យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ស្គាល់ពីគុណតម្លៃ​ខ្លួន​ឯង

ចេញថ្ងៃទីៈ [23-07-2012] | បើកមើលៈ 14813 | Print |



»»»បើតាមគោលការណ៍គឺ យើង​អាច​គ្រប់​គ្រង​ជតាកម្ម​និង​កំណត់ "តម្លៃ" ឲ្យ​ខ្លួន​ឯង​បាន។

ការចេះស្រឡាញ់ខ្លួនឯងនិងធ្វើឲ្យខ្លួនឯងមានក្តីសុខបំផុតបាន លក្ខខណ្ឌដំបូង គឺ​ត្រូវ​ស្គាល់​ខ្លួន​ឯង ជា​ពិសេស​
ស្គាល់​ច្បាស់​ពី​គុណ​តម្លៃ​របស់​ខ្លួន​ឯង ស្គាល់ពីមជ្ឈមដ្ឋានជុំវិញខ្លួនរស់នៅឲ្យពិតប្រាកដជាមុនសិន ដូចពាក្យ
បូរាណដែលតែងពោលតៗគ្នាមកថា "ការរស់នៅក្នុងមជ្ឈដ្ឋានផ្សេងៗគ្នា តម្លៃ និងគុណសម្បត្តិដែលចេញមក
ក៏ខុសគ្នាដែរ"

មានអ្នកប្រាជ្ញមួយរូបចង់ផ្តល់ចំណេះដឹងនិងបញ្ញាដល់កូនសិស្សខ្លួន ទើបប្រគល់ថ្មមួយដុំឲ្យសិស្ស ហើយ
ប្រាប់ឲ្យគេយកទៅលក់នៅឯផ្សារ។ ថ្មមួយដុំនេះធំគ្រាន់បើដែរ សម្រស់ក៏ស្រស់ស្អាត... គាត់បានប្រាប់ដល់
សិស្សខ្លួនថា
     "មិនមែនយកទៅលក់មែនទែនទេ! វាគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ឯងត្រូវសង្កេតឲ្យហ្មត់ចត់ ត្រូវសួរ
អ្នកស្រុកឲ្យបានច្រើន  រួចត្រឡប់មករាយការណ៍ដល់លោកគ្រូវិញថា តើថ្មមួយដុំនេះអាចលក់បានតម្លៃប៉ុន្មាន
នៅទីផ្សារម្តុំនោះ?"
     កូនសិស្សបានកាន់ថ្មនោះទៅផ្សារ... អ្នកស្រុកបាននាំចូលចោមរោមមើលថ្មនោះ ហើយនាំគ្នាគិតថា
"ថ្មមួយដុំនេះ បើយកមកតាំងមើលលេងក៏ស្អាតម្យ៉ាង ឬឲ្យកូនលេងក៏បាន ឬទុកប្រើជាកូនជញ្ជីងក៏ល្អដែរ"
ដូច្នេះហើយទើបពួកគេឲ្យតម្លៃត្រឹមតែប៉ុន្មានយួនប៉ុណ្ណោះ។  កូនសិស្សបានក៏ត្រឡប់មកប្រាប់លោកគ្រូខ្លួន
វិញថា  "តម្លៃខ្ពស់បំផុតគឺបានតែប៉ុន្មានយួនប៉ុណ្ណោះ" ។

លោកគ្រូប្រាប់សិស្សថា  "ឥឡូវសាកយកទៅលក់នៅផ្សារមាសម្តង  ហើយចាំស្តាប់យោបល់អ្នកនៅម្តុំនោះ
ម្តងវិញ... តែកុំលក់ឲ្យសោះឮទេ?"
     បន្ទាប់ពីទៅផ្សារមាសរួចហើយ គេក៏ត្រឡប់មករាយការណ៍ប្រាប់គ្រូវិញទាំងត្រេកអរត្រហេបត្រហបថា
"អ្នកនៅទីនោះចិត្តល្អណាស់ ហ៊ានឲ្យតម្លៃរហូតដល់ ១០០យួនឯណោះ"​ ។

     លោកគ្រូក៏ប្រាប់ដល់សិស្សទៀតថា
     "ឥឡូវសាកយកទៅផ្សារត្បូងម្តង ចាំមើលគេឲ្យតម្លៃប៉ុន្មាន ប៉ុន្តែកុំលក់ឲ្យសោះឮអត់!"
     នៅពេលដែលគេទៅដល់ផ្សារត្បូងហើយ កូនសិស្សបានភ្ញាក់ផ្អើលជាខ្លាំង ព្រោះមានអ្នកទិញហ៊ានឲ្យតម្លៃ
រហូតដល់ទៅ ៥ម៉ឺនយួន ប៉ុន្តែគេបានប្រាប់វិញថា «មិនលក់»។  ពួកគេហ៊ានដំឡើងតម្លៃរហូតដល់ ១សែនយួន
តែកូនសិស្សនោះនៅតែប្រាប់ថា «មិនលក់»។ ពួកអ្នកទិញក៏ដំឡើងតម្លៃទៀត ខ្លះឲ្យ២សែនយួន ខ្លះ៣សែនយួន
និងសួរថា បើសុខចិត្តលក់ក្នុងតម្លៃប៉ន៉្មានក៏ពួកគេរីករាយនឹងទិញយកដែរឲ្យតែព្រមលក់។
     កូនសិស្សនោះបានឆ្លើយវិញថា 
     "ខ្ញុំមិនលក់ទេ ខ្ញុំគ្រាន់តែចង់ដឹងតម្លៃរបស់វាប៉ុណ្ណោះ"

