យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើកន្លែងណាដែលរាំង​ស្ងួត​បំផុត​លើ​ពិភព​លោក?

ចេញថ្ងៃទីៈ [17-07-2012] | បើកមើលៈ 3728 | Print |



ទ្វីបអង់តាក់ទិច នៅប៉ូលខាងត្បូង មានតំបន់មួយចំនួនគ្មានភ្លៀងធ្លាក់អស់រយៈពេលជាង ​២​លាន​ឆ្នាំ​មក​ហើយ។

តាមលក្ខណៈបច្ចេកទេស និយមន័យនៃពាក្យថា "វាលខ្សាច់" គឺជាតំបន់ដែលទទួលទឹកភ្លៀងក្នុងកម្រិតមួយក្រោម
២៥.៤សម ក្នុងមួយឆ្នាំ។ រីឯសមុទ្រខ្សាច់សាហារ៉ាទទួលទឹកភ្លៀងមិនដល់ ២.៥៤សម ទេក្នុងមួយឆ្នាំ។ បរិមាណ​
ទឹកភ្លៀងជាមធ្យមក្នុងទ្វីបអង់តាកទិច ក៏មិនខុសគ្នាប៉ុន្មានដែរប៉ុន្តែមានផ្ទៃដី ២% នៃទ្វីបនេះគ្មានទឹកកកនិងព្រិល
ហើយថែមទាំងគ្មានភ្លៀងធ្លាក់មកសោះ។ ផ្ទៃដីតំបន់នេះហៅថា "ជ្រលងភ្នំស្ងួត - Dry Valley"

ទីកន្លែងដែលស្ងួតបំផុតក្នុងពិភពលោកបន្ទាប់មកគឺ វាលខ្សាច់ អាតាកាម៉ា ប្រទេសឈីលី ដែលមានផ្ទៃដីខ្លះគ្មាន
ភ្លៀងធ្លាក់ជិត ៤០០ឆ្នាំមកហើយ។ រីឯបរិមាណទឹកភ្លៀងជាមធ្យមក្នុងមួយឆ្នាំ ក៏តិចជាង ០.០១សម ដែរ ដូច្នេះបើ
ធៀបនឹងសមុទ្រខ្សាច់ទាំងអស់ វាទទួលបានតំណែងជាសមុទ្រខ្សាច់ដ៏ស្ងួតបំផុតក្នុងពិភពលោក ឬអាចនិយាយថា
ស្ងួតជាងវាលខ្សាច់សាហារ៉ាដល់ទៅ ២៥៤ដង ឯណោះ។

ក្រៅពីទ្វីបអង់តាក់ទិក ជាកន្លែងដែលស្ងួតបំផុតក្នុងពិភពលោកហើយវាក៏ជាកន្លែងដែលមានទឹកច្រើន និងខ្យល់​
បក់​ខ្លាំង​បំផុតផងដែរ។ អ្នកនឹងឃើញទឹកសាប ៧០% នៃពិភពលោកនៅទីនោះ ក្នុងរូបរាងជាទឹកកក ឯល្បឿន
ខ្យល់ក៏ខ្លាំងបំផុតតាមដែលធ្លាប់កត់ត្រាមកដែរ។

លក្ខណៈពិសេសរបស់ជ្រលងភ្នំស្ងួតក្នុងទ្វីបអង់តាក់ទិក កើតឡើងដោយសារតែខ្យល់បក់ពីភ្នំ (katabatic wind)។
បាតុភុតនេះកើតឡើងនៅពេលដែលខ្យល់ត្រជាក់បក់ចុះពីលើភ្នំ ដោយឥទ្ធិពលនៃទំនាញផែនដី។ ខ្យល់នេះអាច
មានល្បឿនរហូតដល់ 322km/h ធ្វើឲ្យសំណើមទាំងឡាយមិនថាជាស្ថិតក្នុងសភាពជាទឹក ទឹកកក ឬព្រិល ត្រូវហួត
ទាំងអស់។

ទោះបីជាទ្វីបអង់តាក់ទិកគឺជាកន្លែងដែលស្ងួតបំផុត ប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺ ផ្ទៃដីតំបន់ដ៏ស្ងួតបំផុត
ក្នុងទ្វីបនេះត្រូវបានគេហៅថា អូអាស៊ីស មានរូបរាងស្រដៀងនឹងភពអង្គារ ដែលណាសាប្រើជាកន្លែងពិសោធន៍
ភារកិច្ចរបស់យានអវកាស វ៉ាយគិង ។


អត្ថបទផ្សេងៗទៀតដែលមានក្នុងសៀវភៅនេះ ៖
- តើផ្នែកណារបស់​ម្ទេសដែលហឹរបំផុត?
- តើអ្នកមានរន្ធច្រមុះទាំងអស់ប៉ុន្មាន?
- តើសត្វអ្វីដែលមានឡើងទៅកាន់ទីអវកាសមុនគេបង្អស់?
- តើអ្នកដែលជិះទូកជុំវិញពិភពលោកគឺជានរណា?
- តើ គ្រីស្តុហ្វ កូឡុម គិតថា ផែនដីមានរាងបែបណា?
- តើអ្នកមិនគួរធ្វើអ្វីខ្លះ ក្រោយពេលទទួលទានអាហាររួច ២០នាទី?
- តើអ្នកគួរគេងមួយយប់ប៉ុន្មានម៉ោង?

អត្ថបទនេះមានក្នុងសៀវភៅ ៖

កូដសៀវភៅ:30

តើអ្នកដឹងអ្វីខ្លះ? ភាគ១

ពណ៌នាខ្លីៗ ៖

         សៀវភៅនេះមានសំណួរទាំងអស់ ៨៥ ដែលគ្រប់សំណួរសុទ្ធតែបានឆ្លងកាត់ការចម្រាញ់មក​ហើយថា​ វា

ពិតជា​ស័ក្តិសម​ក្នុង​ការសាកល្បងសមត្ថភាពប្រាជ្ញារបស់អ្នកដើម្បីអាចមើលឃើញពិភពលោកតាម​រយៈជ្រុងគំនិត

មួយដែលមិនធ្លាប់មើលពីមុនមក។ ទោះជាយ៉ាងណា សំណួរនីមួយៗមានកម្រិតនៃអានបន្ត ...

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017