យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើគួរដាស់តឿនរំឭកដល់យុវវ័យ ដូចម្តេចអំពីផលអាក្រក់ នៃការផឹកឬញៀនសុរា?

ចេញថ្ងៃទីៈ [12-07-2012] | បើកមើលៈ 4458 | Print |



ឪពុកម្តាយ គ្រូបង្រៀន មិត្តភក្តិ គួរដាស់តឿនរំឭកដល់ យុវវ័យឲ្យបានយល់ច្បាស់ពីផលអាក្រក់ នៃការផឹកច្រើន ឬការញៀនសុរា ដែលបង្កឲ្យមាន ផលអាក្រក់ច្រើនយ៉ាងដូចជា៖

 ១. អាល់កុលជាសារធាតុធ្វើឲ្យស្ពឹកសរសៃប្រសាទ នាំឲ្យអ្នកសេពមានប្រតិកម្មយឺតចំពោះវត្ថុផ្សេងៗ ទាំងផ្លូវកាយ
នឹងផ្លូវចិត្ត។ ភាពស្រវឹងធ្វើឲ្យសសៃប្រសាទទទួលដឹងត្រូវចុះខ្សោយ អ្នកស្រវឹងត្រូវប្រឈមនឹងការកើតឧបទ្ទវហេតុ
ឬធ្វើអ្វីផ្សេងៗខុសឆ្គង បានដោយងាយ ឬទៅជាក្លាហានជ្រុល ហ៊ានធ្វើអ្វីដោយប្រថុយប្រថាន ដែលពេលធម្មតា
យើងមិនហ៊ានធ្វើ។

២. ក្មេងជំទង់ផឹកស្រាច្រើន ធ្វើឲ្យអ្នកក្រោកពីដំណេកយឺតយ៉ាវទៅរៀន  ឬទៅធ្វើការមិនទាន់  ឬមួយទៅមិនរួច
នាំឲ្យខកការងារ បង្កឲ្យមានផលមិនល្អដល់ជីវិត ដូចជា ធ្វើឲ្យក្រុមគ្រួសារទទួល បន្ទុកកាន់តែធ្ងន់បង្កបញ្ហាដល់
ខ្លួនឯងនិងមនុស្សជិតស្និទ្ធ ហ៊ានប្រព្រឹត្តអំពើហឹង្សា ខុសច្បាប់ ឬខុសច្បាប់ចរាចរណ៍ជាដើម។

៣. ធ្វើឲ្យចុះខ្សោយសមត្ថភាពការងារដែលខ្លួនចូលចិត្ត ដូចជា ការលេងកីឡា តន្រ្តី ឬសកម្មភាព ផ្សេងៗ។

៤. ការផឹកស្រាច្រើនអាចមានបញ្ហាសុខភាពផ្លូវចិត្តផងដែរ ដូចជាជំងឺបាក់ទឹកចិត្ត ព្រួយបារម្ភច្រើន ជំងឺប្រឆាំង
នឹងមនុស្សចាស់ មិនចុះសម្រុងនឹងសង្គម ការព្យាយាមធ្វើអត្តឃាត ដែលទោះបីជាពុំមានការស្រាវជ្រាវបញ្ជាក់
ឲ្យច្បាស់លាស់ថា ការផឹកស្រាច្រើននឹងនាំឲ្យមានបញ្ហាសុខភាពផ្លូវចិត្ត នាំឲ្យមនុស្សផឹកស្រាច្រើនក៏ដោយ ក៏
លទ្ធផលទាំងពីរមានទំនាក់ទំនងគ្នាទៅវិញទៅមក និងជម្រុញគ្នាទៅវិញទៅមក ធ្វើឲ្យវិបត្តិមានលក្ខណៈកាន់តែធ្
ងន់ធ្ងរផងដែរ។

៥. ការញៀនស្រាតាំងពីក្មេង នាំឲ្យខូចសុខភាព រហូតដល់អាចធ្វើឲ្យបាត់បង់ជីវិតតាំងពីវ័យក្មេងក៏មាន។

៦. បើទៅសំណេះសំណាលផឹកស្រាជាមួយក្រុមមិត្តភក្តិ គួរតែមើលថែគ្នាផឹកឲ្យសមល្មម វាល្អជាង ការបបួលគ្នា
"លើកដាច់ សាច់ស្អាត"។ ក្នុងចំណោមអ្នកផឹកទាំងអស់គ្នា គួរតែមានអ្នកមិនសូវផឹក ឬផឹកតិចតួចនៅជាមួយដើម្បី
ឲ្យគេមានសតិជួយ ដាស់តឿនមើលថែអ្នកដទៃបាន។

៧. បើផឹកស្រាស្រវឹងហើយ មិនគួរបើកបរ និងកុំឲ្យមិត្តដែលស្រវឹងបើកបរ ព្រោះមនុស្សស្រវឹងពុំមានសតិគ្រប់គ្រង
យានយន្ត បានល្អឡើយ។ គេអាចប្រឈមនឹងគ្រោះថ្នាក់បានដោយងាយ។


អត្ថបទល្អៗផ្សេងៗ នៅក្នុងសៀវភៅនេះ​ ៖

- លក្ខណៈ និងឥរិយាបថរបស់វ័យជំទង់
- ការវិវត្តរបស់វ័យជំទង់
- សុខភាពផ្លូវចិត្ត និងបញ្ហាផ្លូវចិត្តរបស់​មនុស្ស
- សុខភាពផ្លូវចិត្តរបស់វ័យជំទង់
- ទំនោរនៃការអប់រំកូនក្នុងសម័យបច្ចុប្បន្ន
- បទបញ្ញត្តិ៥ប្រការ
- វិធានការសម្រាប់អាណាព្យាបាល
- បញ្ហាការបំពានផ្លូវចិត្តទៅលើក្មេង
- វិបត្តិផ្លូវចិត្តរបស់វ័យជំទង់
- បញ្ហាចចេសរឹងរូសប្រឆាំងនឹងចាស់ៗ
- បញ្ហាបរាជ័យក្នុងសាលារៀន
- សម្ព័ន្ធភាពនិងឥទ្ធិពលរបស់មិត្តភក្តិ
- បញ្ហាគ្រឿងស្រវឹង គ្រឿងញៀន ហ្គេម
- បញ្ហាផ្លូវភេទរបស់វ័យជំទង់
- ការពង្រីកសក្ដានុពលរបស់យុវ័យ
- ភាគបន្ថែមសម្រាប់ឪពុកម្ដាយ

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017