យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

រត់គេចពីយក្ស

ចេញថ្ងៃទីៈ [21-08-2012] | បើកមើលៈ 5268 | Print |



 

សិស្សមួយក្រុមកំពុងនាំគ្នាលេងល្បែងដោះស្រាយប្រស្នា។ ប្រស្នានោះមានដូចតទៅ...

យក្សមួយគ្រឿងឈរចាំយាមស្ពានមួយ...។ យក្សនោះតែងដេកលក់ជារយៈៗ ក្នុង ២នាទី វាបើកភ្នែកម្តង។ វា​នៅ​
ចាំចាប់​មនុស្ស​ណាដែលនៅឯត្រើយម្ខាង មិនឲ្យឆ្លងមកត្រើយម្ខាងទៀតបានឡើយ។ បើពេលវាបើកភ្នែកឡើង
ឃើញមនុស្សរត់មកពីខាងណា វានឹងចាប់អ្នកនោះយកទៅដាក់កន្លែងដើមវិញ។

ស្ពានក៏វែងមិនធម្មតាដែរទាល់តែចំណាយពេល ៣នាទី ទើបអាចរត់ឆ្លងផុត។ ដោយថាពេលវេលាទាំងពីរមិន
អំណោយផល ដូច្នេះ អ្នកនៅត្រើយម្ខាងមិនអាចឆ្លងទៅត្រើយម្ខាងទៀតបានឡើយ។

តើត្រូវធ្វើដូចម្តេចដើម្បីអាចឆ្លងស្ពាននេះបាន?

សិស្សម្នាក់ស្តាប់រួចគេញាក់ស្មាពេបមាត់
" “តាមតែវាចុះទៅមិនបានទេក៏ហីទៅ!!!
បើវាពិបាកឆ្លងស្ពានទៅព្រែកលៀបពេក...
ចូលហាងនៅឯអំពេញក៏បានដែរ!... "

សិស្សនារីម្នាក់ក៏ឆ្លើយបន្ត
" ការព្យាយាមតែងតែបានសម្រេច!!! "” ???
មានទ្រឹស្តីល្អអស់ទាស់តែមិនដឹងធ្វើម៉េច ឥតបានការដដែល។

និស្សិតម្នាក់អង្គុយសញ្ជឹងស្ទើរភ្លឹកមួយសន្ទុះ គេងើបមុខឆ្លើយថា ៖
" “រត់ទៅមុខមួយនាទីកន្លះ រួចរត់ត្រឡប់ក្រោយវិញកន្លះនាទីគ្រប់២នាទី... ដល់ពេលយក្ស​ត្រូវបើកភ្នែក
ពេលនោះ
 យក្សវាស្មានថាយើងជាអ្នករត់មកពីត្រើយម្ខាងវាក៏ចាប់យើងយកទៅត្រើយម្ខាងទៅ គឺត្រើយ
ដែលយើងចង់ឆ្លងទៅ
នោះឯង។ "

សិស្សខ្លះបើកភ្នែកធំៗ " “វាចេះគិតឃើញហ្ន៎! "”
ការពិតវាគ្មានពិបាកអ្វីធំដុំណាស់ណាទេ គ្រាន់តែប្រើខួរក្បាលបន្តិចបន្តួចប៉ុណ្ណោះឯង។

សរីរាង្គណាដែលយើងប្រើញឹកញាប់
សរីរាង្គនោះនឹងរឹងមាំរហ័សរហួន
ខួរក្បាលដែលបានប្រើ បានគិតកាន់តែច្រើនទៅខាងអ្វី
ខួរក្បាលនឹងកាន់តែឈ្លាសវៃទៅខាងនោះ។

មនុស្សម្នាក់ៗសុទ្ធតែចង់ឲ្យខ្លួនពូកែឈ្លាសវៃ ចង់មានទេពកោសល្យ  ចង់ឲ្យគេសរសើរថា ខ្លួនពូកែខាងនេះពូកែ
ខាងនោះ តែព្រមពេលជាមួយគ្នានោះដែរគេចង់យកតែស្រួល មិនចង់ឲ្យពិបាកដល់ខ្លួនទេ...

សួរថាតើវាអាចទៅរួចដែរឬទេ?

