យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ស្រឡាញ់ពិត​នៅ​ត្រង់​ណា?

ចេញថ្ងៃទីៈ [25-08-2012] | បើកមើលៈ 16490 | Print |



កាលពីសម័យដើមមានសត្វល្អិតពីរក្បាល។ សត្វ​ទាំង​ពីរ​នោះ​មាន​ចំណុច​ដូច​គ្នា​នៅ​ត្រង់​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​ដូច​
គ្នា។ ពួក​វា​ស្រឡាញ់​ពន្លឺ​ភ្លើង​រហូតទាល់តែមិនចង់ឲ្យមានភាពងងឹតអ្វីកើតមាននៅទីណាសោះឡើយ។ សត្វល្អិត
ទាំងពីរបានដាក់ខសន្យាជាមួយពន្លឺភ្លើងថា ពួកវាទាំងពីរនឹងប្រកួតប្រជែងគ្នាធ្វើល្អចំពោះពន្លឺភ្លើង ហើយសុំឲ្យពន្លឺ
ជ្រើសយកនរណាម្នាក់ឲ្យរស់នៅជាមួយ ចំណែកពន្លឺភ្លើងក៏យល់ព្រមតាមសំណើនោះផងដែរ។

ចាប់ពីពេលនោះមក សត្វល្អិតនីមួយៗបានខំព្យាយាមយកចិត្តពន្លឺភ្លើងដូចៗគ្នាដើម្បីឲ្យពន្លឺភ្លើងពេញចិត្តនិងព្រម
រួមរស់នៅជាមួយវា។ ប៉ុន្តែពន្លឺភ្លើងនៅតែមិនអាចសម្រេចចិត្តបានថា តើនឹងត្រូវជ្រើសសត្វល្អិតណាមួយឲ្យពិត
ប្រាកដបាននៅឡើយទេព្រោះពន្លឺភ្លើងយល់ឃើញថា សត្វល្អិតទាំងពីរសុទ្ធតែស្រឡាញ់វាសើ្មៗគ្នា។ ហេតុនេះ
ទើបពន្លឺភ្លើងធ្វើដំណើរទៅរកគ្រូធ្មប់នៅឯព្រៃភាគខាងត្បូងដើម្បីឲ្យគាត់ជួយកាត់សេចក្តីថា តើវាគួរតែរួមរស់នៅ
ជាមួយនរណារវាងសត្វទាំងពីរក្បាលនេះ? គ្រូធ្មប់ក៏បានហៅសត្វល្អិតទាំងពីរមកជួបដើម្បីសម្រេចក្តីថាតើនរណា
គួរបានរួមរស់ជាមួយពន្លឺភ្លើង?

" “ពួកឯងទាំងពីរនាក់ច្បាស់ក្នុងចិត្តហើយថា ខ្លួនពិតជាចង់រួមរស់នៅជាមួយនឹងពន្លឺភ្លើងនោះ? "
គ្រូធ្មប់លើកសំណួរ

" “ប្រាកដហើយ! "”  សត្វល្អិតទាំងពីរឆ្លើយព្រមគ្នា

" “ប៉ុន្តែយើងមានដំណឹងអាក្រក់មួយចង់ប្រាប់! " ”គ្រូធ្មប់ និយាយប្រាប់ដោយសំឡេងសើ្ម... 
" “ពន្លឺភ្លើងមិនត្រូវការរួមរស់ជាមួយពួកអ្នកទាំងពីរទេ! "  ពន្លឺភ្លើងមានគូស្នេហ៍រួចទៅហើយ... ហើយគេមកសុំអង្វរ
ឲ្យយើងជួយប្រាប់ដល់ពួកឯងទាំងពីរនាក់នេះណ៎ា!” "

"“ មានន័យថាម៉េច? " ខ្ញុំមិនព្រមទេ! សត្វទី១ ប្រកែក
" “ពន្លឺភ្លើងមានគូស្នេហ៍រួចហើយអញ្ចឹងឬ? " សត្វទី២ឧទាន
" តើគូស្នេហ៍របស់ពន្លឺភ្លើងជានរណាទៅ? " សត្វទី១ ឡូឡាបន្ត

" “អត់ធ្មត់បន្តិចសិនទៅ!... ពន្លឺភ្លើង គេចង់សុំលុបចោលកិច្ចសន្យាដែលធ្វើជាមួយអ្នកទាំងពីរ ដែលថានឹងជ្រើស
រើសរួមរស់ជាមួយនរណាម្នាក់នោះ តើពួកឯងព្រមលុបចោលកិច្ចសន្យានេះបានដែរឬទេ? "

