបភាពថ្មីមួយនៃរឿងសាមកុក ដែលយើងបានអធិប្បាយផ្តល់
ការវិភាគបន្ថែមនៅក្នុងនោះរួចជាស្រេចដើម្បីឲ្យអ្នកអានជ្រូតជ្រាបយ៉ាងស៊ីជម្រៅ និងមានទម្ងន់លើខ្លឹមសារសាច់រឿង។

            មានពំនោលថា អានប្រលោមលោក មើលកុន មើលល្ខោនហើយ គួរត្រឡប់មកពិចារណាខ្លួនឯង។ ពាក្យ "ធម្ម" គឺវត្ថុ ធម្មជាតិ ទើបមិន
មានអ្វីនៅលើលោកនេះដែលពុំមែនជា "វត្ថុ" នោះទេ។ ហេតុនេះសព្វវត្ថុ គឺ ធម្ម គឺធម្មជាតិ គឺធម្មតា គឺវាអញ្ចឹង គឺជាអនិច្ចំ ទុក្ខំ អនត្តា នេះឯង។

            ពេលប្រិយមិត្តបានអាន ស្គាល់រសជាតិ កើតរូបារម្ភណ៍ ស្រមើស្រមៃ មើលដឹងខុសត្រូវល្អអាក្រក់ ការអធ្យាស្រ័យ ភាពសាហាវឃោរឃៅ
កំពូលល្បិចកល ភាពក្លហានអង់អាច មោះមុត កំសាក ល្ងង់ខ្លៅ សុខមនោរម្យ ទុក្ខសោកសង្រេង ភ័យញ័ររន្ធត់ តក់ស្លុត កណ្តោចកណ្តែង សូម
ងាកមកមើលខ្លួនឯង មនុស្សម្នាជុំវិញ និងរបបសង្គមលើលោកនេះក៏មិនខុសអ្វីពី​ វដ្ដសង្សារ ដូចក្នុងរឿងសាមកុក (សាម = ៣ កុក = បក្ស ពួក 
ក្រុមនគរ។ សាមកុក គឺបក្ស ឬនគរទាំងបី) ឬនគរទាំងឡាយនោះដែរ ព្រោះធម្ម គឺធម្មជាតិ ធ្វើកម្ម ត្រូវទទួលផលកម្មដែលជាច្បាប់ធម្មជាតិមិន
អាចប្រកែកបានឡើយ។

            រួមសេចក្តីមកថា សូមអាន សាមកុក ដោយវិធីដែលមិនជាប់ជំពាក់ជ្រុលពេក ឬអានប្រកបដោយការតាំងសតិថា មនុស្សគ្រប់រូបមិនអាច
គេចផុតពីកើតចាស់ ឈឺ ស្លាប់ ទុក្ខសោក សប្បាយ មានកិលេសតណ្ហាចងអាឃាតព្យាបាទ ធ្វើសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម ធ្វើសង្រ្គាមដើម្បី
ប្រយោជន៍ ធ្វើសង្រ្គាមដើម្បីយុត្តិធម៌ ដែលបានបង្ហាញឲ្យឃើញនៅក្នុងរឿងសាមកុកនេះ នោះលោកអ្នកក៏នឹងបានឃើញយ៉ាងប្រត្យក្សអំពី អនិច្ចំ
ទុក្ខំ ពីក្នុងរឿងសាមកុក ព្រមទាំងឃើញមាន អនត្តា នៅគ្រប់វគ្គឃ្លា ដែលពោរពេញដោយអត្ថរសនៃធម្មដ៏ល្អបំផុត សច្ចៈបំផុត និងវិសាលបំផុត
ក្នុងការអានសាមកុកនេះ។

            សូមឲ្យប្រិយមិត្តអ្នកអានទទួលបានប្រយោជន៍ បញ្ញា ការកម្សាន្ត និងធម្ម ពីការអាននិងសិក្សារឿងសាមកុក ច្បាប់នេះ ដែលទៅជាអាន
ប៉ុន្មានដងប៉ុន្មានសាក៏សុំឲ្យច្បិចយកតែចំណុចល្អៗ ផ្នែកគុណធម៌បានកាន់តែច្រើនដើម្បីក្លាយជាមនុស្សគួរឲ្យរាប់អាន គួរសេពគប់កាន់តែខ្លាំង
យ៉ាងនោះដែរ។

            សូមជូនពរឲ្យប្រិយមិត្តអ្នកអានសៀវភៅនេះ បានសម្រេចដល់សច្ចធម៌ទាំង ៣ គឺ អនិច្ចំ ទុក្ខំ អនត្តាដើម្បីធ្វើជាគោលសម្រាប់ស្វែងរក
សន្តិសុខ សន្តិភាព សន្តិធម៌ ដោយខ្លួនឯងតរៀងទៅ។

30.​ យានសៅចាញ់សង្រ្គាមនៅក្វាន់ទូ 
​​      ឆាវឆាវដុតឃ្លាំងស្បៀងនៅអ៊ូឆាវ (ត)

31. ឆាវឆាវវាយកម្ទេចទ័ពយានសៅនៅឆាងទិង 
      លីវប៉ីវរត់ទៅជ្រកកោននឹងលីវពាវ

32. សង្រ្គាមត្រកូលយាន : យានសាងបាត់បង់ជីចូវ  
      ស៊ុនអ៊ីវទម្លាយទំនប់ទន្លេហួងហឺ

33. ឆាវភីទទួលយកនាងចិនស៊ីជាភរិយា 
      កួកជាប្រើល្បិចដណ្ដើមយកលាវតុង

34. អ្នកស្រីឆាយហ៊ួយិន​លួចស្ដាប់ការណ៍សម្ងាត់ 
      លីវប៉ីវបំផាយសេះផ្លោះជ្រលងតាន់ស៊ី

35. លីវប៉ីជួបអ្នកប្រាជ្ញនៅណានចាង 
      សានហ៊្វូជួបចៅហ្វាយល្អនៅស៊ិនអៀ

36. សានហ៊្វូប្រើយុទ្ធសាស្រ្តវាយដណ្ដើមហ្វាន់ឆឹង 
      ស៊ីស៊ូបកក្បាលសេះមកណែនាំឲ្យស្គាល់ខុងមេង

37. ស៊ីម៉ាហ៊ុយណែនាំឲ្យស្គាល់មេទ័ព 
      ល៉ីវប៉ីទៅរកខុងមេងបីដង

38. ផែនដីត្រូវបែងចែកជាបី 
      ស៊ុនឈានវាយស៊ាខូវសងសឹកជូនត្រកូលស៊ុន

Product you may like

Thanks for interesting in our products, here we have some more items recommended.