Jean Dexon អ្នកដែលទស្សន៍ទាយថា ប្រធានាធិបតី John F.Kennedy នឹងត្រូវគេធ្វើឃាត
ការទស្សន៍ទាយមើលជោគវាសនាជាបាតុភូតផ្លូវចិត្តដែលអាចចាប់កំហុសបានយ៉ាងងាយបំផុតពីព្រោះ
អាចពិសោធបាននៅពេលវេលានោះនឹងមកដល់ថា តើកើតមានពិតមែនឬអត់?
តាមគោលការណ៍នៃភាពដែលអាចទៅរួច ការទស្សន៍ទាយអាចត្រូវឬខុសពាក់កណ្តាល ហើយពាក់កណ្តាលទៀត
គឺវាមិនគួរឲ្យជឿទៅហើយ ប៉ុន្តែតាមការស្រាវជ្រាវពីការទស្សន៍ទាយរបស់គ្រូទាយរកឃើញថា គឺច្រើនជាង៦០%
ទាយខុស ៣០%ប្រហែលៗ និងត្រូវម៉ាច់តែម្តងមានត្រឹមតែ១០%ប៉ុណ្ណោះ។
បញ្ហាគឺថា គ្រូទាយភាគច្រើនល្បីបន្តពីពួកទាយត្រូវម៉ាច់ៗ ១០% នោះឯង។ បើជាការទាយបែបបើកទូលាយ
ដូចជាថា នឹងជួបគូនៅក្នុងកំឡុងពេល៣ឆ្នាំ នឹងមានឧបទ្ទវហេតុចៃដន្យ នឹងជួបសំណាងដោយស្មានមិនដល់ មាន
បញ្ហាគ្រួសារជាដើម... ពាក្យទស្សន៍ទាយបែបនេះមានឱកាសត្រូវខ្ពស់ណាស់ទោះបីជាអ្នកទស្សន៍ទាយមិនមែនជា
គ្រូទាយក៏ដោយ។
ឧទាហរណ៍កម្រិតពិភពលោកដែលធ្វើឲ្យគ្រូទាយល្បីពីការទស្សន៍ទាយត្រឹមតែម្តងគឺ ករណីរបស់Jean Dixon គាត់
ទស្សន៍ទាយថា John F.Kennedy នឹងត្រូវគេធ្វើឃាត។ នេះគឺជាការទស្សន៍ទាយបែបបើកទូលាយមិនកំណត់ពេល
វេលាដែលជាធម្មតាប្រធានាធិបតីអាមេរិក គឺមានឱកាសត្រូវគេលបធ្វើឃាតខ្ពស់ស្រាប់ទៅហើយ។ ស្រាប់តែចៃ-
ដន្យ Kennedy ត្រូវគេលបធ្វើឃាតពិតមែន គឺត្រូវទៅតាមការទស្សន៍ទាយម៉ាច់តែម្តង។ ដោយហេតុនេះ ទើប
ឈ្មោះរបស់ Jean Dixon ត្រូវបានគេចារឹកនៅក្នុងប្រវត្តិសាស្ត្រពិភពលោកភ្លាមតែម្តង(ទាំងដែលតាមពិតទៅពីមុន
នេះ គាត់បានទស្សន៍ទាយរឿងខុសជាច្រើន ប៉ុន្តែគ្មាននរណាយកចិត្តទុកដាក់អ្វីទេ)។
ការទស្សន៍ទាយរបស់គ្រូទាយភាគច្រើនដែលមិនបានសម្រេចទៅដល់ថ្នាក់ព្រះអរហន្ត(ប្រហែលគ្មានទេ) ជាការ
ទស្សន៍ទាយបែបស្មានៗយកប៉ុណ្ណោះ ហើយឱកាសត្រូវគឺទៅតាមច្បាប់នៃភាពគួរតែអាចទៅរួច ដែលគ្រូទាយ
សិក្សាខាងផ្នែកស្ថិតិ និងចិត្តវិទ្យានាំយកមកផ្គុំផ្សំ ជាមួយនឹងការទស្សន៍ទាយរឿងអនាគត។ ដូច្នេះ ការទស្សន៍-
ទាយគឺជាមុខវិជ្ជាខាងស្ថិតិនោះឯង ពុំមែនជាមុខវិជ្ជាអធិធម្មជាតិអ្វីទេ។
សូម្បីតែការមើលង៉ូវហេងឬមើលលក្ខណៈតាមក្បួនតម្រាក៏ជាការ ទស្សន៍ទាយតាមគោលការណ៍ស្ថិតិដែរ
គឺលក្ខណៈរូបរាងមុខមាត់កើតមកពីកម្ម ដែលឆ្លុះបញ្ចាំងឲ្យឃើញពីសម្ព័ន្ធភាពរវាងរូបនិងកម្មបាន ទើបមាន
មនុស្សសង្កេតថា បើសិក្សាលក្ខណៈរូបរាងមុខមាត់ហើយធ្វើជាស្ថិតិចេញមកក្នុងទម្រង់សម្ព័ន្ធភាពនោះនឹងអាច
នាំយកមកប្រើក្នុងការទស្សន៍ទាយបុគ្ខលិកលក្ខណៈ និងអនាគតបាន។
អត្ថបទផ្សេងៗទៀតដែលមានក្នុងសៀវភៅនេះ ៖
- តើការដកព្រលឹងចេញពីខ្លួន អាចទៅរួចដែរឬទេរ?
- តើនៅលើលោកនេះ ពិតជាមានខ្មោចមែនឬទេ?
- តើការត្រិះដឹងរបស់ព្រះពុទ្ធ អាចបកស្រាយតាមបែបវិទ្យាសាស្រ្តបានដែរឬទេ?
- តើអភិនីហារផ្លូវចិត្តមានពិតមែនដែរឬទេ?
- តើថាមពលផ្លូវចិត្តអាចព្យាបាលជម្ងឺបានដែរឬទេ?
- តើអាចជឿលើគ្រូទាយ ឬការទាយពីអនាគតបានដែរឬទេ?
- តើទូរចិត្តមានពិតមែនដែរឬទេ? តើបណ្ដាលមកពីអ្វី?
- តើមនុស្សវិត្តមកពីសត្វស្វាពិតមែនឬទេ?
- តើធ្វើដូចម្ដេចទើបមនុស្សអាចក្រាំងបានដូចសត្វ
- តើជម្ងឺបាត់ការចងចាំបណ្ដាលមកពីអ្វី?
Book not found !!!!!!!!!!