លទ្ធផលបច្ចុប្បន្ន គឺជាផលពីអ្វីដែលអ្នកមុនបានសាងទុក មានទាំងមោទនភាព មានទាំងល្វីងជូរចត់។ ឯលទ្ធផល
ទៅអនាគត គឺយើងទាំងអស់គ្នាដែលកំពុងរសនៅសព្វថ្ងៃនេះជាអ្នកកសាង។ ថ្វីត្បិតតែយើងមិនអាចកែប្រែអ្វីពី
អតីតកាលបាន តែបច្ចុប្បន្ននិងអនាគត យើងអាចសាងបាន ហើយត្រូវជួយគ្នា សាងចាប់ពីពេលនេះតទៅ មិន
ចាំបាច់ស្អែកនោះទេ។ យើងត្រូវសាងអ្វីមុន? គឺសាងធនធានមនុស្ស សាងអ្នកចេះដឹងឲ្យបានច្រើន បានដល់ ៖
សាងមនុស្សពូកែ មានចំណេះដឹង មានសមត្ថភាព មានគុណភាព
សាងមនុស្សល្អ មានគុណធម៌ មានហេតុផល ហ៊ានលះបង់។
សៀវភៅ ប្រាជ្ញាជីវិត ដែលលោកអ្នកកំពុងកាន់នៅនឹងដៃនេះ និងក្លាយទៅជាមិត្តសម្រាប់ជួយផ្តល់បទពិសោធន៍
ប្លែកៗ ដែលយើងម្នាក់អាចនឹងខ្វះចន្លោះ ដើម្បីបង្កើនបែបផែននៃការគិតពិចារណារបស់អ្នកឲ្យបានកាន់តែមុត
ស្រួចជាងមុនឡើងមួយកម្រិតទៀត។
មុននឹងវិនិច្ឆ័យអ្នកដទៃ ត្រូវពិចារណាខ្លួនឯងជាមុន
ស្គាល់ខ្លួនឯង ស្គាល់អ្នកដទៃ
ជីវិតមានន័យ សង្គមរុងរឿង