.brd

ស្រលាញ់ត្រូវសំលាប់

  • 3.75 Usd

Quantity

Categories: ប្រលោមលោក

 កន្លងមកយើងខ្ញុំបានប្រែសម្រួលប្រលោមលោកបែបមនោសញ្ចេតនាជាច្រើនក្បាលដែលមានច្រើនរសជាតិ​​  ទាំងឈុតឆាលស្នេហា
ផ្អែមល្ហែម  គ្រោតគ្រាត  មានការស្អប់  និងចងគំនុំគំគួនជាដើម។  ដោយឡែក  MindBooks  ក៏បាននាំយកនូវរសជាតិថ្មីបែបស៊ើបអង្កេត
របស់  ហ៊ិង៉ាឈិណុ  ខេង៉ុ  ដែលផ្តោតលើឧបាយដ៏កំពូល  និងមានបញ្ញាញាណដើម្បីដោះស្រាយប្រស្នា។

        "ស្រលាញ់ត្រូវសម្លាប់"  គឺជាស្នាដៃរឿងវែងក្បាលចុងក្រោយនៃរឿងភាគ កាលីលេអូ  មានតួឯកជាអ្នករូបវិទ្យាកំលោះដែលមាន
ខួរក្បាលកំរិតអច្ឆរិយៈនៅចាំជួយក្រុមស៊ើបអង្កេតរឿងក្តីរហូតមានរហស្សនាមថា​  "កាលីលេអូ"។​  ប្រលោមលោករឿងនេះនិពន្ធឡើងក្នុង
ឆ្នាំ 2007បន្ទាប់មកក៏បង្កើតជាភាពយន្ត  ហើយរកចំណូលបានយ៉ាងភូកទឹកភូកដី  រហូតអ្នកអានជាច្រើននាំគ្នាសុំឲ្យ ខេង៉ុ និពន្ធភាគបន្ត  
ហើយក៏មិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមដែរ  ដោយគេនិពន្ធរឿងភាគនេះដល់ទៅពីរក្បាលក្នុងឆ្នាំ 2008 ​ហើយមួយក្បាលក្នុងចំនោម 2 
ក្បាលគឺ  "ស្រលាញ់ត្រូវសម្លាប់"មួយក្បាលនេះឯង។

       ក្នុងខណៈពេលប្រលោមលោកភាគច្រើននឹងបញ្ចេញជនល្មើសនៅចុងក្រោយនៃសាច់រឿង  តែ ខេង៉ុ  បែរជាមានទំនុកចិត្តលើល្បិច
កលរបស់គេដល់ថ្នាក់ហ៊ានប្រាប់អ្នកអានឲ្យដឹងតាំងពីដំបូង។  ចំណាប់អារម្មណ៍បន្ទាប់នោះគឺ  គំនួចបញ្ហានៃវិធីផ្តាច់ជីវិតជនរងគ្រោះ ដែល
ប្រៀបដូចជាទន្លេវែងអន្លងនៅរាំងខាងមុខ​​  ខេង៉ុ  ដែលបង្វែរទន្ន័យបន្តិចម្តងៗបញ្ឆោតអ្នកអានឲ្យគិតជារឿយៗដើម្បីសាងសង់ស្ពានទៅ
ត្រើយម្ខាងដោយរក្សាភាពភ្ញាក់ផ្អើល  ចង់តាមដានពីដើមដល់ចប់។  រាប់ថាជាអត្ថរសប្លែកថ្មីគួរឲ្យភ្ញាក់ផ្អើល។  យើងខ្ញុំជឿជាក់ថា  
លោកអ្នកនឹងពេញចិត្តរឿងប្រលោមលោកបែបស៊ើបអង្កេតនេះ។

       ដោយហេតុផលខាងលើនេះទើបយើងខ្ញុំលើកយក "ស្រលាញ់ត្រូវសម្លាប់" មកឲ្យគ្រប់គ្នាបានសាកល្បងរសជាតិ។  សូមតាមដាន
ការតស៊ូកម្រិតខួរក្បាលរវាងជនល្មើសដែលរៀបចំឧបាយដ៏អាថ៌កំបាំងជាមួយនឹងអ្នកស៊ើបអង្កេតរូបវិទ្យាកំលោះកំពូលអច្ឆរិយៈក្នុង
សៀវភៅនេះ។

Product you may like

Thanks for interesting in our products, here we have some more items recommended.