យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ចៅហ្វាយខ្ជីខ្ជា និងពូកែភ្លេច

ចេញថ្ងៃទីៈ [04-09-2012] | បើកមើលៈ 3837 | Print |



ចៅហ្វាយប្រភេទនេះតែងមាន​ចិត្ត​ស្មុគ​ស្មាញ ច្របូក​ច្របល់ គ្មាន​របៀប​ទាំង​ការគិត​និង​អារម្មណ៍ ទើប​ធ្វើ​ការ​គ្មាន
​របៀប​របបជាក់​លាក់។ ព្រោះ​តែ​ឥត​របៀប​នេះ ទើបជាការងាររបស់គេមិនសូវទទួលលទ្ធផលល្អអ្វីឡើយ។

គុណសម្បត្តិរបស់ចៅហ្វាយប្រភេទនេះ
មិនសូវមាត់កច្រើនទេ។ មើលទៅហាក់ដូចជាចិត្តល្អ(តែតាមពិតមិនខ្មេះអ្វីទេ)កូនចៅស្ទើរតែធ្វើការងារស្រេចនឹង
ក្បាលចិត្តរៀងខ្លួន ឬធ្វើឲ្យត្រឹមតែប្រើការបានក៏ប្រសើរណាស់ទៅហើយ។

គុណវិបត្តិរបស់គេ
គ្មានមាត្រដ្ឋានណាមកយកគ្រប់គ្រងកូនចៅទេ។ មិនដឹងថាចាត់ការនឹងកូនចៅយ៉ាងម៉េចទើបល្អ។ បើជួបនឹងកូន
ចៅឆ្លាតៗ កូនចៅនោះនឹងធ្វើជាម្ចាស់ការងារ និងបានប្រយោជន៍ច្រើនជាងចៅហ្វាយភ្លាម។

ប្រការដែលអ្នកគួរធ្វើបំផុត
- ធ្វើការឲ្យតែល្អ។ កុំដណ្ដើមគេធ្វើធំ ទទួលយកតួនាទីដឹកនាំការងារហើយទម្លុះជោគជ័យឲ្យមកនៅលើកណ្ដាប់
  ដៃខ្លួន អ្នកក៏នឹងក្លាយជាមនុស្សសំខាន់ដែលគេត្រូវតែខំយកចិត្ត ហើយតម្លៃខ្លួនរបស់អ្នកក៏នឹងឡើងខ្ពស់ទៅតាម
  នោះដែរ។
- រៀបចំរបៀបការងារ ព្រោះគេគ្មានរបៀបទើបគេយកមនុស្សមានរបៀបឲ្យមកជួយចាត់ចែងប្រព័ន្ធការងារឲ្យមាន
  សណ្តាប់ធ្នាប់។
- ពេលចាត់ប្រព័ន្ធការងារហើយ ក៏ចាត់ឲ្យចៅហ្វាយបន្តិចម្តងៗយ៉ាងទន់ភ្លន់។
- បែងចែកការងារជាដំណាក់ៗក៏ល្អម្យ៉ាងដែរ  មិនបាច់ខំប្រឹងដាក់បន្ទុកធ្ងន់ធ្ងរ  ឲ្យលំបាកខ្លួនព្រោះតែចង់ឲ្យវារួច
  ស្រេចបាច់តែម្តងនោះទេ មនុស្សបែបនេះឆាប់ភ្លេចខ្លាំងណាស់។

ប្រការដែលមិនត្រូវធ្វើជាដាច់ខាត
- កុំធ្វើលីឡឺតាមគេ។ កុំស្រូបយកនិស្ស័យមិនល្អមកធ្វើគំរូ ប្រយ័ត្នឆ្លងជំងឺលីឡឺពីគេ នាំឲ្យខូចមាត្រដ្ឋានមនុស្សឆ្លាត
​  អស់រលីង។
- កុំទិតៀនចំណុចខ្សោយរបស់គេ បើចង់បន្ថែមត្រង់ណាល្អក៏បន្ថែមទៅ គេមិនមែនជួលអ្នកឲ្យមកដៀលត្មះគេទេ។
- ចៅហ្វាយប្រភេទនេះច្រើនតែមានជំងឺសរសៃប្រសាទ។ កូនចៅទិតៀនមិនបានទេប្រយ័ត្នឆេះកន្ទុយ។

