យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ការយល់ដឹងពីការវិវត្តរបស់កេ្មង អាយុ​២ឆ្នាំ​ដល់​៦ឆ្នាំ

ចេញថ្ងៃទីៈ [16-07-2012] | បើកមើលៈ 3386 | Print |



ជាវ័យសណ្តកខ្លួន  ក្មេងដក​កម្ពស់ មាន​រូប​រាង​កាន់​តែ​សម​សួន។ ជា​វ័យ​រៀន​យល់​ដឹង ចូល​ចិត្ត​ប្រើ​សកម្ម​ភាព​ខាង
​សាច់​ដុំ ចាប់ផ្តើមហ្វឹកហាត់ពង្រឹងខ្លួនឯងក្នុងការអង្គុយ ឈរ ដើរ និងរត់។ ឯការគិត និងការប្រើភាសា ក៏រីកចម្រើន
យ៉ាងឆាប់រហ័ស។ ​ ក្មេងរៀនស្គាល់ពីអ្វីល្អៗ  រៀនសេពគប់មិត្តភក្តិ  ត្រូវការក្តីស្រឡាញ់ ការជឿជាក់។ ការផ្តល់កម្លាំងចិត្ត  និងផ្តល់នូវអារម្មណ៍ល្អដល់គេក្នុងវ័យនេះ គឺជាប្រការដ៏សំខាន់។​ ឪពុកម្តាយគួរបណ្តុះនូវទម្លាប់
ល្អៗ ទង្វើដ៏សមរម្យ ភាពជាមនុស្សល្អ ឲ្យដល់កូនយ៉ងពេញទំហឹង។ ក្មេងត្រៀមខ្លួនទាំងកាយចិត្ត និងអារម្មណ៍ ដើម្បីចូលរៀនបឋមសិក្សា។

បញ្ហានិងកម្រិតរបស់ក្មេងក្នុងវ័យនេះគឺការប្រើដៃនិងភ្នែកនៅមិនទាន់ស៊ីសង្វាក់គ្នានៅឡើយ។ សាច់ដុំដៃនៅមិន
ទាន់រឹងប៉ឹង ដែលធ្វើឲ្យមានបញ្ហាក្នុងការសរសេរ។ ហេតុនេះ យើងមិនគួរប្រញាប់ឲ្យក្មេងរៀនគូសឬសរសេរនោះ
ទេ ចាំឲ្យក្មេងអាយុបាន៤ឆ្នាំសិន ទើបក្មេងអាចគូសតាមស្នាមគំនូសបាន  ព្រោះក្មេងម្នាក់ៗ មានការរីកចម្រើន
មិនដូចគ្នានោះទេ។ ហេតុនេះ សូមអ្នកកុំយកកូនទៅប្រៀបជាមួយកូនអ្នកផ្សេង។ ក្មេងខ្លះអាចសរសេរអក្សរបាន
លឿន ស្អាត តែមិនសូវរហ័សរហួន។ ឯក្មេងខ្លះ សរសេរយឺត មិនស្អាត តែរហ័សរហួន។
 
សូមកុំបញ្ជាក្មេងឲ្យត្រូវតែទន្ទេញ ត្រូវតែចាំ ត្រូវតែចេះ ព្រោះថា ក្មេងខ្លះអាចធ្វើបាន  ក្មេងខ្លះធ្វើមិនបាន ព្រោះ
គេនៅក្នុងវ័យកំពុងលូតលាស់។ ប្រសិនបើក្មេងវាងវៃ គេនឹងឆាប់ចាប់បានលឿន តែដោយទូទៅសឹងតែប្រហាក់
ប្រហែលគ្នា  ហើយសូមកុំបង្ខំក្មេងឲ្យរៀនហួសពេក វានឹងធ្វើឲ្យគេធុញទ្រាន់។ ត្រូវឲ្យគេរៀនបន្តិចម្តងៗតាម
សម្រួល។

...ក្នុងវ័យនេះ ឪពុកម្តាយឬអាណាព្យាបាល  គួរផ្តល់ឥស្សរភាពឲ្យក្មេងបានធ្វើអ្វីៗដោយខ្លួនឯង។ ព្យាយាមឲ្យ
ក្មេងហាត់ជួយខ្លួនឯងឲ្យបានច្រើនបំផុត។ ព្រមជាមួយគ្នានោះដែរ គួរផ្តល់ជាដំបូន្មាន អប់រំប្រដែប្រដៅឲ្យគេដឹង
នូវអ្វីដែលសង្គមទទួលស្គាល់និងមិនទទួលស្គាល់ អ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើ ដើម្បីឲ្យក្មេងបានដឹង និង
មានជំនឿលើខ្លួនឯង មានសេចក្តីក្លាហានធ្វើម្ចាស់លើខ្លួនឯង។ ផ្ទុយមកវិញ បើអ្នកជុំវិញធ្វើជំនួសក្មេងគ្រប់យ៉ាង
មិនបង្ហាត់គេឲ្យចេះជួយខ្លួនឯង  ឬប្រើវិធីគំរាម ដាក់ទោស ដាក់កំហិតយ៉ាងធ្ងន់ធ្ងរ ដើម្បីឲ្យក្មេងធ្វើអ្វីតាមដែល
ចាស់ៗចង់បាននោះ ក្មេងនឹងទៅជាស្រពេចស្រពិល មិនច្បាស់លាស់ មិនមានជំនឿទៅលើអ្វីដែលខ្លួនឯងបាន
ធ្វើ។ ហេតុនេះ អ្នកដែលទទួលភារៈកិច្ចក្នុងវ័យនេះគឺអាណាព្យាបាលនោះឯង។


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- ការបរិភោគរបស់កូន
- បណ្ដុះក្មេងឲ្យមានរបៀបវិន័យ
- ពន្យល់ហេតុផលដល់កូន កុំតាមអារម្មណ៍
- កុំឲ្យចាញ់ប្រៀបគេ
- ដើស្រាយការច្រណែនឈ្នានីសរបស់ក្មេង
- បង្វឹកក្មេងឲ្យចេះនិយាយស្ដី កុំឲ្យខ្មាសអៀន
- បង្ហាត់ក្មេងឲ្យចេះគោរពពេលវេលា ស្គាល់តម្លៃពេលវេលា
- បណ្ដុះក្មេងឲ្យមានកត្ដញ្ញូ
- ទម្លាប់ឲ្យក្មេងនិយាយពាក្យពិត
- កីឡា... មិនត្រូវមើលរំលងជាដាច់ខាត

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017