.brd

ច្បាប់អមតៈ 21 មាត្រាសម្រាប់អ្នកដឹកនាំ

  • 5 Usd

Quantity

Categories: ទសន្សៈអ្នកដឹកនាំ

 ជាងមួយទសវត្សមកហើយដែលសៀវភៅ ច្បាប់អមតៈ 21 មាត្រាសម្រាប់អ្នកដឹកនាំ ស្ថិតនៅតែជាស្នាដៃដ៏ឆ្នើមរបស់បណ្ឌិត
ចន ស៊ី ម៉ាក្សវេល​ ជាសាស្រ្តចារ្យប្រកបដោយបទពិសោធលើវិស័យភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំជាមួយអត្រា
លក់ដល់ទៅ​ 1 លានក្បាល ជាប់ចំណាត់ថ្នាក់ជាសៀវភៅលក់ដាច់ក្នុងទស្សនាវដ្តីល្បីល្បាញដូចជា New York Times Business, 
Wallstreet Journal​ និង​ Business Week រយៈពេលជាប់ៗគ្នារហូតដល់ 23 ខែ។ នេះគឺពិតជាសក្ខីកម្មមួយដ៏ប្រត្សក្សក្នុងការបញ្ជាក់ពី
តម្លៃនៃសៀវភៅមូយច្បាប់នេះ។

          យើងខ្ញុំមានក្តីសោមន្សក្នុងការយកសៀវភៅ ច្បាប់អមតៈ 21 មាត្រាសម្រាប់អ្នកដឹកនាំ សៀវភៅភាពជាអ្នកដឹកនាំរបស់លោក 
បណ្ឌិត ចន ស៊ី ម៉ាក្សវេល​ ដែលត្រូវបានកែសម្រួលឲ្យកាន់តែល្អប្រសើរជាងមុន អត្ថបទនីមួយៗនៅតែធ្វើការអធិប្បាយបែបសាមញ្ញ 
ស្រួលអាន ហើយច្បាស់លាស់ ប៉ុន្តែនៅរក្សានូវភាពស៊ីជម្រៅទៅដល់ខ្លឹមសារខាងក្នុងដដែល រួមទាំងមានបន្ថែមរបៀបនៃការហ្វឹកហាត់
នៅផ្នែកបញ្ចប់របស់ជំពូកនីមួយៗ ដើម្បីឲ្យអ្នកយកទៅអនុវត្ត ព្រមទាំងគំរូនៃការវាយតម្លៃលើច្បាប់ទាំង 21​ មាត្រានៃអ្នកដឹកនាំអមតៈ
នៅផ្នែកចុងក្រោយនៃសៀវភៅផងដែរដើម្បីឲ្យអ្នកយកទៅកែលម្អខ្លួនឯងនិងក្រុមការងារ។ មិនថាអ្នកមានភាពជាអ្នកដឹកនាំមកពី
ធម្មជាតិឬមកពីការរៀនក៏ដោយ ក៏ភាពរីកចម្រើនជាបន្តគឺនៅតែជាអ្វីដែលមានភាពប្រឡងប្រណាំងជានិច្ច។ ហេតុនេះទើបសៀវភៅ
មួយច្បាប់នេះស័ក្តសមសម្រាប់លោកអ្នកដឹកនាំដើម្បីភាពមានប្រសិទ្ធផលនៅគ្រប់ផ្នែកក្នុងជីវិត ហើយថែមទាំងមានផលល្អចំពោះ
មនុស្សនៅជុំវិញខ្លួន ក្រុមការងារ និង​អង្គភាពផងដែរ។

          ដូចប្រយោគមួយឃ្លារបស់បណ្ឌិត​​ ម៉ាក្សវេលថា "គ្រប់យ៉ាងជោគជ័យឬបរាជ័យ គឺអាស្រ័យលើភាវអ្នកដឹកនាំ" ឬន័យម៉្យាងទៀត
ថា គ្រប់បែបគ្រប់យ៉ាងនៅក្នុងជីវិតអ្នកនឹងជោគជ័យឬបរាជ័យ គឺអាស្រ័យលើកម្រិតភាពជាអ្នកដឹកនាំរបស់អ្នក។ ប៉ុន្តែអ្វីដែលជាដំណឹង
ល្អនោះគឺ អ្នក​​​​ អា​ចបង្កើនកម្រិតភាពជាអ្នកដឹកនាំរបស់ខ្លួនបានដោយការរៀនសូត្រពីច្បាប់នៃការធ្វើជាអ្នកដឹកនាំ ពីស្នាដៃដ៏ឆ្នើមរបស់
លោកបណ្ឌិត ចន ស៊ី ម៉ាក្សវេល នៅក្នុងសៀវភៅច្បាប់នេះ។

