យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

លក់ដាច់​ហើយ​ត្រូវ​មាត់​ទៀត

ចេញថ្ងៃទីៈ [03-09-2012] | បើកមើលៈ 4406 | Print |



ហាងលក់ទំនិញមួយ​កន្លែង​ក្នុង​ប្រទេស​ជប៉ុន មាន​មុខ​ទំនិញ​មួយ​ប្រភេទ​លក់​ដាច់​ជា​ខ្លាំង មនុស្ស​បន្ត​កន្ទុយ​គ្នា​ទិញ
​ជាប់​រដឹក។  គេលក់តែមួយសន្ទុះធំក៏អស់ទំនិញរលីង។  អ្នកដែលមកបន្តកន្ទុយនៅពីក្រោយគេត្រូវត្រឡប់ទៅផ្ទះ
វិញដោយដៃទទេ។

បុគ្គលិកលក់ប្រចាំហាងសប្បាយចិត្តជាខ្លាំងដោយគិតថា  ខ្លួនធ្វើការបានលទ្ធផលល្អប្រសើរណាស់   ព្រោះលក់
អីវ៉ាន់ឆាប់អស់។ តែមានដូចតាមការគិតឯណា? ពេលដឹងរឿងដល់ថៅកែ ថៅកែក៏សាប់មួយរយៗគ្មានសំចៃដល់
បុគ្គលិកនោះឡើយ។

គួរឲ្យប្លែកដែរ បើលក់មិនដាច់គេគួរបន្ទោស តែគ្នាខំលក់ទាល់តែអស់រលីងហើយ នៅតែបន្ទោសទៀត។ ហេតុអ្វីក៏
ថៅកែគិតអាក្រក់ដល់គ្នាដូច្នេះ?

តាមពិតថៅកែគិតឃើញផ្លូវល្អ គាត់បានស្តីបន្ទោស ៖
ហេតុអ្វីក៏មិនចេះប្រមើលមើល? ដឹងថាលក់ដាច់អញ្ចឹងហើយម៉េចក៏មិនត្រៀមទំនិញបន្ថែមឲ្យច្រើនមកទៀត? ឯង
គិតមើល! តើយើងត្រូវខាតបង់អស់ប៉ុន្មាន? អ្នកដែលទិញរបស់យើងមិនបាន គេនឹងទៅទិញទំនិញអ្នកផ្សេងជំនួស
ហ៊ឹស!!! ចំជាយ៉ាប់មែន!!!”

ម្នាក់គិតថាលក់ដាច់អស់ក៏សប្បាយចិត្ត។  ម្នាក់ទៀតគិតឃើញថា  ដឹងថារបស់លក់ដាច់ហេតុអ្វីក៏មិនត្រៀមអីវ៉ាន់
បន្ថែមដើម្បីលក់ឲ្យបានគ្រប់គ្នា?  តើយើងគួរឲ្យខាងណាខុស ខាងណាត្រូវ?  ប្រាកដណាស់ លក់របស់សល់ល្អ
ជាងខ្វះរបស់លក់។ ភ្ញៀវមកដល់ផ្ទះហើយ តែបើគ្មានម្ហូបអាហារទទួលឲ្យបានគ្រប់ៗគ្នា តើវាជាការសមមុខដែរឬ
ទេ?

បើរបស់វាសល់ខ្លះ ក៏វាមិនទាស់ខុសអីដែរ តែបើរបស់អស់ ដល់ពេលភ្ញៀវមករកទិញ តែយើងគ្មានរបស់លក់ វា
​មិនខុសពីភាសារកស៊ីដែលយើងតែងនាំគ្នានិយាយថា “លុយដល់ដៃហើយមិនព្រមទទួល អញ្ចុះឯង។

នេះគឺការបាត់បង់ប្រាក់ចំណូល និងថែមទាំងនាំឲ្យខូចឈ្មោះទៀតផង  ព្រោះបើគេមករកអត់ៗតែពីរបីដង គេក៏
នឹងលែងចង់ចូលហាងរបស់អ្នកទៀតដែរ។ ហេតុនេះ យើងសុខចិត្តឲ្យរបស់លក់មិនអស់ ល្អជាជាងការខ្វះរបស់
លក់។