ប្រការដែលត្រូវជ្រើសរើសប្រតិបត្តិទៅតាមស្ថានការណ៍
- សាងស្នាដៃការងារឲ្យបានល្អ។ នៅជាមួយចៅហ្វាយឡិបឡប់បែបនេះអ្នកមានឱកាសបង្ហាញស្នាដៃកាន់តែលេច
ធ្លោ។  បើធ្វើការងារបានល្អគេនឹងទទួលស្គាល់រូបអ្នក ធ្វើឲ្យអ្នកបោះជំហានទៅមុខក្នុងអាជីពបានយ៉ាងងាយស្រួល
(បើចង់)។


អត្ថបទផ្សេងៗទៀត
១. គោលការណ៍ដើម្បីតម្រង់ផ្លូវចៅហ្វាយនាយ
​​​    ១. យល់ដឹងពីធម្មជាតិនៃភាពជាមនុស្សរបស់ចៅហ្វាយឲ្យបានជាក់លាក់
    ២. រៀបលំដាប់ថ្នាក់ និង សម្ព័ន្ធភាពឲ្យបានសមរម្យ
    ៣. ស្វែងយល់ពីភារកិច្ច និង យុទ្ធសាស្ត្ររួមគ្នាជាបន្តបន្ទាប់
    ៤. សាងទំនុកចិត្ត
    ៥. ចាត់តាំងរចនាសម្ព័ន្ធក្រុម
    ៦. ឈរលើគោលការណ៍ច្បាប់ និង ភស្តុតាងជាក់លាក់
    ៧. រំឭកអំពីគុណធម៌ដល់គ្នាជាប្រចាំ
    ៨. បង្កើតស្នាដៃល្អៗកម្ររកបាន
    ៩. ជួយកៀងគរ ទប់ជ្រែង រក្សាកិត្តិយ
    ១០. ចូលរួមក្នុងចលនាឧត្តមការណ៍
    ១១. រក្សាភាពជាគ្នាឯងជានិច្ច

២. វិធានការណ៍តម្រង់ផ្លូវចៅហ្វាយ
    - លក្ខណៈផ្សេងៗនៃចៅហ្វាយនាយ និង វិធានការតម្រង់ផ្លូវ
    - ចៅហ្វាយមាត់អាក្រក់ តែចិត្តល្អ
    - ចៅហ្វាយមាត់អាក្រក់ ចិត្តអាក្រក់
    - ចៅហ្វាយលោភលន់ ហើយស្វិត
    - ចៅហ្វាយលោភលន់ តែចិត្តទូលាយ
    - ចៅហ្វាយកំសាក ហើយធូររលុង
    - ចៅហ្វាយក្លាហាន ហើយម៉ត់ចត់
    - ចៅហ្វាយឈ្លក់នឹងគុណភាព ហើយធ្វើការលឿន
    - ចៅហ្វាយឈ្លក់នឹងគុណភាព តែធ្វើការយឺត
    - ចៅហ្វាយមានសណ្តាប់ធ្នាប់ តែពូកែភ្លេច
    - ចៅហ្វាយប្រកាន់សណ្តាប់ធ្នាប់តឹងរ៉ឹង និង ពូកែចាំ
    - ចៅហ្វាយខ្ជីខ្ជា និង ពូកែភ្លេច
    - ចៅហ្វាយខ្ជីខ្ជា តែពូកែចាំ
    - ចៅហ្វាយមិនល្បី ហើយសាមញ្ញ
    - ចៅហ្វាយល្បីឈ្មោះ តែសាមញ្ញ
    - ចៅហ្វាយមាត់ច្រើន តែធ្វើការខ្លាំង
    - ចៅហ្វាយនិយាយច្រើន តែធ្វើតិច
    - ចៅហ្វាយយកគំនិតខ្លួនឯងជាធំ តែចិត្តទូលាយ
    - ចៅហ្វាយយកគំនិតខ្លួនឯងជាធំ ហើយចិត្តចង្អៀតចង្អល់

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017