យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ការយល់ដឹងពីការវិវត្តរបស់កេ្មង ចាប់​ពី​អាយុ​១៣ឆ្នាំ​ឡើង​ទៅ

ចេញថ្ងៃទីៈ [17-07-2012] | បើកមើលៈ 3429 | Print |



ក្មេងចូលដល់វ័យជំទង់ ជាវ័យដែល​តភ្ជាប់​ពី​ភាព​ជា​កុមារ​ទៅ​រក​ភាព​ជា​មនុស្ស​ពេញ​វ័យ។ ជា​ដំណាក់​កាល​ដែល​ត្រូវ
​ដល់​ពេល​ពេញ​ក្រមុំ ពេញ​កំលោះ។ គេចេះគិតដោយខ្លួនឯង មានការស្រមើស្រមៃ ពុះពារព្យាយាម។ គេចាប់ផ្តើម
មើលឃើញផ្លូវផ្សេងពីគ្រួសារ។  ការជួយជំរុញ និងផ្តល់កម្លាំងចិត្តឲ្យគេទៅជាមនុស្សចាស់ មានអត្ថន័យធំធេង
ណាស់  គឺជួយកូនឲ្យងើបឈរយ៉ាងរឹងប៉ឹង។ 

ឪពុកម្តាយគួរឈប់គិតថា គេជាកូនក្មេងតទៅទៀត។ គួរធ្វើខ្លួនជាមិត្តរបស់កូនព្រោះកូនត្រូវការមិត្ត... មិត្តដែល
មិនមែនជាអ្នកបង្គាប់បញ្ជា ឬជាអ្នកប្រើអំណាចគ្របសង្កត់ទៅលើគេនោះទេ។ វ័យជំទង់គឺជាវ័យដែលសម្បូបញ្ហា។
កូនច្រើនជំទាស់នឹងឪពុកម្តាយ អារម្មណ៍ឆាប់ប្រែប្រួល ឆាប់ខឹង រៀនចុះខ្សោយ ដែលមើលទៅហាក់ដូចជាកូនមិន
ដើរតាមគន្លងធម៌។  អ្វីដែលឪពុកម្តាយគួរយល់ដឹងនោះគឺ  ក្នុងវ័យនេះកូនមានការប្រែប្រួលខាងសរីរាង្គយ៉ងខ្លាំង
ដែលយើងតែងហៅថា ឡើងខ្លួន ពេញក្រមុំ ពេញកំលោះនោះឯង។

ក្មេងស្រីមានបញ្ហាដោះរីកធំ មានរដូវ។ ចំណែកក្មេងប្រុសមានការ បែកសំឡេងគ្រាវ អង្គជាតិរីកធំ មានដុះរោម
តាមសរីរាង្គផ្សេងៗ ដែលទោះបីវាជាច្បាប់ធម្មជាតិក៏ពិតមែន តែសម្រាប់រូបគេ វាជារឿងថ្មី ចម្លែក ទើបតែជួបប្រទះ
ក្នុងជីវិត ធ្វើឲ្យកូនមានការព្រួយបារម្ភពីខ្លួនឯង មិនសូវចាប់អារម្មណ៍នឹងការរៀនសូត្រ ច្រើនមានអារម្មណ៍មួហ្មង។
ហេតុនេះ សូមកុំស្តីបន្ទោសកូន ត្រូវជួយឈឺឆ្អាលនិងជួយរកវិធីបន្ថយកង្វល់របស់កូន។ អ្នកគួរតែរកពេលទំនេរ
និយាយលេងជាមួយកូន ហើយបង្ហើបប្រាប់កូនខ្លះៗ អំពីសភាពប្រែប្រួលខាង សរីរាង្គនិងអារម្មណ៍របស់មនុស្ស
ជំទង់។

ប្រសិនបើជាកូនស្រី អ្នកជាម្តាយអាចនឹងសួរថា៖
     "កូនចង់បានអាវទ្រនាប់ឬទេ? យកបែបណាល្អ?"