បើយើងនឹងលក់ទំនិញច្រើនមុខ ទោះបីជាថៃ្ងនេះ យើងលក់មិនអស់ យើងទុកលក់ថៃ្ងក្រោយ ឬទោះបីជាដាច់មិន
ដាច់ យើងត្រូវត្រៀមអ្វីៗឲ្យបានល្អ  ដើម្បីចាំទទួលឱកាស។ នេះជាគោលការណ៍សំខាន់ក្នុងការរកស៊ី ដែលយើង
មិនគួរមើលរំលងជាដាច់ខាត។

ការដែលយើងបណ្តោយឲ្យរបូតអតិថិជនទៅទិញនៅកន្លែងផ្សេងវិញ  គឺជាការខាតបង់មួយដែលអ្នករកស៊ីគួរតែ
ជៀសវាងឲ្យបាន ព្រោះបើម៉ូយគេទៅទិញទំនិញឬទៅរកសេវាផ្សេង គេអាចជាប់ចិត្តនឹងទំនិញទាំងនោះ។ ដូច្នេះ
អ្នកមិនគួរឲ្យមានរឿងបែបនេះកើតឡើងទេ។

ហេតុនេះ បើអតិថិជនត្រូវការទិញទំនិញរបស់យើង យើងត្រូវមានរបស់ ឬសេវាសម្រាប់លក់ឲ្យគេ ដើម្បីការពារ
កុំឲ្យដាច់ម៉ូយ។

អ្វីខាងលើនេះ ជាគតិសម្រាប់អ្នករកស៊ីធម្មតាដែលជាបុថុជ្ជនប៉ុណ្ណោះ តែមិនមែនជាគតិសម្រាប់អ្នកធ្វើនយោបាយ
ឬថ្នាក់ដឹកនាំប្រទេសនោះទេ ព្រោះការបិទភ្នែកបិទត្រចៀកប្រជារាស្ត្រឲ្យដឹងតែព័ត៌មានរបស់រដ្ឋ ឬលើកតម្កើង តែ
អ្វីដែលមានប្រយោជន៍សម្រាប់មនុស្សមួយក្រុមតូច   នោះជាបែបបទរបស់អ្នករកស៊ី  តែមិនមែនជាគុណធម៌ដ៏ល្អ
របស់អ្នកដឹកនាំឡើយ។

ការចេះប្រមើលស្ថានការណ៍ជារឿងសំខាន់  វាអាចសំខាន់ជាងមុខទំនិញឬសេវាទៅទៀត។  ទំនិញល្អឬសេវាល្អ
គូប្រជែងអាចនឹងធ្វើបានដូចយើង តែការចេះប្រមើលស្ថានការណ៍ គឺជាយុទ្ធសាស្ត្រនៃការធ្វើជំនួញ។ ការចេះរាំង
ខ្ទប់គូប្រជែង ការចេះផ្សព្វផ្សាយពីទំនិញឬសេវាកម្មរបស់ខ្លួន ការទាក់ទាញអតិថិជនឲ្យជាប់ចិត្តនឹងទំនិញឬសេវា
កម្មរបស់ខ្លួន គឺជាយុទ្ធសាស្ត្រសំខាន់សម្រាប់យកឈ្នះគូប្រជែង។

បុគ្គលិកលក់ទំនិញម្នាក់នោះ គួរតែត្រូវចៅហ្វាយស្តីបន្ទោស ព្រោះតែការគិតខ្លីមិនចេះប្រមើលស្ថានការណ៍នោះ
ឯង។


ចំណងជើងរឿងនិទានល្អៗផ្សេងទៀត
- កោះដែលគ្មានអ្នកពាក់ស្បេកជើង
- ទ្រពអណ្តែត
- កាន់​តែស្លន់ កាន់តែខុស
- តម្លៃរបស់មនុស្ស
- អគារខ្ពស់ចាប់ផ្តើមពីឥដ្ឋមួយដុំ
- លាក់តម្រិះ
- សេដ្ឋីក្មេង
- លាភឥតព្រាងទុក
- រត់គេចពីយក្ស
- វិធីធ្វើល្ងង់របស់អ្នកឆ្លាត
- គិតល្អច្រើនផ្លូវ

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017