

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
គន្លឹះដើម្បីក្លាយជាអ្នកពូកែស្តាប់
ចេញថ្ងៃទីៈ [16-07-2012] | បើកមើលៈ 8936
...ដើម្បីឲ្យគេស្តាប់អ្នក អ្នកត្រូវចេះស្តាប់គេ
ដើម្បីស្តាប់គេបានល្អ ៖
- អ្នកត្រូវយកចិត្តទុកដាក់លើសម្តីរបស់គេ កុំនិយាយកាត់
- ហ្វឹកហាត់ទាំងនៅផ្ទះ ទាំងនៅកន្លែងធ្វើការ
- ការចេះស្តាប់ ធ្វើឲ្យមានជោគជ័យក្នុងការសន្ទនា
- ធ្វើឲ្យចំណងមេត្រីបានកាន់តែល្អប្រសើរ។
សមត្ថភាពនៃការស្តាប់របស់លោកអ្នកក្នុងពេលសន្ទនា ឬក្នុងការរកស៊ី អាចជួយដល់អ្នកប្រហាក់ប្រហែលនឹងមុខ
ជំនាញផ្សេងៗទៀតដែរ។ គុណសម្បត្តិមួយចំណែករបស់អ្នកដឹកនាំ គឺសមត្ថភាពនៃការប្រមែប្រមូលគំនិតផ្សេងៗ
ដោយការសាកសួរ និងការយកចិត្តទុកដាក់ស្តាប់ចំពោះអ្វីដែលអ្នកដទៃបាននិយាយនោះឯង។
១. ស្តាប់យ៉ាងយកចិត្តទុកដាក់:
អ្នកត្រូវយកចិត្តទុកដាក់ស្តាប់គេនិយាយ ឲ្យប្រៀបដូចជានៅលើលោកនេះ គ្មានអ្វីសំខាន់ជាងនេះទៀតទេ។
បើមាននរណា ចង់និយាយរឿងអ្វីជាមួយអ្នក ជាពិសេសនៅក្នុងផ្ទះរបស់ខ្លួន អ្នកគួរតែលះបង់អ្វីៗទុកមួយឡែក
ហើយងាកមកស្តាប់គេឲ្យពេញលេញ បិទទូរទស្សន៍ បិទសៀវភៅ កាសែត ហើយផ្តោតអារម្មណ៍ មកលើអ្វីដែល
គេចង់និយាយជាមួយអ្នក។
ពេលដែលនរណាម្នាក់មានអ្នកដទៃយកចិត្តទុកដាក់ស្តាប់សម្តីខ្លួនគេក៏នឹងបានទទួលឥទ្ធិពលខាងសរីរវិទ្យា
ផងដែរ។ ខួរក្បាលរបស់គេ បានបង្ហូរសារជាតិអិនដ្រូហ្វីន "ថ្នាំបង្កក្តីសុខ" តាមធម្មជាតិចេញមក ធ្វើឲ្យគេកើត
មានអារម្មណ៍ល្អចំពោះខ្លួនឯង ពេញចិត្តនឹងខ្លួនឯង និងជាពិសេស គេក៏កាន់តែចូលចិត្តអ្នក និងមានការជឿជាក់
មកលើរូបអ្នកកាន់តែខ្លាំងផងដែរ ព្រោះអ្នកបានយកចិត្តទុកដាក់ស្តាប់ហើយផ្តល់កិត្តិយសដល់គេ។ ការយកចិត្ត
ទុកដាក់បែបនេះវានឹងផ្តល់ផលល្អដល់អ្នកយ៉ាងច្រើន ដែលអ្នកមិននឹកស្មានដល់។
២. ឈប់ដង្អក់បន្តិចមុននឹងឆ្លើយតប:
នៅពេលភាគីម្ខាងទៀត គេផ្អាកនិយាយ ឬសម្រាកបន្ធូរដង្ហើម អ្នកពុំគួរប្រញាប់ឆ្លើយតបភ្លាមៗទេ គួរទុក
ចន្លោះពេលពី៣ ទៅ ៥វិនាទីសិន។ រយៈពេលចន្លោះនេះ មានប្រការល្អបីយ៉ាង ៖
១. ជួនកាលគេផ្អាកបន្តិច ដើម្បីរៀបរៀងគំនិតនិយាយបន្ត
២. ពេលចន្លោះនេះបានន័យថា អ្នកកំពុងពិចារណាពីអ្វីដែលគេនិយាយយ៉ងយកចិត្តទុកដាក់ ជាការ
ជួយលើកតម្លៃដល់គូភាគី
៣. អ្នកអាចយល់ដឹងពីគូភាគីកាន់តែជ្រៅ មិនមែនត្រឹមតែជាអ្វីដែលគេនិយាយនោះទេ អ្នកអាចយល់
អត្ថន័យក្នុងចិត្តរបស់គេកាន់តែច្រើន។
៣. សួរបញ្ជាក់:
សុំកុំទាន់ប្រញាប់ឆ្លើយថាខ្លួនយល់ច្បាស់ពេក អ្នកអាចឲ្យគេឆ្លើយបញ្ជាក់បន្ថែមដោយដាក់ជាសំណួរ
ផ្សេងៗដូចជា៖
"អ្នកចង់សំដៅលើអ្វី?"