រឿងនេះធ្វើឲ្យគេស្ទើរតែមិនជឿនឹងតម្លៃរបស់ថ្មមួយដុំនេះ។ គេលាន់មាត់ថា "អាមនុស្សអស់នេះឆ្កួតអស់ហើយ"
ដំបូងគេគិតថាតម្លៃនៅផ្សារត្រីបន្លែ គឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ថ្មមួយដុំនេះ។
     ពេលគេមកដល់វត្តវិញ លោកគ្រូក៏យកដុំថ្មមួយដុំនោះវិញ ហើយនិយាយទៅកាន់រូបគេថា
     "យើងគ្មានបំណងលក់វានោះទេ  តែពេលនេះ  ឯងគួរតែយល់ច្បាស់ពីគោលបំណងរបស់លោកគ្រូហើយថា
ហេតុអ្វីបានជាលោកគ្រូឲ្យឯងធ្វើបែបនេះ? ព្រោះសង្ឃឹមថា ការសាកល្បងលើកនេះ នឹងជួយបណ្តុះបណ្តាល
សមត្ថភាពឯងក្នុងការស្វែងយល់ពីខ្លួនឯង និងរឿងសព្វបែបយ៉ាថា បើយើងប្រើជីវិតនៅកន្លែងផ្សារលក់ត្រីលក់
បន្លែ យើងនឹងច្បាស់ជាមានកម្រិតនៃការយល់ដឹង ត្រឹមតែផ្សារលក់ត្រីលក់បន្លែប៉ុណ្ណោះ យើងមុខជានឹងមិនដឹង
ឬយល់ពីតម្លៃជាងនេះឡើយ"។

តើឯងស្គាល់ពីតម្លៃខ្លួនឯងបានច្បាស់កម្រិតណា? ចូរកុំទៅស្វែងរក«តម្លៃ»ខ្លួនឯងនៅត្រឹមតែក្នុងផ្សារលក់ត្រីបន្លែ
ឲ្យសោះ។ បើយើងចង់«លក់»ឲ្យបានថ្លៃ  ដាច់ខាតត្រូវធ្វើខ្លួនយើងឲ្យគេដឹងថាយើងនេះជា «ត្បូង»។ បើយើងចង់
អភិវឌ្ឍ ខ្លួនឯងឲ្យមានការរីកចម្រើនពេញលក្ខណៈ ចាំបាច់ត្រូវវាយតម្លៃលើខ្លួនឯងឲ្យបាន គ្រប់ជ្រុងជ្រោយឲ្យបាន
ត្រឹមត្រូវជាមុនសិន។ ត្រូវចងចាំជានិច្ចថាយើងអាចគ្រប់គ្រងលើជតាកម្មនិងកំណត់«តម្លៃ»ខ្លួនឯងបាន។ ដុំថ្មមួយ
ដុំ គ្រាន់តែនៅក្នុង មជ្ឈដ្ឋានជុំវិញដែលផ្សេងគ្នា វាក៏មានតម្លៃផ្សេងគ្នាទៅហើយ។ សាកល្បងសួរខ្លួនឯងមើលថាតើ
«ស្គាល់» ខ្លួនឯងហើយឬនៅ? តើ «គួរដាក់ខ្លួនឯង» ឲ្យនៅក្នុងតំណែងមួយណា?  ហើយឲ្យ «តម្លៃ» ខ្លួនឯងប៉ុន្មាន
ទៅ?


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- តើអ្នកណាជាអ្នកផ្តួលរំលំយើង?
- "តឹកៗ" ម្ដងមួយវិនាទី គឺគ្រប់គ្រាន់
- វិធីឆ្លងស្ពានមានឈើតែមួយដើម
- កុំចុះចាញ់នឹងបរាជ័យ
- បរាជ័យគឺជាជោគជ័យមួយប្រភេទ
- រសជាតិផ្លែប៉ោម
- ការអភ័យទោសជាស្ពានសាងមេត្រីភាព
- ក្ដីស្រឡាញ់មាននៅគ្រប់ដង្ហើមចេញចូល
- ទេវតាមុខពីរ
- ក្ដីសុខពិតនៃជីវិតអាពាហ៍ពិពាហ៍

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017