យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើ​អាញស្តាញ​​ជា​អ្នក​វិទ្យាសាស្ត្រ​លំដាប់​ទី១​ជា​រៀង​រហូត​ទៅ​​មែន​ឬ​​ទេ?

ចេញថ្ងៃទីៈ [24-08-2012] | បើកមើលៈ 5407 | Print |



Albert Einstein អ្នកវិទ្យាសាស្ត្រលំដាប់ទី១ ក្នុងពិភពលោក

អាញស្តាញ​នឹងមិនស្ថិតនៅជាអ្នកវិទ្យាសាស្ត្រលំដាប់ទី១ជារហូតទៅនោះទេ សូ​ម្បីតែ​អាល់បឺ​ត​អាញស្តាញ​ផ្ទាល់ក៏
លោកនិយាយដូច្នោះដែរថា... ក្នុងពេលអនាគត​នឹងមានទ្រឹ​ស្តីផ្សេងដែលវិសេសជាងទ្រឹស្តីរបស់គាត់មិនខាន។

ពេលនេះយើងកំពុងរស់ក្នុងកំឡុងពេលនៃរលកយុគទី៣ ដែល​រលកយុគទី១គឺ បដិវត្តន៍កសិកម្ម រលកយុគទី២គឺ
បដិវត្តន៍ឧស្សាហកម្ម ដែលមានញូវតុនជាអ្នកបង្កឲ្យកើតមាន​រលកយុគទី២ ឯរលកយុគទី៣គឺ បដិវត្តន៍បច្ចេកវិទ្យា
​ដែលមានអាញស្តាញ គឺជាអ្នកបង្កឲ្យកើតមាន​រលកយុគទី៣នេះ។

អ្នកដែលអាចយកឈ្នះ  អាញស្តាញ បាន  ​ត្រូវតែជាអ្នកដែលរកឃើញអាថ៌កំបាំងរបស់កម្លាំ​ងទំនាញ។   មិនថា
នរណា ក៏ដោយដែលអាចរកឃើញអាថ៌កំបាំងនៃកម្លាំងទំនាញ(ដូចគ្នានឹង​អាញស្តាញរកឃើញអាថ៌ កំបាំង របស់ ពន្លឺ)អ្នកនោះនឹងទទួលងារថាជាអ្នកបង្កឲ្យកើតរលកយុគទី៤។ នៅពេលពិភពលោកឈានចូលដល់រលកយុគទី៤
គ្រឿងអគ្គិសនី​ ឡាន ​អាវុធ... ដែលកំពុងប្រើនៅសម័យរលកយុគទី៣(យុគសម័យបច្ចុប្បន្ន)នឹងហួសសម័យទៅ
ភ្លាមតែម្តង​ដូចជា​ថាសចម្រៀង និងនាឡិកាមួលឡានសម័យ​ញូវតុន ដែលហួសសម័យនៅពេលជួបនឹង​វីស៊ីឌី ឬ
នាឡិកាឌីជីថល​សម័យ​ អាញស្តាញ​ ដូច្នោះដែរ។

យើងជឿជាក់ថា​នាពេលអនាគតត្រូវតែមានអ្នកវិ​ទ្យាសាស្ត្រ​ដ៏អច្ឆរិយកើតឡើងមកទៀត ហើយដល់ពេលនោះ​គេ
នឹងឡើងមកជំនួសតំណែងរបស់អាល់បឺ​តអាញស្តាញ​នេះបានហើយ ឬអាចជាជនជាតិកម្ពុជាយើងផងក៏មិនដឹង?


អត្ថបទផ្សេងៗទៀតដែលមានក្នុងសៀវភៅនេះ ៖
- តើការដកព្រលឹងចេញពីខ្លួន អាចទៅរួចដែរឬទេរ?
- តើនៅលើលោកនេះ ពិតជាមានខ្មោចមែនឬទេ?
- តើការត្រិះដឹងរបស់ព្រះពុទ្ធ អាចបកស្រាយតាមបែបវិទ្យាសាស្រ្តបានដែរឬទេ?
- តើអភិនីហារផ្លូវចិត្តមានពិតមែនដែរឬទេ?
- តើថាមពលផ្លូវចិត្តអាចព្យាបាលជម្ងឺបានដែរឬទេ?
- តើអាចជឿលើគ្រូទាយ ឬការទាយពីអនាគតបានដែរឬទេ?
- តើទូរចិត្តមានពិតមែនដែរឬទេ? តើបណ្ដាលមកពីអ្វី?
- តើមនុស្សវិត្តមកពីសត្វស្វាពិតមែនឬទេ?
- តើធ្វើដូចម្ដេចទើបមនុស្សអាចក្រាំងបានដូចសត្វ
- តើជម្ងឺបាត់ការចងចាំបណ្ដាលមកពីអ្វី?

អត្ថបទនេះមានក្នុងសៀវភៅ ៖

កូដសៀវភៅ:51

ចោទឆ្លើយ បញ្ហាផ្លូវលោក

ពណ៌នាខ្លីៗ ៖

     «ចោទឆ្លើយ បញ្ហាផ្លូវលោក» ដែលប្រែសម្រួលរៀបរៀងឡើងដោយក្រុមម៉ាញប៊ុក្ស បានឆ្លើយតបរាល់ចម្ងល់ ជាច្រើនទាក់ទងនឹងបញ្ហាផ្លូវលោក ចក្រវាល មនុស្ស សភាវៈមានជីវិត រួមទាំងអ្វីៗដែលមនុស្សទូទៅយល់ឃើញថាអានបន្ត ...

 


ចុច Like ដើម្បីចែករំលែក

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017