យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

អគារខ្ពស់ចាប់ផ្តើមពីឥដ្ឋមួយដុំ តែសុំកុំពេបជ្រាយ

ចេញថ្ងៃទីៈ [18-08-2012] | បើកមើលៈ 3553 | Print |




មនុស្សគ្រប់គ្នា សុទ្ធតែចង់ធ្វើជាអ្នកមាន.....
មានបុរសម្នាក់ចង់ធ្វើជាអ្នកមានដូចគេឯងអញ្ចឹងដែរ។ គេចង់​បើកមុខរបរ រកស៊ីណាមួយ ដើម្បីឲ្យខ្លួនបានក្លាយ
ទៅជាសេដ្ឋី មានប្រាក់រាប់លានដុល្លារនឹងគេ។ ពេលនោះ គេមានដើមទុនប្រហែលមួយម៉ឺនដុល្លារដែរ តែគេបែរ
ជាពេបមាត់ថា...

«ប្រាក់ប៉ុណ្ណឹងយកទៅធ្វើស្អីកើត?»  ហេតុនេះ គេនៅតែជាបុគ្គលិកស៊ីប្រាក់ខែរហូតទៅ។

បុរសម្នាក់ទៀតមានដើមទុនតែប៉ុន្មានរយដុល្លារ គេខំរកស៊ីដោយចាប់ផ្តើមពីការប្រកបមុខរបរកំប៉ិកកំប៉ុករហូត
សន្សំលុយបើកជាហាងលក់គុយទាវមួយកន្លែង។ ពេលសន្សំលុយបានច្រើនបន្តិចហើយ​ គេធ្វើដំណើរត្រឡប់
ទៅស្រុករបស់ខ្លួនដើម្បីហៅមិត្តភក្តិឲ្យមករកស៊ីលក់គុយទាវដោយខ្លួនជាអ្នកចេញដើមទុន តែមិត្តភក្តិទាំងនោះ
ត្រូវដាក់ឈ្មោះធ្វើជាសាខារបស់គេ និងប្រើវត្ដុធាតុដើមរបស់គេ។

ចាប់ផ្តើមពីហាងមួយ ពីរ រហូតដល់រាប់សិបហាង ព្រមទាំងរទេះរុញជាច្រើនទៀតដែលប្រើសសៃគុយទាវរបស់
គេ។ គេមានសិប្បកម្មផលិតសសៃគុយទាវ និងមីគាវ....

គេក្លាយទៅជាអ្នកមានដ៏ល្បីល្បាញម្នាក់ក្នុងចំណោមអ្នករកស៊ីធំៗដោយការចាប់ផ្តើមពីប្រាក់ប៉ុន្មានរយដុល្លារ
ព្រមជាមួយក្តីមិនពេបជ្រាយនោះឯង។

បើកាលនោះគេនិយាយថា «ប្រាក់ប៉ុណ្ណឹងយកទៅធ្វើស្អីកើត? ម្ល៉េះសមគេមិនបានក្លាយទៅជាសេដ្ឋីដូចថ្ងៃនេះទេ»

មនុស្សគ្រប់រូប ចាប់ផ្តើមពីចំណុចសូន្យដូចគ្នា បន្ទាប់ពីនោះមកទៀត បើយើងមានការព្យាយាមប៉ុណ្ណា យើងក៏កាន់
តែឃ្លាតឆ្ងាយពីចំណុចសូន្យប៉ុណ្ណោះដែរ សុំកុំឲ្យតែឈប់ដើរ និងសុំកុំឲ្យតែមើលស្រាលបែបមនុស្សទុទិ្ទដ្ឋិនិយម។

អគារខ្ពស់ៗ ចាប់ផ្តើមកកើតឡើងពីឥដ្ឋដុំទីមួយ
មនុស្សដើរបានឆ្ងាយ ចាប់ផ្តើមពីជំហានទីមួយ
អ្នកឡើងទៅដល់ចុងត្នោត ចាប់ផ្តើមពីគល់ត្នោត
ផ្កាយបី ចាប់ផ្តើមពីពលទោ
មហាសេដ្ឋីជាច្រើន ចាប់ផ្តើមពីបាតដៃទទេ

អ្វីដែលសំខាន់នោះគឺ អ្នកត្រូវចាប់ផ្តើមធ្វើ ឬមួយនៅរារែក?
អ្នកចុះទុនហ្វឹកហាត់រៀនសូត្រដល់កម្រិតណា?
អ្នកព្យាយាមដល់កម្រិតណា ដើម្បីដើរទៅដល់គោលដៅ?


 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017