យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ថេរដីការបស់សម្តេចដាឡៃ​ឡាម៉ាអំពីការ​ទ្រទ្រង់​ជីវិត

ចេញថ្ងៃទីៈ [11-07-2012] | បើកមើលៈ 3856 | Print |





សតិសម្បជញ្ជៈបានប្រាប់ឲ្យដឹងថា ជីវិតមនុស្សខ្លីណាស់ ដូច្នេះមធ្យោបាយដែលធ្វើឲ្យជីវិត រស់នៅ​លើលោក​
នេះ​រលូនបំផុត គឺការធ្វើរឿងដែលជាប្រយោជន៍ចំពោះខ្លួនឯងផងនិងអ្នកដទៃផង។

--------------------------------

ខ្ញុំគិតថា មនុស្សជាសត្វដែលមានសតិសម្បជញ្ជៈលើសសត្វទាំងឡាយ ដែលមានជីវិតនៅលើលោកនេះ។ មនុស្ស
មិនគ្រាន់តែមានសក្តានុពលក្នុងការសាងសេចក្តីសុខឲ្យខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងអាចជួយសាងសេចក្តីសុខ
ឲ្យដល់អ្នកដទៃទៀតផងដែរ ព្រោះមនុស្សមានសមត្ថភាពសាងខ្លួនឯងតាមបែបធម្មជាតិតាំងពីកំណើតមក។
តែរឿងដែលសំខាន់នោះ គឺមនុស្សត្រូវធ្វើដូចម្តេចទើបអាចរក្សាធម្មជាតិនេះឲ្យបានជាប់ជាប្រចាំ។

--------------------------------

ចិត្ត​របស់​យើងពោរ​ពេញ​ដោយ​ក្ដីទោសៈ​ ច្រណែន​ឫស្យា​ និង​អារម្មណ៍​អវិជ្ជ​មាន​ជា​ច្រើន​អនេក​ ទើប​យើង​មិន​ដឹង​ថា​
អារម្មណ៍ទាំងនោះ វាមិនជួយឲ្យយើងមានសេចក្ដីសុខនិងដុះដាលនូវសតិបញ្ញាយើងឡើយ។ អារម្មណ៍ទាំងបីនេះ
ជាអារម្មណ៍ម្យ៉ាងរបស់មនុស្ស ដែលត្រូវបានគេនាំយកមកប្រើគ្រាន់តែដើម្បីបោកប្រាស់ និងបញ្ឆោតយករបស់
អ្នកដទៃមកធ្វើជារបស់ខ្លួនឲ្យកាន់តែ ច្រើនថែមទៀតប៉ុណ្ណោះ។ តែនៅទីបំផុតយើង​នឹង​ទទួល​បាន​តែ​សេចក្ដី
​ទុក្ខ​និង​ភាព​ឥត​ប្រយោជន៍​ប៉ុណ្ណោះ​ ហើយ​យើង​បែរ​ជា​បន្ទោស​អ្នក​ដទៃ​ដែល​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង។​

--------------------------------

ចូរយើងប្រើសតិបញ្ញារបស់មនុស្សឲ្យបានត្រឹមត្រូវ និងឈ្លាសវៃបំផុត បើមិនដូច្នោះទេ មនុស្សយើងនឹងមិន
ប្រសើរជាងសត្វ ឬខុសពីសត្វឡើយ។

--------------------------------

បើយើងចង់ឲ្យជីវិតយើងមានន័យនិងសេចក្ដីសុខ យើងគួរតែចាប់ផ្ដើមវិធីគិតដោយមានសតិ និង បណ្ដុះគុណសម្បត្តិ
នៃភាពជាមនុស្ស ដែលយើងគ្រប់​គ្នាមានស្រាប់​មក​ហើយ​ និង​ដែល​យើង​កប់​វា​យ៉ាង​ជ្រៅ​ពី​ក្រោម​គំនរ​នៃ​ការ​គិត​
ដ៏​ស្មុគ​ស្មាញ​ប្រកប​ដោយ​ទំនាស់​ក្នុង​អារម្មណ៍។​

--------------------------------

ការពេញចិត្ត គឺជាគុណសម្បត្តិនៃសេចក្ដីស្ងប់ក្នុងចិត្ត។ វាកើតចេញពីសេចក្ដីករុណា ភាពស្មោះត្រង់ និងអ្វីដែលខ្ញុំ
ហៅថាការប្រតិបត្តិដ៏ត្រឹមត្រូវតាមគោលការណ៍ចិយាធម៌ នោះគឺការប្រតិបត្តិដែលជា ការគោរពដល់សិទ្ធិ
អ្នកដទៃក្នុងការទទួលយកសេចក្តីសុខនោះឯង។

--------------------------------


អត្ថបទល្អៗផ្សេងៗទៀត ដែលមាននៅក្នុងសៀវភៅនេះ ៖
- អំពីជីវិតក្នុងសហគមន៍
- អំពីអ្នកពិការ និងអ្នកមើលថែរក្សា
- អំពីអនាគតរបស់ពីភពលោក
- អំពីការសម្លឹងមើលក្នុងផ្លូវអាក្រក់
- អំពីការធ្វើអត្តឃាត
- អំពីការនិន្ទាឈ្នានីស
- អំពីការស្ទាក់ស្ទើក្នុងចិត្ត
- អំពីការនិយាយស្ដីដោយពុំមានការពិចារណា
- អំពីការមិនជឿសាសនា
- អំពីភាពជាពុទ្ធសាសនិក

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017