យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

កុំលះបង់កិត្តិយស និង​បុគ្គលិក​លក្ខណៈរបស់​ខ្លួន​ឲ្យ​សោះ

ចេញថ្ងៃទីៈ [30-08-2012] | បើកមើលៈ 4869 | Print |



កិត្តិយស​និង​បុគ្គ​លិក​លក្ខណៈ​របស់​យើង​បើ​សិន​ជា​ត្រូវ​បាត់បង់​ទៅ
គឺ​មាន​តែ​យើង​ប៉ុណ្ណោះ​ជា​អ្នកបោះ​បង់​វា​ចោល​ដោយ​ខ្លួន​ឯង។

មាននារីម្នាក់ត្រូវថៅកែ​បណ្ដេញ​ចេញ​ពី​ការ​ងារ ដោយ​ពុំ​ដឹង​ពី​មូល​ហេតុ។ ថៅកែនោះ បាន​ឲ្យ​នាង​ទៅ​យក​ប្រាក់​ខែ
​ដែល​នៅសល់ពីខាងផ្នែកគណនេយ្យ។ បន្ទាប់ពីនោះមក ទាំងល្ងាច ទាំងព្រឹក នាងតែងអង្គុយសញ្ជឹងគិតនៅលើ
កៅអីវែង នៅក្នុងសួនសាធារណៈមួយកន្លែង ជាមួយនឹងទឹកមុខសោកសៅជាពន់ពេក។ មានក្មេងម្នាក់​នៅ​ឈរ
​ក្បែរនាងមួយសន្ទុះធំមិនព្រមទៅណាសោះ នាងក៏សួរទៅកាន់ក្មេងម្នាក់នោះទាំងនឹកឆ្ងល់ក្នុងចិត្តថា " ប្អូនឯងមក
ឈរត្រង់នេះធ្វើអីហ្នឹង? "

" កន្លែងផ្អែកកៅអីនេះទើបនឹងលាបថ្នាំរួច ខ្ញុំឈរនៅត្រង់នេះគឺដើម្បីរង់ចាំមើលថា នៅពេលបងស្រីក្រោកឈរ
ឡើងនោះ តើនៅខាងក្រោយហ្នឹង នឹងទៅជាយ៉ាងណាវិញ? "
ក្មេងនេះឆ្លើយ។ នារីយើងភ្ញាក់ផ្អើលជាខ្លាំងតែក៏ខំ
ប្រឹងញញឹមតបមកវិញ។ នាងបាននឹកឃើញភ្លាមថា គឺមិនខុសអ្វីពីកែវភ្នែកមួយគូដែលមិនដឹងក្តីនេះគេកំពុងចង់
ដឹងថា តើពេលនាងក្រោកពីកៅអី ខ្នងរបស់នាងនឹងមានអ្វីកើតឡើង?... មិត្តរួមការងាររបស់នាង ដែលសូម្បីតែឆ្លង
កាត់ពិភពគុនមកយ៉ាងជោកជាំហើយក៏ដោយ គេកំពុងតែចាំមើលនាងធ្លាក់ចូល​ទៅក្នុងភាពអស់សង្ឃឹម ​និងក្តី
សៅហ្មង​ជាមួយនឹងក្រសែភ្នែកចង់ដឹងចង់ឮជាពន់ពេកដូច្នោះដែរ។ ហេតុនេះ នាងមិនអាចឲ្យបាត់បង់នូវស្នាម
ញញឹម បុគ្គលិកភាព និងកិត្តិយសរបស់ខ្លួន ឲ្យបាត់ទៅជាមួយនឹងការបាត់បង់ការងារនេះឡើយ។

នៅល្ងាចថៃ្ងនោះ ខណៈពេលមិត្តភក្តិរួមការងារកាលពីម្សិលមិញដង្ហែគ្នាមកសួរសុខទុក្ខនាង ក្នុងគោលបំណង
សម្តែងការអាណិតអាសូរ និងយកចិត្តទុកដាក់ចំពោះនាងនោះ ប៉ុន្តែពួកគេបែរជាបានឃើញតែទឹកមុខស្រស់
ស្រាយរីករាយ ជាមួយអារម្មណ៍នឹងនធម្មតាដូចសព្វដង គ្មានខុសប្រក្រតីអ្វីសូម្បីតែបន្តិច។

ពិតណាស់ ភាពអស់សង្ឃឹមក្នុងឆាកជីវិត អាចរកឃើញនៅគ្រប់ច្រកល្ហក គឺប្រៀបដូចជាកន្លែងផ្អែករបស់កៅអី
ដែលគេលាបថ្នាំមិនទាន់ស្ងួតអញ្ចឹង។ វាជាសច្ចភាពមួយ... មុននឹងយើងអង្គុយចុះ គួរតែមើលឲ្យបានល្អិតល្អន់ជា
មុនសិនថា តើវាស្ងួតឬមានប្រឡាក់អ្វីដែរឬអត់? ប៉ុន្តែ បើចៃដន្យយើងអង្គុយចុះទៅហើយ ដោយមិនទាន់បាន
សង្កេតអ្វីនោះ ក៏ពុំត្រូវចុះចាញ់ រួញរា អាក់អន់ចិត្តអ្វីដែរ យើងត្រូវតែក្រោកឈរឡើងវិញយ៉ាងរឹងមាំ បើមិនចង់ឲ្យ
អ្នកណាឃើញស្នាមប្រឡាក់ខាងក្រោយទេ តើយើងគួរធ្វើយ៉ាងម៉េច? គឺងាយស្រួលណាស់ គឺគ្រាន់តែដោះអាវ
ខាងក្រៅនោះចេញទៅក៏ជាការស្រេចទៅហើយ។


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- តើអ្នកណាជាអ្នកផ្តួលរំលំយើង?
- "តឹកៗ" ម្ដងមួយវិនាទី គឺគ្រប់គ្រាន់
- វិធីឆ្លងស្ពានមានឈើតែមួយដើម
- កុំចុះចាញ់នឹងបរាជ័យ
- បរាជ័យគឺជាជោគជ័យមួយប្រភេទ
- រសជាតិផ្លែប៉ោម
- ការអភ័យទោសជាស្ពានសាងមេត្រីភាព
- ក្ដីស្រឡាញ់មាននៅគ្រប់ដង្ហើមចេញចូល
- ទេវតាមុខពីរ
- ក្ដីសុខពិតនៃជីវិតអាពាហ៍ពិពាហ៍

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017