យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ការមិនបានរៀន ជា​ចំណុច​ចាប់​ផ្តើម​នៃ ក្តីលិចលង់

ចេញថ្ងៃទីៈ [19-07-2012] | បើកមើលៈ 4758 | Print |



 

បុគ្គលដែលនៅស្ងៀម នឹងត្រូវគេបំភ្លេច បុគ្គលដែលមិនរុលទៅមុខ នឹងត្រូវនៅពីក្រោយ
បុគ្គលដែលនៅត្រេតត្រត នឹងត្រូវគេដើរចោល តាមគេមិនទាន់ អ្នកដែលមិនរីកដុះដាល នឹងត្រូវស្វិតក្រៀមស្រពោន អ្នកដែលដកថយ គឺជាអ្នកចាញ់  សភាវៈដែលមិនកម្រើក គឺជាចំណុចចាប់ផ្តើមនៃក្តីលិចលង់។

នេះគឺសច្ចធម៌របស់មនុស្សជាតិ ដែលគេបានពិសោធរួចមកហើយនៅទូទាំងសកលលោក ដូច​គ្នា​នឹង​ច្បាប់​ទី​ពីរ​
របស់ "ទែរម៉ូឌីណាមិច" ដែលបានចែងថា  វត្ថុទាំងឡាយដែលត្រូវគេទុកចោល ដោយពុំបានថែរក្សា ពុំបានពង្រីក
ស្ថាបនា ពុំបានយកទៅប្រើប្រាស់  ឲ្យស័ក្តិសមទៅតាមស្ថានភាពរបស់វាទេ វត្ថុនោះនឹងត្រូវចុះទ្រុឌទ្រោមនៅទី
បំផុត។ ភាពខុសគ្នា វានៅត្រង់ថា ច្បាប់របស់ទែរម៉ូឌីណាមិច  គឺជាអ្វីដែលគេអាចពិសោធឲ្យឃើញជាក់ស្តែង
បានច្បាស់លាស់ហើយរហ័សទៀតផងដូចជា ដុំសាច់ដែលគេដាក់ចោល វានឹងស្អុយខូចក្នុងរយៈពេលដ៏ខ្លី រថយន្ត
ដែលគេចតទុកចោលយូរបន្តិច  ម៉ាស៊ីនរបស់វានឹងចាប់ផ្តើមដើរមិនសូវស្រួល ផ្ទះដែលពុំមានមនុស្សនៅតែប៉ុន្មាន
ខែ វានឹងទៅជាស្តុក ស្រមេកស្រមក ទ្រុឌទ្រោមដ៏មិនគួរឲ្យជឿ។

"ការមិនបានរៀន នាំមនុស្សឲ្យឈានទៅរកក្តីវិបត្តិ"

កាលបើពិចារណាទៅលើបុគ្គលម្នាក់ៗ ស្ថាប័ន អង្គភាព ឬសង្គមដែលពុំដើរទៅមុខ ពុំមានការអភិវឌ្ឍអ្វីលទ្ធផលនៃ
ការចុះអន់ថយទ្រុឌទ្រោមអាចឲ្យយើងសង្កេតឃើញយ៉ាងយឺតៗ និងពុំសូវច្បាស់ប៉ុន្មានទេក្នុងរយៈពេលដ៏ខ្លីដំបូងៗ
រហូតដល់យើងមិនអាចទាំងដឹងថា  តើវានឹងមានអ្វីកើតឡើងនោះឡើយ។  តែបើ  ពេលវេលាកន្លងទៅកាន់តែយូរ 
លទ្ធផលនឹងបង្ហាញឲ្យឃើញកាន់តែច្បាស់  ហើយកាន់តែធ្ងន់ធ្ងរជាលំដាប់ផងដែរ និងរហូតដល់ពេលខ្លះ វាក្លាយ
ទៅជា "ហួសពេល កែលែងឡើង" ចំពោះអ្វីៗដែលបានបាត់បង់ទៅនោះទៀតផង។

" នៅលើលោកបច្ចុប្បន្ន ពុំមានអ្នកណាអាចឈរយ៉ាងរឹងប៉ឹង
   ឬសម្រេចជោគជ័យបានឡើយ ប្រសិនបើគេមិនបានរៀន "


អត្ថបទល្អៗផ្សេងៗទៀត ដែលមាននៅក្នុងសៀវភៅនេះ ៖
- ដំណើរឆ្ពោះទៅរកជោគជ័យ
- ដំណើរការនៃ ការរៀន
- សារប្រយោជន៍នៃ​ ការរៀន
- ប្រភេទនៃ ការរៀន
- ផលល្អនៃ ការរៀន
- អ្វីគួររៀន? អ្វីមិនគួររៀន?
- ឥរិយាបថជំរុញដល់ ការរៀន
- ឥរិយាបថជាឧបសគ្គដល់ ការរៀន
- ប្រភពនៃ ការរៀន
- ចង្អុលដៃនិងដួងច័ន្ទ
- យល់ដឹងអំពីខួរក្បាល
- តិចនិចហ្វឹកហាត់ខួរក្បាលសម្រាប់ប្រើក្នុងពេលរៀន
- បណ្ដាំផ្ញើ សម្រាប់អ្នកចង់រៀនពូកែ

អត្ថបទនេះមានក្នុងសៀវភៅ ៖

កូដសៀវភៅ:15

រៀនឲ្យចេះ ប្រើចំណេះ ឲ្យមានប្រយោជន៍

ពណ៌នាខ្លីៗ ៖

ថ្វីត្បិតតែក្នុងជីវិតយើងម្នាក់ៗកើតមក ជួបប្រទះនឹងការរៀនដូចៗគ្នា តែវិធីទទួលយកការរៀន របស់មនុស្សម្នាក់ៗ​មានលក្ខណះផ្សេងៗគ្នា ដែលជាហេតុធ្វើឲការរៀន ក្នុងជីវិតមនុស្សម្នាក់ៗ ក៏ទទួលផលខុសគ្នាអញ្ចឹងដែរ។

សៀវភៅ «រៀនឲ្យចេះ  ប្រើចំណេះឲ្យមានប្រយោជន៍» បានប្រមូលផ្តុំឡើងនូវគន្លឹះអានបន្ត ...

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017