"គោលដៅពិតប្រាកដរបស់អ្នកគឺអ្វី?"
គោលការណ៍សំខាន់នៃការសន្ទនាគឺ
"អ្នកសួរ គឺជាអ្នកគ្រប់គ្រងការសន្ទនា"
ពេលណាដែលគេត្រូវឆ្លើយនឹងសំណួរ គេមិនអាចបង្វែរអារម្មណ៍របស់ខ្លួនឲ្យងាករេទៅណាទៅណី
បានឡើយ គេត្រូវតែធ្វើតាមបញ្ជាអ្នកសួរ។
៤. បូកសរុប ឬផ្ទៀងផ្ទាត់មើលដោយសម្តីរបស់យើង:
ការផ្ទៀងផ្ទាត់ឬការសរុបមួយវគ្គៗ ជាការបញ្ជាក់ថា យើងបានយកចិត្តទុកដាក់ស្តាប់គេនិយាយយ៉ាងពិត
ប្រាកដ មិនមែនគ្រាន់តែស្តាប់ដោយចំហមាត់ចោល ដូចដែលមនុស្សទូទៅតែងធ្វើសព្វថៃ្ងនេះឡើយ។
ឧទាហរណ៍ ពេលគេនិយាយចប់ អ្នកអាចសង្ខេបសាច់រឿងថា
"អ្នកបានធ្វើយ៉ាងនេះ រួចវាក៏កើតរឿងនេះ ហើយអ្នកសម្រេចចិត្តថានឹងធ្វើយ៉ាងនេះតទៅទៀត អញ្ចឹង
មែនឬ?" បើអ្នកនិយាយ គេអះអាងថាដូច្នោះមែន ពេលនោះអ្នកអាចឲ្យគេបន្តសាច់រឿង ឬសួរជាសំណួរ
ផ្សេងៗ ឬសម្តែងជាមតិយោបល់ទៅលើអ្វីដែលគេបាននិយាយនោះទៅចុះ។
ដើម្បីឲ្យចេះស្តាប់គេនិយាយដោយពិតប្រាកដ មានប្រសិទ្ធភាពអ្នកត្រូវមានវិន័យនិងការព្យាយាមយ៉ាង
ខ្ជាប់ខ្ជួនផងដែរ។ ថ្វីត្បិតតែវាពិបាកពីដំបូងខ្លះៗមែន តែក្រោយពីពេលហ្វឹកហាត់មួយរយៈមក អ្វីៗវានឹងកាន់
តែងាយទៅតាមធម្មជាតិជាមិនខាន។
(១) ប្រភព : The power of charm; Brian Tracy / Ron Arden
ការយកចិត្តទុកដាក់ស្តាប់យ៉ាងជក់ចិត្តជក់អារម្មណ៍
ជាសិល្ប៍វិធីដ៏កំពូលដើម្បីផ្គាប់ចិត្តមនុស្ស។
ដេល កានេហ្ស៊ី - Dale Carnergie
អត្ថបទផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- ដាក់ខ្លួនដាក់កាយ
- ពូកែស្ដាប់ទើបពូកែនិយាយ
- បើនិយាយខុស ត្រូវកែសម្រួលភ្លាម
- វិធីលើកសរសើរ
- វិធីនិយាយពង្វាង
- មិននិយាយពីអ្វីដែលគេមិនចូលចិត្ត
- ស្វែងយល់ពីស្ថានភាពអ្នកស្ដាប់
- យកចិត្ត តែ កុំស៊ីជោរ
- ការលើកទឹកចិត្ត
- កូនចៅនិងចៅហ្វាយនាយ
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «អភិវឌ្ឍន៍ខ្លួន - ភាពជាអ្នកដឹកនាំ»
វិធីវាស់កម្រិតភាពជាអ្នកដឹកនាំក្នុងបច្ចុប្បន្នរបស់អ្នក [31-July-2017]ខ្លីៗអំពី ម៉ាកហ្ស័កកឺបឺក ពេលទើបបង្កើតហ្វេសប៊ុកដំបូង [17-August-2015]
វិធីស្វែងរកខ្លួនឯង [14-July-2015]
ទេពកោសល្យ [26-May-2015]
ប្រាស្រ័យទាក់ទងគឺជាប្រការចាំបាច់ [22-May-2015]
ខ្លីៗអំពី ហ្ស័កកឺបឺកដែលអ្នកអាចនឹងមិនធ្លាប់ដឹង [22-April-2015]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 319 |
- ថ្ងៃម្សិលមិញ | 750 |
- សប្ដាហ៍នេះ | 5822 |
- ខែនេះ | 16195 |
- សរុបទាំងអស់ | 1208825 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស