យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ហេតុអ្វីបានជាត្រូវព្យួរកណ្តឹង?

ចេញថ្ងៃទីៈ [20-08-2012] | បើកមើលៈ 4456 | Print |



                                 

"ការសួរដេញដោលដែលគ្មានគោលដៅ​ ឬ​ដើម្បី​ផ្ចាញ់​ផ្ចាល
គ្រាន់​តែ​ជា​ការ​សម្តែង​ឲ្យ​​​ឃើញ​នូវ​ភាព​​ល្ងង់​ខ្លៅ​របស់​ខ្លួន​ប៉ុណ្ណោះ "

ជាធម្មតាពួកម៉ាក ​មិត្តភក្តិរួមការងារ ឆ្លៀតពេលទំនេរ ឬម៉ោងសម្រាក គេតែងអង្គុយជុំគ្នា​ជជែក​លេងដើម្បីបន្ធូរ
បន្ថយអារម្មណ៍ ដោយ​ហេតុ​ថា ​មនុស្សទូទៅ ចូលចិត្តលើកយកបញ្ហាផ្សេងៗមក​ជជែកវែកញែករកខុសត្រូវ ជា
ពិសេសរឿងរ៉ាវរបស់គ្នាឯង។ មានពេលខ្លះគេក៏ទៅជាខ្វែងយោបល់គ្នា​ដោយម្នាក់ៗមិនព្រមបន្ធូរដៃ​រឹតតែបន្តឹង
សរសៃក រហូតឈានទៅដល់ការឈ្លោះប្រកែក មិនព្រមចុះ​ចាញ់រៀងៗខ្លួនក៏មាន។

ទាំងនោះដោយសារតែទស្សនៈ និងការយល់ឃើញរបស់មនុស្សម្នាក់ៗផ្សេងពីគ្នាមើល​ឃើញបញ្ហាមិនដូចគ្នា។
ប្រសិនបើភាគីទាំងពីរគិតឃើញផ្ទុយ ពីគ្នាក្នុងស្ថានភាពដែលមិនមាន​នរណាព្រមចុះចាញ់នរណាទេនោះ ការ
ឈ្លោះប្រកែកក៏នឹងកើតមានដោយមិនអាច​ជៀសផុត​បាន​ឡើយ។

ទោះបីជាម្នាក់ៗដឹងរៀងៗខ្លួនថា ការឈ្លោះប្រកែកនោះមិនមានផលប្រយោជន៍​ដល់ភាគីណា​មួយក៏ពិតមែន។
តែដើម្បីចង់បានឈ្នះចាញ់ គេក៏ចេះតែបណ្តោយទៅតាមអារម្មណ៍រៀងៗខ្លួន ​ដោយ​មិនចាំបាច់យល់មុខយល់
មាត់ ថានរណាជានរណាទេ​ ជួនកាលរហូតដល់ដំឡើង​សាច់ដុំដាក់​គ្នាក៏មានដែរ។

កាលគ្រាមួយ មាននិស្សិតម្នាក់ដែលតាមពិតទៅ គេមិនសូវជាបានរៀនសូត្រជ្រៅជ្រះ​ណាស់​ណានោះទេ ប៉ុន្តែ
គេមានជំនាញម្យ៉ាងនៅត្រង់ថា ​មិនចំពោះជារឿងអ្វីក៏ដោយ​ឲ្យតែគេបានជួបប្រទះគេតែងតែលើកយកមកជជែក
សួរដេញដោលជាមួយអ្នកដទៃ ឡើងបែកពពុះមាត់អញ្ចឹងទៅ។

ថៃ្ងមួយនិស្សិតនោះ​ស្វែងទៅរកជួបនឹងលោកគ្រូម្នាក់ឈ្មោះ អាយជឺ ដែលមើលពីក្រៅទៅ​ គេហាក់ដូចជាទៅជួប
ដើម្បីសុំការណែនាំពី​ អាយជឺ តែចេតនាពិតប្រាកដ​គឺគេទៅជួបដើម្បីផ្ចាញ់ផ្ចាលតែប៉ុណ្ណោះ។

គេសួរទៅ​អាយជឺ​ថា ៖  "​ “ហេតុអ្វីបានាជាគេព្យួរកណ្តឹងនៅពីក្រោមរទេះសេះនិងសត្វអូដ្ឋ? "