" “មិនបានទេ! "  សត្វល្អិតទី១ ជំទាស់ភ្លាម។ ឯសត្វល្អិតទី២ ហាក់នៅសញ្ជឹងគិតយ៉ាងស្ងៀមស្ងាត់ដោយរន្ធត់ពី
ដំណឹងអាក្រក់នេះ។

គ្រូធ្មប់បន្តធ្វើតេស្តអ្នកទាំងពីរ...
" “ចុះក្រែងពួកឯងថាស្រឡាញ់ពន្លឺភ្លើងខ្លាំងសម្បើមណាស់មែនទេ? ហេតុអ្វីបានជាមិនព្រមដោះលែងឲ្យពន្លឺភ្លើង
មានសេរីភាព នឹងបានទៅរួមរស់នៅជាមួយអ្នកដែលពន្លឺភ្លើងស្រឡាញ់ទៅ? ព្រោះបើឲ្យពន្លឺភ្លើងបង្ខំចិត្ត មករួម​
រស់ជាមួយពួកឯងទាំងមិនពេញចិត្តតើគេមានសេចក្តីសុខដែរឬទេ? ហេតុនេះពួកឯងអាចទ្រាំឲ្យពន្លឺភ្លើងរស់នៅ
យ៉ាងគ្មានសេចក្តីសុខអញ្ចឹងឬ? "

" “ប៉ុន្តែពន្លឺភ្លើងបានព្រមព្រៀងជាមួយយើងហើយ ពន្លឺភ្លើងមិនអាចក្បត់សន្យាបានទេ! "  សត្វល្អិតទី១ នៅតែ
ជំទាស់ដាច់ខាត " ពន្លឺភ្លើងត្រូវតែតែជ្រើសយកនរណាម្នាក់ក្នុងចំណោមពួកយើងទាំងពីរប៉ុណ្ណោះ! "”

" “ប៉ុន្តែពន្លឺភ្លើងមានគូស្នេហ៍រួចហើយ! តើពួកឯងចង់ធ្វើឲ្យពន្លឺភ្លើងត្រូវរងទុក្ខសោកដោយជ្រើសយកពួកឯងណា
ម្នាក់អញ្ចឹងឬ? " គ្រូធ្មប់ពន្យល់

សត្វល្អិតទី២ ដែលមានទឹកមុខស្រពាប់ស្រពោន បានបង្ហើបឲ្យដឹងពីការសម្រេចចិត្តរបស់ខ្លួនទាំងឈឺចាប់ដោយ
សារតែអាណិតពន្លឺភ្លើង... " “ណ្ហើយចុះ! ទោះបីជាខ្ញុំត្រូវឈឺចាប់យ៉ាងណា ឲ្យតែពន្លឺភ្លើងមានសេចក្តីសុខខ្ញុំព្រម
លុបកិច្ចសន្យាចោលទៅចុះ!... "

" ប៉ុន្តែយើងមិនព្រមទេ! បើឯងព្រម គឺមានន័យថាឯងដកខ្លួនចេញ បើអញ្ចឹងពន្លឺភ្លើងត្រូវរួមរស់ជាមួយយើង! "
សត្វល្អិតទី១ តវ៉ាទាំងត្រេកអរ 

គ្រូធ្មប់ធ្វើមុខញឹមៗ ងាកទៅនិយាយជាមួយពន្លឺភ្លើង...
" “ឥឡូវនេះឯងមុខជាអាចសម្រេចចិត្តបានហើយពន្លឺភ្លើង!... ថាតើនរណាទៅដែលស្រឡាញ់ឯងពិតប្រាកដរវាង
សត្វល្អិតទាំងពីរនេះ? "

ពន្លឺភ្លើងនិយាយចេញមកពីកន្លែងលាក់ខ្លួន...  " “ប្រាកដណាស់! ខ្ញុំពិតជាអាចសម្រេចចិត្តបានហើយ!... "

គ្រូធ្មប់ក៏បង្ហើបពីលទ្ធផលប្រឡងទៅកាន់សត្វល្អិតទាំងពីរថា...
" “រឿងដែលយើងនិយាយមកនេះគ្រាន់តែជារឿងកុហកប៉ុណ្ណោះ... ការដែលយើងនិយាយថាពន្លឺភ្លើងមានអ្នកជា
ទីស្រឡាញ់ហើយនោះ មិនមែនជាការពិតអ្វីទេ គឺគ្រាន់តែយើងចង់សាកពិសោធន៍ពួកឯងមើលប៉ុណ្ណោះ! ហើយ​ពេលនេះការសាកពិសោធន៍បានបញ្ចប់ទៅហើយ!... "

