.brd

បទបញ្ញត្តិដែក 17ប្រការ ដើម្បីសាងធីមវើកដ៏ល្អ

  • 4 Usd

Quantity

Categories: ទសន្សៈអ្នកដឹកនាំ

នៅក្នុងប្រទេសកម្ពុជាយើង  ការធ្វើការជាក្រុមតាមបែបធីមវើក អាចពុំមែនជាអ្វីដែលថ្មីនោះទេ  សូម្បីតែ
ការកសាងប្រាសាទរាប់​រយរាប់​ពាន់​របស់​បុព្វបុរសយើងគឺសុទ្ធតែពឹងផ្អែកលើធីមវើកទាំងអស់​ ព្រោះគ្មានកិច្ចការធំ
ដុំណាអាចសម្រេចបានដោយពុំមានធីមវើកនោះទេ។  លុះសម័យក្រោយៗមកដែលយើងចុះខ្សោយជាបន្តបន្ទាប់​
នោះ  ការគ្មានភាពរឹងមាំអំពីធីមវើក គឺជាកត្តាមួយនៅក្នុងនោះដែរ។  ធីមវើក គឺជាកត្តាដ៏សំខាន់​សម្រាប់​អនុវត្តកិច្ច
ការទាំងតូចឬធំ  ក្នុងគ្រួសារ  ក្រុមហ៊ុន  សង្គម  ឬកិច្ចការប្រទេសជាតិ។

            សៀវភៅ "បទបញ្ញត្តិដែក​ ១៧ ប្រការដើម្បីសាងធីមវើកដ៏ល្អ"  ស្នាដៃរបស់លោក ចន ស៊ី ម៉ក្សវេល ដែល
យើងខ្ញុំប្រែសម្រួលជាភាសាខ្មែរជូនជនរួមជាតិបានអាននៅក្នុងដៃនេះ បានបកស្រាយពីគោលការណ៍សំខាន់​ៗ និង
មានតម្លៃខ្ពស់​អនេកសម្រាប់​ជីវិតផ្ទាល់​ខ្លួននិងសហគមន៍ ដែលខ្ញុំសូមមិនបកស្រាយអ្វីច្រើនទេ ទុកឲ្យប្រិយមិត្តអ្នក
អានជួយវាយតម្លៃផងចុះ។

1 .  បទបញ្ញតិ្តស្តីពីភាពចាំបាច់​
2 .  បទបញ្ញតិ្តស្តីពីរូបភាពធំ
3 .  បទបញ្ញត្តិស្តីពីភាពស័ក្តិសមនឹងមុខតំណែង
4 .  បទបញ្ញត្តិស្តីពីភ្នំអេវើរេសត៍
5 .  បទបញ្ញត្តិស្តីពីកងច្រវាក់
6 .  បទបញ្ញត្តិស្តីពីតួអង្គជំរុញប្រតិកម្ម
7 .  បទបញ្ញត្តិស្តីពីត្រីវិស័យ
8 .  បទបញ្ញត្តិស្តីពីផ្លែប៉ោមរលួយ
9 .  បទបញ្ញត្តិស្តីពីភាពគួរឲ្យជឿទុកចិត្ត
10 .  បទបញ្ញត្តិស្តីពីការបង់ថ្លៃ
11 .  បទបញ្ញត្តិស្តីពីតារាងពិន្ទុ
12 .  បទបញ្ញត្តិស្តីពីកីឡាករបម្រុង
13 .  បទបញ្ញត្តិស្តីពីអត្តសញ្ញាណ
14 .  បទបញ្ញត្តិស្តីពីការប្រាស្រ័យទាក់ទង
15 .  បទបញ្ញត្តិស្តីពីភាពមានប្រៀប
16 .  បទបញ្ញត្តិស្តីពីការមានស្មារតីនិងកម្លាំងចិត្តខ្ពស់
17 .  បទបញ្ញត្តិស្តីពីការបែងចែកផលកម្រៃ

Product you may like

Thanks for interesting in our products, here we have some more items recommended.