អាយជឺ ឆ្លើយថា "​ “រទេះសោះនិងសត្វអូដ្ឋ សុទ្ធតែមានរូបរាងធំៗហើយច្រើនធ្វើដំណើរទៅមកពេលយប់ បើពេល​
ចៃដន្យត្រូវមកជួបគ្នាតាមផ្លូវណាដែលតូចចង្អៀតនោះវាពិបាកនឹងជៀសគ្នា ឬជួន​កាលអាចនឹងជល់គ្នាផងក៏មាន
ហេតុនេះ​ទើបគេព្យួរកណ្តឹងឲ្យឮសូរពីចម្ងាយ ដើម្បីងាយស្រួលក្នុងការជៀសគេចគ្នាបានទាន់ពេលទាន់វេលា...! "

មិនរង់ចាំឲ្យ អាយជឺ ​និយាយចប់ទេ​ និស្សិតនោះប្រញាប់សួរបន្ត

"​ ប៉ុន្តែនៅលើកំពូលចេតិយម៉េចក៏មានកណ្តឹងព្យួរដែរ? ចេតិយជាវត្ថុដែលនៅតែមួយកន្លែង​មិនមានត្រូវប៉ះទង្គិច
ជាមួយនឹងអ្វីទេ ហេតុអ្វីបានជាត្រូវព្យួរកណ្តឹង...?​ "

អាយជឺ ​ឆ្លើយតបទាំងមិនពេញចិត្ត

" “ពិតជាល្ងីល្ងើមែន!!!  ឯងមិនដឹងទេឬថា សត្វចាបវាតែងតែធ្វើសម្បុកនៅទីខ្ពស់ៗ ពេលណាមានសម្បុកសត្វ
នៅទីណាវាក៏ជុះអាចម៍ ដាក់ធ្វើឲ្យកន្លែងនោះស្មោកគ្រោក​ពិបាកនឹងសម្អាតទើបគេព្យួរកណ្តឹងទុក ​ពេលណា
សត្វហើរមកប៉ះ វានឹងឮសូរ ​ហើយភ័យមិនហ៊ានធ្វើសម្ងុកនៅទីនោះ និងពុំមានទាក់ទងអីនឹងការព្យួរកណ្តឹង
ក្រោមរទេះសេះ ឬលើ-ករបស់សត្វអូដ្ឋនោះទេ! "

និស្សិតដែលមិនសូវដឹងថាអ្វីគួរឬមិនគួរនោះ បានសួរបន្តទៀត

ហេតុអ្វីបានជានៅជាប់នឹងជើងសត្វស្ទាំង ដែលព្រានព្រៃប្រើសម្រាប់ដេញចាប់សត្វ​មានព្យួរកណ្តឹងតូចៗដែរ
ឬមួយគេមិនត្រូវការឲ្យសត្វចាបមកធ្វើសម្បុកនៅនឹងកន្ទុយរបស់វា...?

ឮដូច្នេះ អាយជឺ ​បញ្ចោញសំឡេងហ៊ឹះ! គ្រវីក្បាលសើចហួសចិត្ត

" “យើងគិតថា ឯងរៀនសូត្រមកបានច្រើនគួរសមដែរ​តែធ្វើពើជា ល្ងីល្ងើដូចមនុស្សអត់ខួរអញ្ចឹង! ឬមួយខួរក្បាល
វាខូច? សត្វស្ទាំងដែលគេប្រើសម្រាប់ចាប់សត្វ ច្រើនតែបោះពួយដេញសត្វតាមគុម្ពោតព្រៃ​ ឬចូលក្នុងព្រៃល្បោះ
ជាញឹកញាប់ ធ្វើឲ្យខ្សែដែលចងជាប់នឹងជើងវា អាចទាក់នឹងមែកឈើជាប់ដោះមិនចេញ ពេលនោះ​ស្ទាំងវានឹង
ប្រឹងទទះស្លាប ឯកណ្តឹងដែលចងនឹងជើងវាក៏ឮ​សូរ ​អាចឲ្យម្ចាស់តាមរកវាឃើញដោយស្រួល និងមិនមានទាក់
ទងអីនឹងសត្វចាបធ្វើសម្បុកនោះទេ!!! "

