យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើភ្នំដែលមានកម្ពស់​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​ឈ្មោះ​អ្វី?

ចេញថ្ងៃទីៈ [17-07-2012] | បើកមើលៈ 5135 | Print |



ចម្លើយដែលខុសគឺ ភ្នំអេវើរ៉ែស...

ចម្លើយដែលត្រឹមត្រូវគឺ ភ្នំម៉ូណាគា (Mauna Kea) ដែលជាភ្នំខ្ពស់បំផុតនៅលើប្រជុំកោះហាវ៉ៃ ប្រទេសអាមេរិក។



កំពូលភ្នំភ្លើងដែលរលត់ស្ងប់ឈឹងមួយនេះ មានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រត្រឹមតែ ៤២០៦ម ប៉ុណ្ណោះ។
ប៉ុន្ដែបើវាស់ពីជើងភ្នំ ដែលនៅជាប់ផ្ទៃដីបាតមហាសមុទ្រ វាមានកម្ពស់ដល់ទៅ ១០ ២០០ម គឺខ្ពស់ជាងភ្នំ
អេវើរ៉ែស ប្រហែលជា ១ ២០០ម។

បើនិយាយពីភ្នំដែលមានការទទួលស្គាល់ជាទូទៅក្នុងពេលបច្ចុប្បន្ននេះ គឺពាក្យថា “"ខ្ពស់បំផុត ដែលសំដៅលើ
ការចាប់វាស់ពីនីវ៉ូទឹកសមុទ្រទៅដល់កំពូលភ្នំ។ ឯពាក្យថា “"មានកម្ពស់ខ្ពស់បំផុត គឺសំដៅលើការវាស់ពីជើងភ្នំ
រហូតទៅដល់កំពូលភ្នំ។ ដូច្នេះក្នុងពេលដែលភ្នំអេវើរ៉ែសជាភ្នំ ខ្ពស់បំផុត ក្នុងពិភពលោកគឺមានកម្ពស់៨ ៨៤៨ម
តែវាពុំមែនជាភ្នំដែលមានកម្ពស់ខ្ពស់បំផុតនោះឡើយ។ ការវាស់កម្ពស់ភ្នំនេះពិតជាស្មុគស្មាញជាងការមើល
ឃើញនឹងភ្នែកព្រោះការរកមើលកំពូលភ្នំគឺជារឿងងាយ តែរឿងដែលពិបាក គឺការរកមើលជើងភ្នំ...

ឧទាហរណ៍ អ្នកខ្លះប្រកែកថាភ្នំ ឃិល្លីម៉ាន់ចារ៉ូ នៅប្រទេសតង់ហ្សានី ដែលមានកម្ពស់ត្រឹមតែ ៥ ៨៩៥ម នោះខ្ពស់
ជាងភ្នំអេវើរ៉ែស ព្រោះវាស្ថិតនៅចំកណ្តាលវាលទំនាបនៃទ្វីបអាហ៊្វ្រិក ចំណែកឯភ្នំអេវើរ៉ែស គ្រាន់តែជាកំពូលភ្នំមួយ
ក្នុងចំណោមកំពូលភ្នំជាច្រើន ដែលផុសចេញពីផ្ទាំងដ៏ធំមហិមារបស់ជួរភ្នំ ហិមាល័យ  ដែលជាទីតាំងរបស់​ភ្នំ​ខ្ពស់​
បំផុត​ក្នុងពិភពលោក បន្ទាប់ពីភ្នំចំនួន១៣ ទៀតប៉ុណ្ណោះ។

ខណៈពេលដែលអ្នកខ្លះទៀតអះអាងថា វិធីដ៏សមហេតុសមផលបំផុត គឺការវាស់រយៈ​ចម្ងាយពីកំពូលភ្នំ​ទៅដល់​
ចំណុចកណ្តាលនៃផែនដី។ តែដោយសារតែរាងរបស់ផែនដីមិនមូលក្លំ គឺមានរាងជាពងក្រពើ ដូច្នេះរយៈចម្ងាយ
ពីសម្បកផែនដីត្រង់ខ្សែអេក្វាទ័រ  ទៅកាន់ចំណុចកណ្តាលផែនដី  មានចម្ងាយឆ្ងាយជាង រយៈ​ចម្ងាយពីសម្បក
ផែនដី​ត្រង់តំបន់ប៉ូល ទៅកាន់ចំណុចកណ្តាលនៃផែនដីប្រហែល ២១គម  បើដូច្នេះមែន ភ្នំទាំងឡាយដែលមាន
ទីតាំងនៅលើខ្សែអេក្វាទ័រ ក៏នឹងក្លាយទៅជាភ្នំខ្ពស់ជាងគេអស់ទៅហើយ?  ជាពិសេសបើបូកនឹង ២១គម​ ដូច្នេះ
សូម្បីតែ ឆ្នេរសមុទ្រនៅលើប្រទេសអេក្វាទ័រក៏នៅតែចាត់ទុកថាខ្ពស់ជាងជួរភ្នំហិមាល័យដែរ។ តើអ្នកយល់ព្រម
តាមគេដែរឬទេ?

ទោះបីជាភ្នំហិមាល័យមានទំហំធំមហិមាក៏ពិតមែនតែវាមានអាយុតិចយ៉ាងមិនគួរឲ្យជឿ ព្រោះពេលវាកកើតឡើង
មក សត្វដាយណូស័រ  ទើបតែដាច់ពូជបានប្រហែលជា ២៥លានឆ្នាំ ប៉ុណ្ណោះ។ នៅប្រទេសនេប៉ាល់ គេហៅភ្នំ
អេវើរ៉ែស ថា ចូម៉ូឡាំងម៉ា មានន័យថាមាតានៃចក្រវាល” ចំណែកប្រទេសទីបេត៍គេហៅ សាកាម៉ារ៍ មានន័យថា
“ថ្ងានៃនភាល័យ”។ សព្វថៃ្ងនេះ វាប្រៀបដូចក្មេងជំទង់ដែលមានសុខភាពរឹងមាំល្អ  និងលូតលាស់ទៅមុខជានិច្ច
ទោះជាលូតក្នុងអត្រាមួយដែលមិនគួរឲ្យភ្ញាក់ផ្អើលក៏ដោយ គឺក្នុងមួយឆ្នាំលូតកម្ពស់មិនដល់ ០.៦សម ទេ។


អត្ថបទផ្សេងៗទៀតដែលមានក្នុងសៀវភៅនេះ ៖
- តើផ្នែកណារបស់​ម្ទេសដែលហឹរបំផុត?
- តើអ្នកមានរន្ធច្រមុះទាំងអស់ប៉ុន្មាន?
- តើសត្វអ្វីដែលមានឡើងទៅកាន់ទីអវកាសមុនគេបង្អស់?
- តើអ្នកដែលជិះទូកជុំវិញពិភពលោកគឺជានរណា?
- តើ គ្រីស្តុហ្វ កូឡុម គិតថា ផែនដីមានរាងបែបណា?
- តើអ្នកមិនគួរធ្វើអ្វីខ្លះ ក្រោយពេលទទួលទានអាហាររួច ២០នាទី?
- តើអ្នកគួរគេងមួយយប់ប៉ុន្មានម៉ោង?

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017