ពន្លឺភ្លើងក៏ងាកទៅរកសត្វល្អិតទី២... " “យើងសម្រេចចិត្តរួមរស់នៅជាមួយអ្នកឯងហើយ!... "

" “ហេតុអីក៏ទៅជាអញ្ចឹង? "  សត្វល្អិតទី១ នៅមិនទាន់អស់ចិត្ត...   " “យើងគឺជាអ្នកស្រឡាញ់ឯងពិតប្រាកដ! ឯង
ឃើញទេ យើងមិនព្រមបោះបង់រូបឯងឲ្យទៅអ្នកដទៃយ៉ាងងាយៗដូចអាសត្វទី២ នោះទេ! "

ពន្លឺភ្លើងបកស្រាយ...
" ប៉ុន្តែក្តីស្រឡាញ់របស់អ្នកឯង គឺគ្រាន់តែចង់គ្រប់គ្រងលើរូបខ្ញុំតែប៉ុណ្ណោះ...   ចំណែកមិត្តរបស់អ្នកឯង គេ
ស្រឡាញ់ខ្ញុំ!... គេមានភាពបរិសុទ្ធនៅក្នុងចិត្តក្នុងការចង់ឲ្យខ្ញុំទទួលសេចក្តីសុខ... គេហ៊ានលះបង់គ្រប់យ៉ាង
ដើម្បីឲ្យអ្នកដែលខ្លួនស្រឡាញ់មានសេចក្តីសុខ! "

" យើងមិនព្រមទេ! យើងមិនព្រម! មិនយុត្តិធម៌ទេ! " ”សត្វល្អិតទី១ ត្អូញត្អែរតវ៉ា
ប៉ុន្តែពន្លឺភ្លើងបានសម្រេចចិត្តដាច់ណាត់រួចទៅហើយ។

ចាប់ពីពេលនោះមក សត្វល្អិតទី២ ក៏បានរួមរស់នៅជាមួយពន្លឺភ្លើងប្រកបដោយសេចក្តីសុខ។ គេតែងហៅវាថា“
អំពិលអំពែក” ដែលទោះជាវាទៅដល់ទីណាក៏នៅតែមានពន្លឺភ្លើងនៅជាប់ជាមួយដែរ។

រីឯសត្វល្អិតទី១ មានឈ្មោះថា មមាច ”។ ដោយសារតែក្តីស្រឡាញ់ចំពោះពន្លឺភ្លើងនេះ ធ្វើឲ្យវាហើរតាមរកពន្លឺ
ភ្លើងនៅគ្រប់ទីកន្លែងដើម្បីនាំយកពន្លឺភ្លើងមកនៅជាមួយខ្លួនដោយមិនខ្វល់ថា តើពន្លឺភ្លើងពេញចិត្ត ឬមិនពេញ
ចិត្តនោះទេ។ ហេតុនេះហើយ ទើបវាចេះតែត្រូវស្លាប់ដោយសារពន្លឺភ្លើងដែលនៅចាំដុតវាជាប្រចាំនោះឯង។

សេចក្តីស្រឡាញ់ពិតប្រាកដគឺការលះបង់ និងក្តីប្រាថ្នាឲ្យអ្នកដែលខ្លួនស្រឡាញ់មានសេចក្តីសុខ។
មិនមែនមានបំណងចង់យកគេមកគ្រប់គ្រងនៅក្នុងកណ្តាប់ដៃ
ដោយទាញយកសេចក្តីសុខសម្រាប់តែខ្លួនឯងនោះទេ។


ចំណងជើងរឿងផ្សេងៗទៀត...

  • វេទមន្តពិសេស
  • កុមារីលក់ឈើគូស
  • សម្ពាយថ្ម ៥ដុំ
  • ផ្លែស្វាយ និងដើមល្ពៅ
  • បណ្តាសាគ្រូធ្មប់
  • ដំណក់ទឹកភ្នែក និង មេឃពណ៌ស្វាយ
  • មើលឃើញមិនដូចគ្នា
  • ក្ងោកល្ងង់ លង់អំណួត
  • ផ្លែស្វាយអមតៈ
  • ក្តីប្រាថ្នារបស់ម្តាយ
  • ប្រស្នារបស់ល្អាងកំណប់
  • ព្រះនាងព្រិលខ្មៅ
  • យល់ច្រឡំ
  • លួចជោគជតា 

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017