ចំណាប់អារម្មណ៍របស់ ស្ទីហ្វិន អា ខូវីយ៍

សេចក្តីថ្លែងអំណរគុណ

សេចក្តីផ្តើម

1. ច្បាប់កម្រិតអ្នកដឹកនាំ

    កម្រិតសមត្ថភាពការធ្វើជាអ្នកដឹកនាំជាកត្តាកំណត់ភាពមានប្រសិទ្ធផលរបស់បុគ្គល 

2. ច្បាប់ឥទ្ធិពល

    កត្តាដែលប្រើសម្រាប់វាស់ភាពជាអ្នកដឹកនាំពិតប្រាកដគឺ ភាពមានឥទ្ធិពល 

3. ច្បាប់សន្សែសន្សំ

    ការធ្វើជាអ្នកដឹកនាំត្រូវសាងមូយថ្ងៃបន្តិច មិនមែនសាងតែមូយថ្ងៃចប់នោះទេ 

4. ច្បាប់នាំផ្លូវ

   នរណាក៏អាចកាន់ចង្កូតនាវាក៏បានដែរ តែអ្នកដឹកនាំត្រូវតែជាអ្នកកំណត់ទិសផ្លូវ​ ​

5. ច្បាប់លើកគុណតម្លៃ

   អ្នកដឹកនាំលើកគុណតម្លៃដោយការបម្រើអ្នកដទៃ​​​​​​​​​​​  

6. ច្បាប់បង្អែករឹងមាំ

    ការទទួលបានទំនុកចិត្ត ជាបង្អែករឹងមាំនៃភាពជាអ្នកដឹកនាំ

7. ច្បាប់កោតគោរព

    តាមធម្មជាតិ មនុស្សនឹងដើរតាមអ្នកដឹកនាំដែលខ្លាំងពូកែជាងខ្លួន

8. ច្បាប់សភាវគតិ

    អ្នកដឹកនាំប៉ាន់ប្រមាណអ្វីគ្រប់យ៉ាងដោយសភាវគតិនៃភាពជាអ្នកដឹកនាំ 

9. ច្បាប់កម្លាំងស្រូបទាញ

    បើអ្នកជាមនុស្សប្រភេទណា អ្នកក៏តែងស្រូបទាញមនុស្សប្រភេទនោះ

10. ច្បាប់ទំលុះដល់ទឹកចិត្តអ្នកដទៃ

      អ្នកដឹកនាំត្រូវចេះស្ទាបស្ទង់ចិត្តអ្នកដទៃមុននឹងសុំកិច្ចសហការពីគេ

11. ច្បាប់សមាជិកផ្ទៃក្នុង

      សក្តានុពលរបស់អ្នកដឹកនាំកំណត់ដោយបុគ្គលជិតស្និទ្ធនឹងខ្លួនបំផុត

12. ច្បាប់ប្រគល់អំណាច

      មានតែអ្នកដឹកនាំមានស្ថិរភាពប៉ុណ្ណោះដែលប្រគល់អំណាចឲ្យអ្នកដទៃ

13. ច្បាប់រូបភាពអ្នកដឹកនាំ

     មនុស្សតែងប្រព្រឹត្តតាមអ្វីដេលគេមើលឃើញ​

14. ច្បាប់កម្លាំងសទ្ធា

      មនុស្សតែងមានជំនឿទុកចិត្តចំពោះអ្នកដឹកនាំមុនមានជំនឿទៅលើទស្សនៈវិស័យ

15. ច្បាប់ជ័យជម្នះ

      អ្នកដឹកនាំរិះរកមធ្យោបាយធ្វើឲ្យក្រុមឈ្នះ

16. ច្បាប់កម្លាំងចលករ

      កម្លាំងចលករជាមិត្តដ៏ល្អបំផុតរបស់អ្នកដឹកនាំ

17. ច្បាប់លំដាប់ភាពសំខាន់

     អ្នកដឹកនាំដឹងថា ការណ៍មានភារកិច្ចច្រើនសន្ធឹកសន្ធាប់ ពុំមែនមានន័យថាសម្រេចជោគជ័យនោះទេ

18. ច្បាប់លះបង់                           

      អ្នកដឹកនាំត្រូវសុខចិត្តលះបង់មុននឹងទទួលបានការលើកតម្កើង

19. ច្បាប់ចង្វាក់ពេល

     ពេលត្រូវដឹកនាំវាសំខាន់ស្មើៗគ្នានឹងថា តើត្រូវធ្វើអ្វីនិងនៅទីណា

20. ច្បាប់ចម្រើនលោតផ្លោះ

      បើចង់បង្កើនភាពរីកចម្រើន ចូរបណ្តុះអ្នកក្រោមបង្គាប់

      បើចង់បង្កើនៅភាពចម្រើនលោតផ្លោះទ្វេគុណ ចូរបណ្តុះអ្នកដឹកនាំ

21. ច្បាប់បន្តវេន

     គុណសម្បត្តិជានិរន្តររបស់អ្នកដឹកនាំវាស់បានដោយការបន្តវេន

បទសន្និដ្ឋាន

ភាគបន្ថែម : ទម្រង់វាយតម្លៃច្បាប់អមតៈ 21 មាត្រាសម្រាប់អ្នកដឹកនាំ

Product you may like

Thanks for interesting in our products, here we have some more items recommended.