យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើទឹកមានពណ៌អ្វី?

ចេញថ្ងៃទីៈ [01-09-2012] | បើកមើលៈ 4243 | Print |



ចម្លើយរបស់មនុស្សភាគច្រើនគឺ ទឹកគ្មានពណ៌ទេ!...
វាថ្លាហើយអាចមើលធ្លុះបាន ឯទឹក​សមុទ្រ​មាន​​ពណ៌​ផ្ទៃ​មេឃ ព្រោះ​វា​គឺ​ជា​ពណ៌​ដែល​ចាំង​ត្រឡប់​មក​ពី​ផ្ទៃ​មេឃ។
នោះ​គឺ​ជា​ចម្លើយ​ខុស! តាមពិតទឹកមានពណ៍ផ្ទៃមេឃ... ជាពណ៌ដែលរាវខ្លាំងរហូតមិនគួរឲ្យជឿ ប៉ុន្តែវាពិតជាពណ៌
ផ្ទៃមេឃមែន។ អ្នកអាចមើលឃើញដូច្នោះបាននៅក្នុងធម្មជាតិ ដោយមើលទៅក្នុងរណ្ដៅព្រិលដែលជ្រៅយ៉ាងខ្លាំង
ឬមើលទម្លុះទឹកជ្រោះដែលកករឹង... និងប្រសិនបើ អ្នកចាក់ទឹកទៅក្នុងស្រះទឹកដែលមានពណ៌សមានទំហំធំ និង
ជ្រៅរួចអ្នកមើលតាមផ្ទៃទឹកត្រង់ចុះទៅក្រោម នោះអ្នកនឹងឃើញថាទឹកមានពណ៌ផ្ទៃមេឃ។

ពណ៌ផ្ទៃមេឃស្រាលនេះ  មិនមែនមានន័យថា  ពេលយើងមើលតែលើផ្ទៃទឹក  មិនមើលតាមផ្ទៃទឹកចុះទៅក្រោម
ឡើយ។  យើងនឹងឃើញថា តើហេតុអ្វីបានជាពេលខ្លះ ទឹកមានពណ៌ផ្ទៃមេឃចាស់? ព្រោះពណ៌ដែលចាំងត្រឡប់
មកពីផ្ទៃមេឃ  ក៏មានចំណែកសំខាន់ក្នុងរឿងនេះដូចគ្នាដែរ!  ដូច្នេះ ទើបទឹកសមុទ្រមិនមានពណ៌ផ្ទៃមេឃចាស់អ្វី
ណាស់ណាទេនៅថៃ្ងណាមានពពកច្រើន។

តែពន្លឺដែលយើងឃើញ មិនមែនបានមកពីការជះត្រឡប់នៅលើផ្ទៃទឹកទាំងអស់នោះទេ ព្រោះពន្លឺក៏ជះត្រឡប់មក
ពីក្រោមផ្ទៃទឹកបានដូចគ្នាដែរ ទឹកកាន់តែល្អក់ខ្លាំងប៉ុណ្ណា ពណ៌ក៏កាន់តែចាំងត្រឡប់ខ្លាំងប៉ុណ្ណោះដែរ។

ជាទូទៅ ទឹកដែលមានទំហំធំដូច សមុទ្រ និងទន្លេ តែងមានវារិជាតតូចៗ និងសារាយដុះយ៉ាងក្រាស់ ឯស្ទឹង និង
ប្រឡាយ គឺមានដីនិងវត្ថុរឹងផ្សេងៗ ក្នុងសណ្ឋាននៃសារធាតុអណ្តែតយ៉ាងក្រាស់ឃ្មឹក។

អនុភាគទាំងអស់នេះនឹងចាំងត្រឡប់និងបង្វែរពន្លឺ នៅខណៈដែលពន្លឺតម្រង់ត្រឡប់ទៅរកផ្ទៃទឹកធ្វើឲ្យយើងមើល
ឃើញពណ៌ជាច្រើនយ៉ាង ដោយហេតុនេះហើយ ទើបគេអធិប្បាយបានថាហេតុអ្វីបានជាពេលខ្លះ ទើបអ្នកមើល
ឃើញសមុទ្រ មេឌីទែរ៉ានេ មានពណ៌បៃតងស្រស់នៅក្រោមផ្ទៃមេឃស្រឡះចែសនោះ?


អត្ថបទផ្សេងៗទៀតដែលមានក្នុងសៀវភៅនេះ ៖
- តើជំងឺក្រពះមានមូលហេតុបណ្ដាលមកពីអ្វី?
- តើកុលសម្ព័ន្ធស៊ីមនុស្ស គេស្ងោរមនុស្សទាំងរស់ពិតមែនឬ?
- តើម្រាមដៃរបស់មនុស្សមានសាច់ដុំប៉ុន្មានដុំ?
- តើចក្រវាលមានពណ៌អ្វី?
- តើផ្ទៃមេឃប្រទេសក្រិកនៅសម័យបុរាណមានពណ៌អ្វី?
- តើ ម៉ាកូ ប៉ូឡូ កើតនៅឯណា?
- តើសុនខណាដែលមានមាឌតូចបំផុតលើពិភពលោក?
- តើក្រចកដៃនិងសក់របស់យើងបន្តដុះបានយូរប៉ុណ្ណាទៀត ក្រោយពេលដែលយើងស្លាបទៅ
- តើអ្វីទៅដែលធ្វើឲ្យស្រាសំប៉ាញនៅក្នុងកែវមានពពុះ?
- តើវិធីល្អបំផុតសម្រាប់ព្យាបាលជំងឺព្រួយចិត្ត គឺជាអ្វី?
- តើសាន់តាក្លូស (santa Clause) មកពីណា?
- តើទារកទើបនឹងកើតចូលចិត្តអ្វីខ្លាំងបំផុត?
- តើថ្ងៃណាទៅជាថ្ងៃដែលចង្រៃបំផុត?

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017