ច្បាប់កម្មផលរបស់ព្រះពុទ្ធ គឺជាច្បាប់ដ៏ងាយយល់ជាទីបំផុត
បើអ្នកសង់ផ្ទះ អ្នកនឹងបានផ្ទះនៅ
បើអ្នកសាងអ្វី វានឹងបានរបស់នោះ
បើអ្នកចង់បានប្រាក់ចំណេញ អ្នកត្រូវចុះទុនរកស៊ី
បើអ្នកចង់បានប្រយោជន៍ធំ អ្នកត្រូវចុះទុនចុះកម្លាំងឲ្យធំ
បើអ្នកចង់មានបញ្ញា អ្នកត្រូវចុះទុនស្វែងរកបញ្ញា
បើអ្នកផ្តល់ឲ្យមុន អ្នកនឹងទទួលមកវិញតាមក្រោយ
បើអ្នកចាយមុន អ្នកត្រូវរកអ្វីមកសងតាមក្រោយ
បើអ្នកយកស្រួលពីដំបូង អ្នកនឹងលំបាកតាមក្រោយ
បើអ្នកសាងបុណ្យ អ្នកនឹងទទួលបុណ្យ
បើអ្នកសាងបាប អ្នកក៏គេចមិនផុតពីទទួលបាប...

អ្វីដូចពោលខាងលើ បើអ្នកចង់គេចពីច្បាប់នេះ វាមិនខុសពីការរត់គេចពីស្រមោលខ្លួនឯងដូច្នោះ។  ផ្ទុយមកវិញ
បើអ្នកព្រមទទួលស្គាល់ច្បាប់នេះ  នោះគឺជាជំហានមួយសម្រាប់ដើរឆ្ពោះទៅរកពន្លឺក្នុងជីវិត មិនថា ជាអ្នកមាន
ដើមកំណើតពីកូនអ្នកក្រ អ្នកមាន សេដ្ឋី មន្ត្រី  ឬមកពីឥន្ទព្រហ្ម ទេវតាណាក៏ដោយ។

ធម្មជាតិមានភាពយុត្តិធម៌ណាស់  អ្នកអាចបំភ័ន្តភ្នែកធម្មជាតិបានមួយរយៈខ្លី  តែសច្ចភាពរបស់ធម្មជាតិ អ្នកមិន
អាចបំភ័ន្តបានទេ...  ការស្វែងយល់ពីអារម្មណ៍ខ្លួនឯងថា ខ្លួនពេញចិត្តនឹងអ្វី? ចង់បានអ្វី? ហើយយកទៅប្រៀប
ធៀបនឹងអ្នកដទៃ វានឹងជួយឲ្យអ្នកបានស្វែងយល់ពីធម្មជាតិរបស់មនុស្សកាន់តែច្រើន ហើយអ្នកក៏កាន់តែមើល
ឃើញអ្វីៗបានកាន់តែទូលំទូលាយ។ លើលោកនេះគ្មានអ្វីដែលបានមកដោយ Free(ហ្រ៊ី្វ) នោះទេ...  ទោះបីជា
ពេលខ្លះអ្នកមើលឃើញថា Free  តែវាគង់តែនឹងបាត់ទៅវិញ Free ជាដដែលនោះឯង។ តើមានខ្មោចណាដែល
យកស្អីទៅជាមួយផង????????

ធម្មជាតិបានផ្តល់នូវទេពកោសល្យដល់មនុស្សគ្រប់គ្នា និងដោយឡែកៗពីគ្នា...  ហេតុនេះ យើងម្នាក់ៗត្រូវរកវា
ឲ្យឃើញ... ហើយខំកសាងគ្រឹះនិងស្ថាបនាទេពកោសល្យនោះឲ្យពេញទំហឹង ពេលនោះអ្នកនឹងដឹងថា... ជីវិត
​របស់អ្នកពិតជាមានតម្លៃសម្រាប់ខ្លួនឯងនិងមនុស្សជាតិ។

មនុស្សត្រូវបានបង្កើតឡើងឲ្យមានថាមពលពិសេសផ្ទាល់ខ្លួន
នៅពេលណាដែលមានពន្លឺរស្មីជះចេញមកពីក្នុងដួងចិត្ត
អ្វីដែលមិនអាចទៅរួចក៏នឹងអន្តរធានអស់ទៅដែរ។

(បើពេលណាយើងរកចំណុចខ្លាំងរបស់ខ្លួនឃើញហើយ
ថាមពលសក្តិសិទ្ធិនឹងជួយឲ្យយើងកម្ចាត់បង់អស់ឧបសគ្គទាំងឡាយ)

ហ្សង់ ដឺឡា ហ្វុងតែន - Jean de La Fontaine


 

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017