ការនិយាយបែបនេះ នឹងជួយឲ្យកូនស្រីមានការធូរស្រាលក្នុងចិត្ត  និងយល់ឃើញថា វាជារឿងធម្មតា ដែលឪពុក
ម្តាយបានដឹងអំពីកូនកំពុងតែពេញក្រមុំ កំពុងតែឡើងដោះ ត្រូវការពាក់អាវទ្រនាប់ មិនមែនពាក់អាវតែមួយជាន់
ដូចកូនក្មេងទៀតឡើយ។

ប្រសិនបើនិយាយជាមួយកូនប្រុសវិញ យើងអាច និយាយលេងថា
     "ប្រដាប់កោរពុកមាត់ដូចរបស់ប៉ាននេះមានពីរជាន់ អាចនឹងកោររោមរឹងៗបានល្អ..... ហើយប្រសិនបើប្រើវា
     ក៏គួរប្រយ័ត្នប្រយែងបន្តិច"

តែប៉ុណ្ណោះកូនប្រុសអាចនឹងកាត់យល់បានថា ឪពុកម្តាយបានទទួលដឹងរឿងរបស់គេរួចហើយ។ ប្រការនេះជួយ
ឲ្យគេបានធូរស្រាលនិងមានអារម្មណ៍ប្រក្រតីខ្លះៗឡើងវិញ។

...កូនវ័យជំទង់ត្រូវការសេរីភាព ចូលចិត្តធ្វើកិច្ចការក្រៅផ្ទះ ហើយចូលចិត្តគិតនិងធ្វើអ្វីដោយខ្លួនឯង។ ប្រសិន​បើមានបន្ទប់ផ្ទាល់ខ្លួនគេនឹងមិនសូវទៅរវីរវល់នឹងអ្នកណាឡើយ។ ទាំងនេះក៏ដោយសារគេស្ថិតនៅក្នុងវ័យដែល
ត្រូវរៀនស្គាល់ពីខ្លួនឯងនិងស្គាល់ពីសង្គម។ សូមឪពុកម្តាយកុំបារម្ភ ព្រោះកូនមានហេតុផល ​ ការជជែកលេង ក្នុងលក្ខណៈជាមិត្តនឹងជួយឲ្យចំណងមនោសញ្ចេតនាកាន់តែល្អ។ កុំជ្រៀតជ្រែកកូន ផ្តល់តម្លៃដល់កូន ពេលកូន
ធំឡើង គេនឹងទៅជាមនុស្សគួរឲ្យស្រឡាញ់ ព្រោះឪពុកម្តាយចេះយល់ចិត្តពេលកូនមានវិបត្តិ។

ការលូតលាស់ដុះដាលរបស់ក្មេង ប្រៀបដូចជាការលូតលាស់របស់ដើមរុក្ខជាតិយ៉ាងដូច្នោះ ប្រសិនបើបានទទួល
ការថែទាំល្អត្រឹមត្រូវ វាក៏នឹងដុះលូតលាស់ត្រសុំត្រសាយតែបើសិនជាថែទាំមិនបានត្រឹមត្រូវ ដូចជា យកថង់ មក
រុំព័ទ្ធផ្កាដោយសារតែខ្លាចសត្វល្អិតមកស៊ី  នោះផ្កាក៏មិនអាចរីកបានល្អដែរ ឬចង់ឲ្យវាឆាប់ល្អខ្លាំងពេក ក៏ដាក់ជីរ
ទាល់តែជ្រុល  វាក៏នឹងបែរទៅជារលួយ មិនអាចលូតលាស់ល្អទៅតាមអ្វីដែលយើងគិតនោះឡើយ។

