យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តាបស​កាត់​យល់​សប្តិ មហា​សុបិន​ជាតក

ចេញថ្ងៃទីៈ [25-09-2012] | បើកមើលៈ 8701 | Print |



កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ព្រះបាទកោសលបានសុបិនឃើញនិម្មិត ១៦ ប្រការ ហើយ
ព្រាហ្មណ៍ទាំងឡាយទាយថាជាប្រផ្នូលអាក្រក់ តែអាចបញ្ចៀសវាដោយការសម្លាប់សត្វបូជាយញ្ញ ទើបព្រះបាទ
កោសល យកហេតុការណ៍នោះទៅប្រឹក្សាជាមួយព្រះតថាគត ទើបព្រះអង្គលើកយកជាតកមកសម្តែងដើម្បីកាត់
ទំនាយនិម្មិតនោះ មានសេចក្តីថា ៖

កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តគ្រងរាជ្យនៅក្រុងពារាណសី មានយប់មួយ ព្រះអង្គផ្ទុំសុបិនឃើញ
និម្មិតទាំង ១៦ ប្រការ ហើយក៏ភ័យភ្ញាក់ឡើង។ លុះព្រឹកស្អែកឡើង ព្រះអង្គក៏បានកោះហៅព្រាហ្មណ៍មកធ្វើការ
ទស្សន៍ទាយសុបិននិម្មិតនោះ ហើយពួកព្រាហ្មណ៍ទាំងឡាយទាយថាជាប្រផ្នូលអាក្រក់ តែអាចបញ្ចៀសវាដោយ
ការសម្លាប់សត្វបូជាយញ្ញបាន។ ប៉ុន្តែមាណពដែលជាសិស្សរបស់ព្រាហ្មណ៍មិនយល់ស្របនឹងវិធីនេះទេ ទើបគេ
សួរទៅគ្រូថា  "ការសម្លាប់សត្វជារឿងមិនល្អទេ! ហេតុអ្វីក៏ធ្វើហើយអាចរំដោះគ្រោះបាន?"  តែមាណពមិនអាច
ប្រកែកជាមួយគ្រូបាន ក៏ដើរចេញមកកាន់ឧទ្យានដោយក្តីព្រួយបារាម្ភ។  គ្រានោះ គេឃើញតាបសមួយអង្គមក
អង្គុយនៅក្នុងឧទ្យាន ក៏នឹកចម្លែកក្នុងចិត្តទើបចូលទៅសួរថា តើគេមកពីទីណា?

តាបសឆ្លើយថា យើងបានចូលឈានទៅដឹងថា ពេលនេះយើងអាចជួយជាប្រយោជន៍ឲ្យព្រះរាជាបាន ទើបចាក
​ចេញពីព្រៃហេមពាន្តមកកាន់ឧទ្យានមួយនេះ ”មាណពឮហើយក៏ប្រញាប់ទៅប្រាប់ព្រះរាជាថាមានតាបសម្នាក់បាន
ស្ម័គ្រចិត្តមកទស្សន៍ទាយព្រះសុបិនឲ្យ។ ព្រះរាជាឮភ្លាមក៏បញ្ជាគេឲ្យទៅនាំតាបសមក។ពេលមកដល់តាបសក៏
និយាយដាស់តឿនមុននឹងទាយថា "សុបិននិម្មិតនេះពុំមែនជាប្រផ្នូលអាក្រក់ អ្វីទេ... ការចង់បញ្ចៀសវាដោយការ
សម្លាប់សត្វ ក៏មិនអាចជួយដោះស្រាយអ្វីដែរ! តាមពិតទៅ សុបិននិម្មិតនោះជាប្រផ្នូលប្រាប់ឲ្យដឹងថា កាលខាង
មុខនឹងមានអ្វីមួយកើតឡើង... ដើម្បីឲ្យយើងបានប្រុងប្រយ័ត្ន ហើយរកវិធីការពារទុកជាមុន"
ក្រោយពីនិយាយ
ដាស់តឿនចប់ហើយ តាបសក៏ធ្វើការទស្សន៍ទាយនិម្មិត រហូតដល់ព្រះបាទព្រហ្មទត្តអស់កង្វល់នៅគ្រានោះទៅ។

កាលក្រោយមក ព្រះបាទព្រហ្មទត្តកើតជាអានន្ទ មាណពជាព្រះសារីបុត្រចំណែកតាបសជាតថាគត។

មនុស្សម្នាក់ៗគួរតែមានការប្រុងប្រយ័ត្នទុកជាមុនមុននឹងមានភ័យមកដល់។

១២៣​ រឿងនិទានបង្រៀនគុណធម៌
រឿងនិទានរបស់​ព្រះសម្មាសម្ពុទ្ធ
អានងាយយល់​ បានកម្សាន្ដ​ បានចំណេះ


រក្សាសិទ្ធិដោយក្រុមបោះពុម្ពផ្សាយ ម៉ាញប៊ុក្ស

សូមចែករំលែកចំណេះដឹងល្អៗទាំងនេះ
ដោយគ្រាន់តែចុចប៊ូតុង like នៅខាងក្រោម


រឿងនិទានផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- អណ្តូងក្នុងសមុទ្រខ្សាច់
- ស្រ្តីអ្នកកាប់ឧស
- សេចក្តីសុខក្នុងផ្លូវធម៌
- ស្លាប់ព្រោះតែចចេស
- ចំណងកម្មផល
- ដំរីព្រះទីនាំង​ និង សុនខ
- គោខ្មៅសងគុណ
- ស្វា ដំរី និង ទទា
- ស្រានៅមិនទាន់ប្រៃ
- ច្បាប់នៃកម្មផល
- កូនខ្ពស់ជាងឪ
- ស្លាប់ខ្លួនព្រោះតែសម្តី
- តាបសសុច្ចរិត
- ទេវតាក្លែងក្លាយ
- ទោសនៃសុរា 

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017