យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

រាក់ទាក់ បង្កើន​ភាព​ស្និទ្ធ​ស្នាល

ចេញថ្ងៃទីៈ [19-07-2012] | បើកមើលៈ 6125 | Print |



"បើអ្នកមិនចេះរាក់ទាក់ជជែកលេង វា​ក៏​មិន​ខុស​អី​ពី​សួន​ច្បារ​ដែល​គ្មាន​បុប្ផា ឬ​វេហាស៍​គ្មាន​ព្រះ​ចន្ទ​នោះ​ឡើយ"

... ការរាក់ទាក់ គឺជាភាសាដែលមនុស្សប្រើនៅពេលជួបគ្នា ដែលមើលទៅ ហាក់ដូចជាមិនសូវចាំបាច់អ្វីទេ តែ​បើ​
យើងពិចារណា​ឲ្យ​បាន​ដិត​ដល់​បន្តិច វាមានសារៈសំខាន់បំផុតក្នុងទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស។ 

ការរាក់ទាក់ វាជួយបង្កឲ្យមានបរិយាកាសល្អៗ ក្នុងការសេពគប់ជាមួយគ្នា បង្កើនភាពស្និទ្ធស្នាល ជួយឲ្យយើង
បានស្វែងយល់ពីគ្នាទៅវិញទៅមក។ល។ ហេតុនេះ ដើម្បីរកសាច់រឿងមកនិយាយឲ្យបានច្រើន អ្នកអាចសាក
ល្បងពិចារណាតាមប្រធានបទខ្លះៗដូចខាងក្រោម ៖

     1. យកបរិយាកាសឬស្ថានភាពមនុស្សជុំវិញ មកធ្វើជាប្រធានបទ:
     ពាក្យថា "ថៃ្ងនេះមេឃស្រឡះល្អណាស់!..." តែមួយឃ្លា ក៏ធ្វើឲ្យមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់គ្នា អាច
សន្ទនាគ្នាបានដែរ។ ក្នុងជីវិតប្រចាំថៃ្ង យើងអាចជ្រើសរើសយកអ្វីៗដែលជួបប្រទះផ្ទាល់នៅនឹងមុខ មកធ្វើជា
ប្រធានបទក្នុងការនិយាយលេងរាក់ទាក់ទាំងឡាយ ដូចជា នៅក្នុងពិធីជប់លៀងយើងអាចនិយាយថា ៖
     "ម្ហូបនេះឆ្ងាញ់ណាស់!" ឬក៏
     "ម្ហូបអាហារក្នុងពិធីនេះសម្បូរពោរពាស!"
      បើពេលទៅលេងផ្ទះមិត្តភក្តិ យើងអាចនិយាយរាក់ទាក់ថា
     "ផ្ទះនេះរៀបចំបានល្អណាស់ គួរឲ្យចង់រស់នៅ"
      នៅលើរថយន្តក្រុង យើងអាចនិយាយជាមួយអ្នកនៅក្បែរយើងថា
      "ថៃ្ងនេះឡានពេញណែនក្ឌឹសតែម្តង" ឬយើងអាចសួរគេថា
      "ទៅលេងឯណា?" 

បើនៅផ្ទះគេមានមនុស្សចាស់ឬក្មេងៗ យើងក៏អាចយកមកធ្វើជារឿងក្នុងការនិយាយលេងបានយ៉ាងប្រសើរ
បំផុត។ ការនិយាយលេងរាក់ទាក់ក្រៅអំពីការបង្កចំណាប់អារម្មណ៍ របស់ភាគីម្ខាងទៀត វាថែមទាំងធ្វើឲ្យគេ
ទទួលអារម្មណ៍ថា យើងជាមនុស្សដែលមានសន្តានចិត្តល្អ  ងាយសេពគប់ធ្វើឲ្យគេមានចិត្តរីករាយក្នុងការរួម
សន្ទនាជាមួយ។

• ដាំផ្កា នាំឲ្យយើងបានឃើញភាពស្រស់បំព្រងរបស់ផ្កាផង ហើយក៏កាន់តែចេះដឹងក្នុងការដាំផងដែរ។
  និយាយលេងរាក់ទាក់ ជួយបង្កើនមិត្តមេត្រីផងជួយឲ្យបានរៀន និងបានបង្រៀនផងដែរ។

• ប្តូរគូសន្ទនារបស់អ្នកមកជាគ្រូ កែច្នៃការសន្ទនាឲ្យមានអត្ថរស ប្រកបដោយមេរៀនមានប្រយោជន៍រវាងគ្នា
នឹងគ្នា។
 បាល់កាសា ក្រេសៀន

អ្នកដែលវាយឫកតម្កើងខ្លួនឯង នឹងមិនមាននរណាគេស្វាគមន៍
អ្នកដែលចូលចិត្តអួតក្អេងក្អាងបង្កើតតែភាពធុញទ្រាន់ដល់អ្នកដទៃ។
ការដាក់ខ្លួនដាក់កាយមិនមែនជាការបន្ទាបបន្ថោកខ្លួនឯងនោះឡើយ តែគឺជាសិល្ប៍វិធីមួយដ៏ខ្ពង់ខ្ពស់វិសេសវិសាលក្នុងការសម្តែងមតិនិងអារម្មណ៍របស់ខ្លួន។


អត្ថបទផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- ដាក់ខ្លួនដាក់កាយ
- ពូកែស្ដាប់ទើបពូកែនិយាយ
- បើនិយាយខុស ត្រូវកែសម្រួលភ្លាម
- វិធីលើកសរសើរ
- វិធីនិយាយពង្វាង
- មិននិយាយពីអ្វីដែលគេមិនចូលចិត្ត
- ស្វែងយល់ពីស្ថានភាពអ្នកស្ដាប់
- យកចិត្ត តែ​ កុំស៊ីជោរ
- ការលើកទឹកចិត្ត
- កូនចៅនិងចៅហ្វាយនាយ

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017