យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើមនុស្សមាន​ញាណ​ប៉ុន្មាន?

ចេញថ្ងៃទីៈ [01-09-2012] | បើកមើលៈ 8665 | Print |



យ៉ាងតិចណាស់ក៏មាន៩ដែរ...
ញាណទាំង ៥ ដែលយើងគ្រប់គ្នាស្គាល់ច្បាស់គឺ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និង
កាយវិញ្ញាណ ដែលបានកត់ត្រាទុកជាលើកដំបូងដោយ អារីស្តូត ដែលទោះបីគាត់ជាមនុស្សឆ្លាតវៃយ៉ាងណា
ក៏នៅតែធ្លាប់ផ្តល់ព័ត៌មានខុសជាច្រើនដងផងដែរ (ឧទាហរណ៍ដូចជា គាត់បង្រៀនយើងថា គិតដោយប្រើបេះដូង
ឃ្មុំកើតពីខ្មោចគោដែលរលួយ និងសត្វរុយមានជើងតែបួនជាដើម)។

 

តែនៅមានញាណ៤ទៀតដែលទទួលស្គាល់ជាទូទៅមានដូចជា ៖
១. ធើម៉ូសិបស្ហឹន(Thermoception) ការដឹងពីភាពក្តៅនៅលើស្បែករបស់យើង។
២. អ៊ីគ្វីលីប្រ៊ីយ៉ូសិបស្ហឹន(Equilibrioception) ការដឹងពីតុល្យភាពដែលកំណត់ដោយវត្ថុរាវនៅផ្នែកខាងក្នុងនៃ
     ត្រចៀក។
៣. ណូស៊ីសិបស្ហឹន(Nociception) ការដឹងនិងការឈឺចាប់តាមរយៈ ស្បែក សន្លាក់ និង អវយវៈផ្សេងៗនៃ
     សព៌ាង្គកាយ។
៤. ប្រូព្រីយ៉ូសិបស្ហឹន(Proprioception) ឬជា " ការដឹងរបស់សព៌ាង្គកាយ " គឺការដឹងដោយឯកឯងថា តើផ្នែកផ្សេងៗ
     នៃសព៌ាង្គកាយនៅទីណា ដោយមិនចាំបាច់ត្រូវមើលឃើញឬប៉ះពាល់អ្វីទេឧទាហរណ៍ ដូចជា អ្នកសាកល្បង
     បិទភ្នែក ហើយវាត់ជើងយើងទៅមកក្នុងលំហអាកាសអ្នកនឹងដឹងថា តើជើងនៅចំកន្លែងណា បើធៀបទៅនឹង
     ផ្នែកដទៃនៃសព៌ាង្គកាយ។

អ្នកញាណវិទ្យាដែលមានជំនឿលើខ្លួនឯង សុទ្ធតែមានគំនិតផ្ទាល់ខ្លួនថា ញាណនេះមានច្រើនជាង៩។ អ្នកខ្លះ
អះអាងថាមានដល់ទៅ២១។ សាកល្បងនឹកពីអារម្មណ៍ឃ្លាន អារម្មណ៍ស្រេក ឬភាពជ្រាលជ្រៅ លមើល តើអ្វី
ទាំង​អស់នេះអាចចាត់ចូលក្នុងញាណបានដែរឬទេ?

នៅមានការដឹងពីចរន្តអគ្គិសនីទៀត ឬសូម្បីតែគ្រោះថ្នាក់ដែលជិតនឹងមកដល់ក៏ដឹងដែរ ដូចជាការបះរោមច្រូង
ជាដើម។

នៅមានញាណផ្សេងៗទៀតដែលសត្វមាន តែមនុស្សមិនមាន ដូចជា ត្រីឆ្លាមមានញាណអគ្គិសនីដ៏វៃបំផុត ដែល
ជួយឲ្យវាដឹងពីតំបន់អគ្គិសនីបាន។ បក្សីនិងសត្វល្អិតមានញាណមេដែក ដែលប្រើសម្រាប់ត្រួតចាប់តំបន់មេដែក
និងប្រើក្នុងប្រព័ន្ធនាំផ្លូវរបស់ពួកវា។ ឯត្រីក៏អាចដឹងពីទីតាំងរបស់ខ្លួន ដោយប្រើញាណដឹងពីសំឡេងជះត្រឡប់
ឯសត្វទីទុយនិងក្តាន់ប្រើញាណ អ៊ិនហ្វារេដ(Infrared Ray) ក្នុងការចាប់សត្វឬរកចំណីនៅពេលយប់។


អត្ថបទផ្សេងៗទៀតដែលមានក្នុងសៀវភៅនេះ ៖
- តើផ្នែកណារបស់​ម្ទេសដែលហឹរបំផុត?
- តើអ្នកមានរន្ធច្រមុះទាំងអស់ប៉ុន្មាន?
- តើសត្វអ្វីដែលមានឡើងទៅកាន់ទីអវកាសមុនគេបង្អស់?
- តើអ្នកដែលជិះទូកជុំវិញពិភពលោកគឺជានរណា?
- តើ គ្រីស្តុហ្វ កូឡុម គិតថា ផែនដីមានរាងបែបណា?
- តើអ្នកមិនគួរធ្វើអ្វីខ្លះ ក្រោយពេលទទួលទានអាហាររួច ២០នាទី?
- តើអ្នកគួរគេងមួយយប់ប៉ុន្មានម៉ោង?

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017