យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ការយល់ដឹងពីការវិវត្តរបស់ក្មេង ពេល​កំពុង​ចាប់​បដិសន្ធិ​ក្នុង​ពោះ​ម្តាយ

ចេញថ្ងៃទីៈ [16-07-2012] | បើកមើលៈ 3681 | Print |



     ដំណាក់កាលទី១ ពេលកំពុងចាប់បដិសន្ធិ ក្នុងពោះម្តាយ

     ជាដំណាក់កាលផ្លាស់ប្តូរនិងវិវត្តន៍ពីកោសិកាក្លាយមកជារូបរាងមនុស្ស។ រយៈពេលនៅក្នុងពោះម្តាយ មុននឹង
ចេញមកឃើញពន្លឺព្រះអាទិត្យ  ត្រូវប្រើពេលប្រមាណ៩ខែ។  ក្នុងចន្លោះពេលនេះ  ប្រសិនបើម្តាយចេះថែទាំរក្សា
សុខភាពកាយនិងចិត្តឲ្យល្អ ត្រឹមត្រូវ  បរិភោគចំណីអាហារណា  ដែលមានប្រយោជន៍ឲ្យបានគ្រប់គ្រាន់  កូននឹង
ទទួលចំណីអាហារដូចជាម្តាយអញ្ចឹងដែរ។ ចំណែកឯអារម្មណ៍ល្អរបស់ម្តាយឆ្លងកាត់តាមរយៈទឹកភ្លោះ ទៅដល់
កូនយ៉ាងរលូនទន់ភ្លន់។  ក្មេងដែលទទួលអ្វីល្អពីម្តាយ ពេលប្រសូតចេញមក គេនឹង  ទៅជាក្មេងដែលមានរូបរាង
និងចិត្តគំនិតមាំមួនពេញលក្ខណៈ។ ហេតុនេះដើមីថែរក្សាសុខភាពកាយនិង សុខភាពចិត្តរបស់កូនដែលនៅក្នុង
ផ្ទៃឲ្យបានល្អស្ត្រី  ជាម្តាយត្រូវថែរក្សាសុខភាពកាយនិងចិត្តរបស់ខ្លួនឲ្យបានល្អដូចជា  បរិភោគអាហារដែលមាន
គុណភាព កុំខំធ្វើការហួសកម្លាំង សម្រាកឲ្យបានគ្រប់គ្រាន់ ស្តាប់ចម្រៀងពីរោះៗ  ទស្សនាកម្មវិធី  ទូរទស្សន៍ ឬ
ភាពយន្តណាដែលមិនធ្វើឲ្យតានតឹង ឬតក់ស្លុត ចូលរួមកិច្ចការណាដែលផ្តល់ នូវអារម្មណ៍រីករាយ...ដើម្បីឲ្យកូន
ក្នុងផ្ទៃបានរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត។
 
     ម្តាយឪពុកក៏គួរតែដឹងផងដែរថា  បើកូនក្នុងផ្ទៃកម្រើកខ្លាំងៗមានន័យថា  គេមានសុខភាពល្អ។ ផ្ទុយទៅវិញ
បើគេកម្រើកតិចៗឬមិនកម្រើក សូមអ្នកប្រញាប់ប្រញាល់ប្រឹក្សាជា មួយគ្រូពេទ្យជាបន្ទាន់។ ប្រការម្យ៉ាងដែលអ្នក
ម្តាយមិនគួរភ្លេចនោះគឺ ត្រូវឧស្សាហ៍និយាយលេងជាមួយកូនក្នុងផ្ទៃខ្លះផង អ្នកពុំគួរបណ្តោយកូនឲ្យនៅអផ្សុក
ម្នាក់ឯងយូរពេកទេ ក្រែង លោកូនកើតមក គេទៅជាមិនចេះនិយាយស្តី និងប្រយ័ត្នមិត្តភក្តិគេបង្អាប់លេងថាជា
រូបចម្លាក់នោះណា៎!!!


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- ការបរិភោគរបស់កូន
- បណ្ដុះក្មេងឲ្យមានរបៀបវិន័យ
- ពន្យល់ហេតុផលដល់កូន កុំតាមអារម្មណ៍
- កុំឲ្យចាញ់ប្រៀបគេ
- ដើស្រាយការច្រណែនឈ្នានីសរបស់ក្មេង
- បង្វឹកក្មេងឲ្យចេះនិយាយស្ដី កុំឲ្យខ្មាសអៀន
- បង្ហាត់ក្មេងឲ្យចេះគោរពពេលវេលា ស្គាល់តម្លៃពេលវេលា
- បណ្ដុះក្មេងឲ្យមានកត្ដញ្ញូ
- ទម្លាប់ឲ្យក្មេងនិយាយពាក្យពិត
- កីឡា... មិនត្រូវមើលរំលងជាដាច់ខាត

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017