យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ការយល់ដឹងពីការវិវត្តរបស់កេ្មង ចាប់​ពី​កើត​មក​ទល់​នឹង​ ២ឆ្នាំ

ចេញថ្ងៃទីៈ [16-07-2012] | បើកមើលៈ 4182 | Print |



      ជាដំណាក់កាលដែលមានការ​ប្រែប្រួល​ខាង​សរីរាង្គ​និង​ខួរក្បាល យ៉ាង​ឆាប់​រហ័ស។ ក្មេង​ទើប​នឹង​កើត​មក​ទល់​
នឹង​២ឆ្នាំ មាន​សមត្ថភាពយល់ដឹងឆ្លាត​ចាប់​ផ្តើម​ចេះ​ប្រើ ​ ភាសាកាយ  និងភាសាចិត្ត ចេះភ្ជាប់ទំនាក់ទំនងជាមួយ
មនុស្សផ្សេងៗដោយការសម្លឹង សើច ញញឹម ទទួល  ប៉ះពាល់ និយាយលេងប្រឡែង ។ល។

ការភ្ជាប់ទំនាក់ទំនងជាមួយកូន  គឺជាការជំរុញឲ្យកូនបានរៀន បានស្គាល់ដឹងពីពិភពជុំវិញខ្លួនលឿនជាទីបំផុត។
អ្វីដែលនៅមានកម្រិតរបស់ក្មេងក្នុងវ័យនេះ គឺភាសានិយាយ។ ក្មេងនៅនិយាយបានតិចតួច។ ក្មេងស្រីឆាប់ចេះ
និយាយជាងក្មេងប្រុស។ សូមកុំព្រួយបារម្ភ តែអ្នកត្រូវឧស្សាហ៍និយាយលេងជាមួយកូនឲ្យបានច្រើន កូន
នឹងពូកែ
និយាយបានដោយខ្លួនឯង។

វ័យនេះ ជាវ័យដែលសំខាន់ជាខ្លាំងក្នុងការរៀបចំបណ្តុះចិត្តនិស្ស័យ ចិត្តថ្លើមរបស់ក្មេង ឲ្យចេះចូលសង្គមនៅ
វ័យខាងមុខ។ ហេតុនេះ ក្មេងចាំបាច់ត្រូវតែទទួលការថែទាំឲ្យបានដិតដល់ជាទីបំផុត។

      ក្នុងវ័យនេះ បើពួកគេបានទទួលអ្វីល្អៗពីឪពុកម្តាយនិងអ្នកជុំវិញនោះ ពេលធំឡើងគេនឹងមានអារម្មណ៍ទុក
ចិត្តសង្គម មើលឃើញសារៈសំខាន់នៃការពឹងពាក់គ្នានៅក្នុង សង្គម។ ផ្ទុយទៅវិញ  ក្មេងដែលត្រូវគេបោះបង់
មិនបានទទួលការថែទាំទាំងខាងផ្លូវចិត្តនិងផ្លូវកាយឲ្យល្អទេនោះ  គេនឹងមានអារម្មណ៍មិនទុកចិត្តសង្គមមើល
ឃើញសង្គមក្នុងផ្លូវមិនល្អមើលមិន ឃើញតម្លៃនៃការរស់នៅរួមគ្នាក្នុងសង្គមជាមួយអ្នកដទៃ ក្លាយទៅជាមនុស្ស
គេចពីសង្គម។


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- ការបរិភោគរបស់កូន
- បណ្ដុះក្មេងឲ្យមានរបៀបវិន័យ
- ពន្យល់ហេតុផលដល់កូន កុំតាមអារម្មណ៍
- កុំឲ្យចាញ់ប្រៀបគេ
- ដើស្រាយការច្រណែនឈ្នានីសរបស់ក្មេង
- បង្វឹកក្មេងឲ្យចេះនិយាយស្ដី កុំឲ្យខ្មាសអៀន
- បង្ហាត់ក្មេងឲ្យចេះគោរពពេលវេលា ស្គាល់តម្លៃពេលវេលា
- បណ្ដុះក្មេងឲ្យមានកត្ដញ្ញូ
- ទម្លាប់ឲ្យក្មេងនិយាយពាក្យពិត
- កីឡា... មិនត្រូវមើលរំលងជាដាច់ខាត

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017