យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

អំណាច​ថាមពល​នៃ​អារម្មណ៍​នឹក​គិត

ចេញថ្ងៃទីៈ [28-08-2012] | បើកមើលៈ 6001 | Print |



អារម្មណ៍គឺជាគន្លឹះដ៏សំខាន់
Neville Goddard-នេវីល ហ្កុតដាដ-អ្នកនិពន្ធ(១៩០៥-១៩៧២)

អ្នកគឺជារូបកាយដែលមានអារម្មណ៍នឹកគិត

ចាប់ពីវិនាទីដំបូងដែលអ្នកកើតមក អ្នកមានអារម្មណ៍នឹកគិតជាប់ជានិច្ចមនុស្សគ្រប់រូបសុទ្ធតែដូចគ្នា។ អ្នកអាច​
បញ្ឈប់ការគិតដែលមានសតិបាននៅពេលគេងលក់ ប៉ុន្តែអ្នកមិនអាចបញ្ឈប់អារម្មណ៍បានទេ នោះមកពីការមាន
ជីវិត គឺមានអារម្មណ៍នឹកគិតចំពោះជីវិត។ អ្នកគឺជា ខ្លួនប្រាណ ដែលមានអារម្មណ៍តាំងពីខាងក្រៅរហូតទៅដល់
សារជាតិពិតនៅខាងក្នុង។ ដូច្នេះហើយទើបវាមិនមែនជារឿងចៃដន្យសោះឡើយដែលចំណែកទាំងអស់នៃរាង
កាយមនុស្សដូចជារូបអ្នកនេះ ត្រូវបានបង្កើតឡើងមកដើម្បីឲ្យអ្នកមានអារម្មណ៍នឹកគិតចំពោះជីវិតនេះ។

អ្នកមានញាណទទួលដឹង រូប រស ក្លិន សំឡេង និងការប៉ះពាល់ ហេតុនេះទើបអ្នកមានអារម្មណ៍យល់ដឹងសព្វ
បែបយ៉ាងនៅក្នុងជីវិតបាន។ នេះគឺជាប្រភពនៃ អារម្មណ៍ ដែលធ្វើឲ្យអ្នកមានអារម្មណ៍យល់ដឹងចំពោះអ្វីដែល
អ្នកបានឃើញ បានឮ បានទទួលទាន បានស្រូបក្លិន និងបានប៉ះពាល់។ រាងកាយរបស់អ្នកគ្របដណ្តប់ដោយ
ស្បែកស្តើងៗ ដែលជា អវយវៈទទួលអារម្មណ៍នៃការប៉ះពាល់ ហេតុដូច្នេះទើបអ្នកមានអារម្មណ៍ទទួលដឹងសព្វ
បែបយ៉ាងនៅពេលមានការប៉ះទង្គិច។

អារម្មណ៍មួយខណៈរបស់អ្នក សំខាន់ជាងអ្វីទាំងអស់ ព្រោះថាអារម្មណ៍មួយខណៈនោះ វាកំពុងតែកសាងជីវិត
ទាំងមូលរបស់អ្នក។

អារម្មណ៍របស់អ្នកគឺជាថាមពល

គំនិតនិងពាក្យពេចន៍ នឹងគ្មានអំណាចលើជីវិតរបស់អ្នកសោះឡើយ បើសិនជាគ្មានអារម្មណ៍។ មួយថ្ងៃៗ អ្នក
គិតពីរឿងរ៉ាវជាច្រើន មិនដឹងថាស្អីជាស្អីនោះទេ ការគិតទាំងនោះវាមិនជួយឲ្យកើតអ្វីឡើយ នោះដោយសារតែ
ការគិតជាច្រើនរឿងរ៉ាវរបស់អ្នក មិនបានបង្កឲ្យអារម្មណ៍ពុះកញ្ជ្រោលកើតមានឡើងនៅក្នុងខ្លួន។ តាមការពិត
អារម្មណ៍របស់អ្នកឯណោះទេទើបជាអ្នកគូសវាស។

សាកនឹកគិតពីរូបភាពគំនិតនិងសម្តីរបស់អ្នកប្រៀបដូចជា អាប៉ឡូមួយ ហើយអារម្មណ៍របស់អ្នកជាប្រេងឥន្ធនៈ។
អាប៉ូឡូនេះ គ្រាន់តែជាយានមួយដែលមិនអាចប្រើការអ្វីបានទាំងអស់បើគ្មានប្រេងឥន្ធនៈ ព្រោះប្រេងឥន្ធនៈនេះ
គឺជាថាមពលដែលអាចបង្ហោះយានឲ្យហោះឡើងទៅលើបាន។ ដូចគ្នានេះដែរ គំនិតនិងសម្តី​របស់អ្នកអាចបាន​
ត្រឹមតែជាយាននៅស្ងៀមទ្រឹងប្រសិនបើគ្មាន អារម្មណ៍ ព្រោះអារម្មណ៍គឺជាថាមពលបញ្ជាលើចលនាគំនិតនិង
សម្តីរបស់អ្នក។

បើអ្នកគិតថា ខ្ញុំទ្រាំជាមួយនឹងចៅហ្វាយម្នាក់នេះលែងបានទៀតហើយ នេះគឺជាគំនិតដែលបង្ហាញអារម្មណ៍
អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដែលខ្លួនអ្នកមានចំពោះចៅហ្វាយ ហើយអ្នកកំពុងបញ្ជូន  អារម្មណ៍អវិជ្ជមាន  នេះចេញ
ទៅ។ អញ្ចឹងអ្វីដែលត្រឡប់មកវិញនោះ គឺសម្ព័ន្ធភាពរវាងអ្នកនិងចៅហ្វាយកាន់តែអាក្រក់ទៅៗ។

ប៉ុន្តែបើអ្នកគិតថា ខ្ញុំបានធ្វើការងារជាមួយមនុស្សល្អៗជាច្រើននៅទីនេះ សម្តីបែបនេះបង្ហាញ
អារម្មណ៍វិជ្ជមាន ដែលអ្នកមានចំពោះមិត្តរួមការងារ ហើយអ្នកក៏កំពុងតែបញ្ជូនអារម្មណ៍វិជ្ជមានចេញទៅ។
ហេតុនេះ ផលតបស្នងមកវិញគឺ សម្ព័ន្ធភាពរវាងអ្នកនិងមិត្តរួមការងារចេះតែល្អប្រសើរឡើងជាបន្តបន្ទាប់។

ត្រូវជ្រើសប្រើអារម្មណ៍ដើម្បីឲ្យគំនិតកើតអារម្មណ៍នឹកគិត
ទើបគំនិតនោះបង្កជារូបរាងចេញមកបាន
Charles Haanel(១៨៦៦-១៩៤៩)


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017