ការថែទាំហួសហេតុ មិនអាចជួយឲ្យផ្ការីកស្រស់ល្អបានទេ។ ផ្ទុយទៅវិញ បើមិខ្វល់សោះ ផ្កាក៏នឹងស្វិតស្រពោន
ជាធម្មតា។ ឯការចិញ្ចឹមកូន ក៏ដូចជាការថែទាំផ្កាយ៉ាងដូច្នោះដែរ  បើចង់ឲ្យផ្កានៅល្អស្រស់ជាប់នឹងដើម ឪពុក
ម្តាយត្រូវថែទាំយ៉ាងសមរម្យ នោះកូនក៏នឹងវិវត្ត ចម្រើនដុះដាលបានល្អ ទៅតាមនោះអញ្ចឹងដែរ។

ក្នុងដំណាក់កាលនីមួយៗ កូនមានលក្ខណៈល្អពីកំណើតរបស់ខ្លួន។ ឪពុកម្តាយត្រូវទទួលស្គាល់ និងយល់ដឹង
អំពីធម្មជាតិរបស់គេ។ បើនឹងចិញ្ចឹមគេ គួរស្វែងយល់និងផ្តល់ការថែទាំដូចជា៖

   • ថែទាំ ស្វែងយល់អំពីសុខភាពកាយនិងចិត្ត ក្នុងវ័យនីមួយៗ
   • ផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងកម្លាំងចិត្ត
   • ផ្តល់ពាក្យណែនាំនិងប្រដែប្រដៅ តែកុំបង្គាប់បញ្ជា
   • ជួយជ្រោមជ្រែង និងផ្តល់ឱកាសឲ្យកូនបានគិតបានធ្វើខ្លួនឯង។

ការអនុវត្តន៍តាមវិធីដូចបានពោលខាងលើនេះ មិនមានអ្វីគួរឲ្យពិបាកនោះទេ។  ម្យ៉ាងទៀត ឪពុកម្តាយនឹងបាន
កូនដែលល្អដោយមិនសូវហត់នឿយប៉ុន្មានឡើយ។ ការវិវត្តទៅតាមវ័យ ប្រៀបបានទៅនឹងកាំជណ្តើរនៃជីវិត
ម៉ែឪគួរយល់ដឹង និងត្រូវសម្របសម្រួលទៅតាមដំណាក់កាលនីមួយៗរបស់កូន។

     អ្វីៗ គួរតែមានដំណើរការទៅតាមធម្មជាតិ
     ដើមឈើតែងមានដំណាក់កាល ផ្កា ផ្លែ ខ្ចី ចាស់ ទុំ
     មនុស្សក៏មានដំណាក់កាលនិងពេលវេលាធំធាត់ដូចគ្នាដែរ។
     បើយកផ្លែខ្ចីពេកទៅបន្ទុំ ពិតជាពុំសូវឆ្ងាញ់ដូចផ្លែទុំដើមឡើយ
     តែសូមកុំភ្លេចថា ទុំជោរជ្រុលក៏មិនឆ្ងាញ់ដូចគ្នាដែរ។
     ចាប៉ី រឹតធូរពេកមិនពីរោះ រឹតតឹងពេកដាច់ខ្សែ
     ដំណាំ មិនថែសោះនឹងស្វិតស្រពោន ដាក់ជីរជ្រុលនឹងរលួយ
     កូន បណ្តោយជ្រុលក៏មិនល្អ តឹងរ៉ឹងពេកក៏ខូច។


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- ការបរិភោគរបស់កូន
- បណ្ដុះក្មេងឲ្យមានរបៀបវិន័យ
- ពន្យល់ហេតុផលដល់កូន កុំតាមអារម្មណ៍
- កុំឲ្យចាញ់ប្រៀបគេ
- ដើស្រាយការច្រណែនឈ្នានីសរបស់ក្មេង
- បង្វឹកក្មេងឲ្យចេះនិយាយស្ដី កុំឲ្យខ្មាសអៀន
- បង្ហាត់ក្មេងឲ្យចេះគោរពពេលវេលា ស្គាល់តម្លៃពេលវេលា
- បណ្ដុះក្មេងឲ្យមានកត្ដញ្ញូ
- ទម្លាប់ឲ្យក្មេងនិយាយពាក្យពិត
- កីឡា... មិនត្រូវមើលរំលងជាដាច់ខាត

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017