និស្សិតនោះនៅតែមិនព្រមឈប់ដេញដោល​ គេបន្តសួរទៅ​ អាយជឺ

" ក្នុងក្បួនហែសព ខ្ញុំធ្លាប់ឃើញមានមនុស្សម្នាក់ដើរអង្រួនកណ្តឹង សូត្រធម៌នៅពីមុខក្បួនហែ។ ពីមុនខ្ញុំមិនដឹង
ថាគេធ្វើដើម្បីអ្វីទេ ទាល់តែពេលនេះទើបដឹងថា​គេខ្លាចទាក់ជើងនឹងមែកឈើនោះឯង  ទើបបានជាគេអង្រួន
កណ្តឹង​ដើម្បីឲ្យអ្នកផ្សេងឮសូរកណ្តឹង ​អាចតាមមករកគេឃើញ!” "

 ទ្រាំលែងបាន ​អាយជឺ ​ឆ្លើយតបទៅនិស្សិតនោះទាំងក្រេវក្រោធថា ៖
"​ “អ្នកអង្រួនកណ្តឹង គឺជាអ្នកដែលនាំផ្លូវមនុស្សស្លាប់! ព្រោះមនុស្សដែលស្លាប់នោះ កាលពីនៅរស់... គាត់តែង
ចូលចិត្តសួរដេញដោលគេឯងនិងចូលចិត្តផ្ចាញ់ផ្ចាលអ្នកដទៃ​ពិបាកនឹងតម្រូវឲ្យត្រូវចិត្តណាស់!ហេតុនេះ ទើប
គេអង្រួនកណ្តឹង​ ឲ្យវិញ្ញាណខ្មោចនោះវាបានស្ងប់! ក្រែងលោមិនបានទៅចាប់ជាតិថ្មី”??? សម្តីរបស់ អាយជឺ
ញ៉ុកដល់កន្លើត ធ្វើឲ្យនិស្សិតនោះស្ងាត់មាត់លែងហ៊ានសួរអ្វីតទៅទៀត។

ការសួរដេញដោលគ្មានខ្លឹមសារ​គ្មានប្រយោជន៍ មានតែឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវភាពល្ងង់ខ្លៅរបស់
ខ្លួន ​ជាពិសេសក្រុមមនុស្សដែលចូលចិត្តគិតថាខ្លួនឯងឆ្លាត។  អ្នកខ្លះគ្រាន់តែបានដឹងអ្វីសើៗតែមួយជ្រុង​ ក៏
យករឿងចៃដន្យមកគួបផ្សំច្នៃប្រឌិតឲ្យទៅជារឿងធំដុំ យករឿងខ្លះដែលគិតតែខ្លួន ឯង​ស្មានតែខ្លួនឯង ​មក
ជជែកបែកផ្សែង យកស្លាប់យករស់ជាមួយអ្នកដទៃ ទីបំផុត​បានជំរុញខ្លួនឯងឲ្យទៅជាមនុស្សដែលអ្នកផង
ធុញទ្រាន់ លែងមកបៀតបៀន រវីរវល់ជាមួយប៉ុណ្ណោះ។

ទោះយ៉ាងណា​ការដេញដោលផ្ចាញ់ផ្ចាល
គឺជាទង្វើដែលធ្វើឲ្យខាតបង់ពេលវេលា​ខូចទាំងអារម្មណ
ធ្វើឲ្យរង្គោះរង្គើដល់ភាពអធ្យាស្រ័យ​ មិត្តភាព ​សង្គម។
ប្រសិនបើអាចជៀសវាងបាន​ គឺជាការប្រសើរបំផុត
ព្រោះវាគ្មានអ្វីចំណេញ​មានតែខាត
និងបានត្រឹមតែធ្វើឲ្យគេធុញទ្រាន់តែប៉ុណ្ណោះ។

មិនគួរសម្លឹងមើលរឿងហេតុផ្សេងៗលើលោក
ចេញតែពីជ្រុងម្ខាងរបស់ខ្លួនឯងនោះឡើយ។

អ៊ីជីគិ​ កាន់ស៊ិ - Ichiki Kanshi


 

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017