យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

វិធីថែ​សុខភាព​ឲ្យ​បាន​មាំមួន​នៅ​វ័យ​ចាស់​ជរា

ចេញថ្ងៃទីៈ [10-09-2012] | បើកមើលៈ 6036 | Print |



វិធីថែទាំសុខភាព​ចំពោះ​មនុស្ស​ចាស់​ដើម្បី​ឲ្យ​មាន​ជីវិត​ស្រស់​បំព្រង ដោយ​ពឹង​ផ្អែក​លើ​គោលការណ៍ ៣ គឺ ចំណីអាហារ ការហាត់ប្រាណ និងអនាម័យ។

១. ចំណីអាហារ
ចំណីអាហារ គឺជារបស់សំខាន់បំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសមនុស្សចាស់ ដែលមានការប្រែប្រួល​ខាង
​រាង​កាយ​ដូច​បាន​រៀប​រាប់​ខាង​លើ ទើបបង្កឲ្យងាយកើតជម្ងឺខ្វះអាហារ។ ដូច្នេះ មនុស្សចាស់ត្រូវបរិភោគអាហារ
​ឲ្យបានគ្រប់៥ប្រភេទក្នុងមួយថៃ្ងដែលអាហារទាំង ៥ ប្រភេទនោះមាន...

១. ប្រូតេអ៊ីន ជាតិប្រូតេអ៊ីនមានដូចជា សាច់សត្វ សណែ្តក ទឹកដោះគោ ស៊ុត ដែលសារជាតិទាំងនេះជាជំនួយដល់
                  សាច់ដុំ។
២. កាបូអ៊ីដ្រាត មានដូចជា បាយ ម្សៅ ត្រាវ ដំឡូង ស្ករ ប្រើជាថាមពល។
៣. បន្លែផ្សេងៗ មានជាតិអំបិល វីតាមីន និងសារធាតុសរសៃអាហារសែលុយឡូស ក្នុងអាហារ។
៤. ផ្លែឈើ មានជាតិអំបិល វីតាមីន និងសារធាតុសរសៃសែលុយឡូសក្នុងអាហារ ដូចគ្នា។
៥. ប្រេង ជាតិប្រេងចម្រាញ់ពីសត្វនិងរុក្ខជាតិ ផ្តល់ថាមពលខ្ពស់។

ប្រសិនបើគាត់បានទទួលទានអាហារគ្រប់ទាំង ៥ ប្រភេទ ក្នុងមួយថៃ្ង ដូចដែលបានរៀបរាប់មកខាងលើនេះ នោះ
រាងកាយ​របស់គាត់ទទួលបានសារធាតុអាហារគ្រប់គ្រាន់ហើយ ដូច្នេះពុំចាំបាច់ចំណាយប្រាក់ទិញរបស់ជំនួយអ្វី
ឡើយព្រោះថា អាហារជំនួយមួយចំនួនដែលមានលក់នៅតាមទីផ្សារ ភាគច្រើនឃោសនាលើសពីការពិត និងមាន
តម្លៃខ្ពស់ណាស់។

២. ការធ្វើលំហាត់ប្រាណ
យើងដឹងហើយថា ការហាត់ប្រាណផ្តល់ប្រយោជន៍សម្រាប់មនុស្សគ្រប់ភេទ គ្រប់វ័យ និង ជាពិសេសគឺសម្រាប់
មនុស្សចាស់។ ដោយសារតែវ័យកាន់តែចាស់ ទើបបម្រែបម្រួលផ្នែករាងកាយចុះខ្សោយ ដូចដែលបានរៀបរាប់
ខាងលើ ទើបការហាត់ប្រាណ រឹតតែសំខាន់ដើម្បីទប់ស្កាត់ការចុះខ្សោយ អាចឈានទៅដល់ពិការភាពសរីរាង្គ
របស់សព៌ាង្គកាយផ្សេងៗ ដូចជាសាច់ដុំ សន្លាក់ បេះដូង និងសួតជាដើម។

៣. អនាម័យ
ចំណុចនេះមិនចាញ់ចំណុចទាំងពីរខាងលើនោះឡើយ ពីព្រោះមនុស្សចាស់ បើខ្វះអនាម័យ និងមើលថែសុខភាព
ពុំបានល្អទេនោះ ប្រាកដជាអាចមានជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀនជាមិនខាន។ ទាំងនេះ គឺជាវិធីណែនាំទាក់ទង
នឹងការថែទាំសុខភាពរបស់មនុស្សចាស់ ដោយផ្តោតសំខាន់ទៅលើការថែទាំសុខភាពកាយ។ ប្រសិនបើលោកអ្នក
អាចប្រតិបត្តិតាមការណែនាំខាងលើបាន  នោះលោកអ្នកពិតជាអាចឃ្លាតពីជម្ងឺដង្កាត់ទាំងឡាយ ព្រមទាំងមាន
ជីវិតរស់នៅយ៉ាងស្រស់បំព្រងយូរអង្វែង។


អត្ថបទល្អៗផ្សេងៗទៀតដែលមាននៅក្នុងសៀវភៅនេះ...

- ជីវិតនៅតែស្រស់បំព្រងក្នុងវ័យចាស់ជរា
- តើទុក្ខកង្វល់អាចប៉ះពាល់ដល់អ្វីខ្លះ?
- តើខួរក្បាលចុះខ្សោយយ៉ាងដូចម្តេច?
- កែវភ្នែកគួរតែថែរក្សាឲ្យបានល្អ
- បញ្ហាវិលមុខ
- តើធ្វើយ៉ាងណាកុំឲ្យត្រចៀកធ្ងន់
- បរិភោគដើម្បីសុខភាព
- តើធ្វើយ៉ាងណាទើបមិនឲ្យដួល
- ទោះជាអន់សន្លាក់ ក៏មានសេចក្តីសុខ
- ពេលដែលសសៃឈាមបេះដូងត្បៀត
- ពេលបេះដូងខ្វះឈាម
- ជំងឺស្ទះរន្ធសួតរ៉ាំរ៉ៃ

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017