យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ស្បោងទិព្វ

ចេញថ្ងៃទីៈ [16-10-2015] | បើកមើលៈ 3889 | Print |



កាលក្រហ៊ានស្បថ ពេលមានប្រាកដ ភ្លេចស្បថឈឹង!....

           មានមនុស្សជាច្រើនធ្លាប់ពោលថា «មនុស្សយើងពេលនៅក្រលំបាកតិចតួចទេ តែបើកាលណាកាន់តែមាន គឺកាន់តែលំបាកខ្លាំងឡើង»
ពុទ្ធោ! បើអព្ចឹោងហេតុអីក៏ម្នាក់ៗចង់ក្លាយជាអ្នកមាននាំឲ្យលំបាកខ្លួនធ្វើអី្វ? តាមពិតអ្វីដែលគេថាវាតែងតែមានឲ្យឃើញខ្លះៗជាមិនខាន។ កាល
នៅក្រ កម្មសិទ្ធរបស់គាត់ពុំមានអ្វីច្រើនប៉ុន្មានទេ ហេតុនេះគាតក៏មិនសូវភ័យខ្លាចខូចខាតបាត់បង់អ្វីដែ ទើបគាត់ពុំសូវព្រួយបារម្ភ លុះដល់ពេល
មកជាអ្នកមានទ្រព្យសម្បត្តិកាន់តែច្រើន កម្មសិទិ្ធរបស់គាត់កាន់តែក្រាស់ ធ្វើឲ្យម្ចាស់កាន់តែគិតព្រួយបារម្ភខ្លាំងអព្ចឹោងទៅ (សូមអភ័យទោស
ពុំមែនអ្នកមានទាំអស់គ្នាសុទ្ធតែអ៊ីចឹងនោះទេ)។ មានអ្នកខ្លះគាត់បារម្ភយកតែមែនទែនរហូតភ្លេចគិតពីសុខភាព ឬជីវិតរបស់ខ្លួនផងដែរ។

          តាមពិតទៅ មិនថាជាអ្នកមានឬអ្នកក្រនោះទេ ការព្រួយរឿងទ្រព្យឬមិនព្រួយ វាអាស្រ័យនៅលើយើងម្នាក់ដែលថា តើយើងផ្ដល់តម្លៃទៅ
លើទ្រព្យជាងជីវិត ឬផ្ដល់ឲ្យជីវិតជាជាងទ្រព្យសម្បត្តិ?

          នៅក្នុងខ្ទមកន្ទ្រួកមួយមានស្មូមម្នាក់ស្នាក់នៅ។ ស្មូមម្នាក់នេះក្រគ្មានទ្រព្យសម្បត្តិអ្វីបន្តិចបន្តួចសោះ។  គេដេករអ៊ូង៉ូវៗលើរនាបគ្រែតែ
ម្នាក់ឯងថា «ចង់បានលុយនឹងគេណាស់! ឲ្យតែមានលុយពេលណាយើងនឹងចាយឲ្យអស់ដៃម្ដង! មិនរិះថាំដូចពួកអ្នកមានទាំងនោះជាដាច់ខាត!»

          រំពេចនោះស្រាប់តែមានបិសាចមួយចេញមកក្បែនោះព្រមទាំងនិយាយ….

          «ល្អណាស់! យើងនឹងឲ្យឯងក្លាយជាអ្នកមានលុយនឹងគេម្ដង!…អ្នកឯងយកស្បោងទិព្វនេះទៅចុះ!....នៅក្នុងស្បោងនេះនឹងមានកាក់
មាសមួយជានិច្ច….អ្នកឯងដកយ៉ាងណាក៏មិនអស់ដែល….ប៉ុន្តែបើដល់ពេលណាឯងយល់ថាល្មមគ្រប់គ្រាន់ហើយ ឯងត្រូវបោះស្បោងទិព្វនេះ
ចោលជាមុនទើបឯងអាចយកកាក់មាសទាំងនោះទៅចាយបាន….»

         គ្រាន់តែនិយាយចប់ បិសាចក៏រលាយបាត់ខ្លួនទៅ ហើយនៅក្បែរខ្លួនបុរសនោះក៏ឃើញមានស្បោងមួយពិតមែន។ គេលូកដៃទៅក្នុងថង់
ក៏ស្រវាបានកាក់មាសមួយ។ ពេលដកកាក់មាសនោះចេញពីស្បោង ស្រាប់តែមានកាក់មាសមួយទៀតនៅក្នុងស្បោងដដែល។ នាយស្មូមក៏ដក
កាក់មាសចេញពីស្បោងជាបន្តបន្ទាប់។ គេសប្បាយចិត្តជាខ្លាំង ខំដកកាក់មាសពេញមួយយប់គ្មានហ៊ានឈប់សម្រាក់បន្តិចឡើយ។ នៅក្បែរ
ខ្លួនគេសុទ្ធតែកាក់មាសគរឡើងកម្ពស់ក្បាល។ ដោយសាតែមិនបានសម្រាកអ្វីបន្តិចសោះ ព្រឹកឡើងគេមានអារម្មណ៍ឃ្លានជា ខ្លាំងចង់ទៅទិញ
អាហារមកបរិភោគ តែមិនទាន់ដាច់ចិត្តនឹងទៅព្រោះបិសាចបានផ្ដាំមថា បើចង់យកកាក់មាសយកនោះទៅចាយ ទាល់តែព្រមចោលស្បោងទិព្វ
នោះជាមុនសិន។ ដោយសារខ្លាចបាត់បង់ឱកាសដ៏ល្អនេះ ទោះបីជាឃ្លានយ៉ាងណាក៏គេនៅតែខំប្រមូលយកកាក់មាសនោះជាបន្តទៅទៀត
មិនព្រមឈប់សម្រាកឡើយ។ បុរសកម្សត់ខំប្រមូលយកកាក់ចេញពីស្បោងទិព្វ មិនព្រមសម្រាក ភ្លេចគិតទាំងបាយទាំងទឹកទាល់តែដកចង្កា
មាន់ផ្ដឹក់ៗ នឹកឃើញចង់ក្រោកក៏ក្រោកទៅណាមិនរួច ចង់ពឹងអ្នកណាឲ្យជួយក៏រកមិនបាន។ មិនយូរប៉ុន្មានគេក៏ដាច់ដង្ហើមស្លាប់លើខ្ទមនាពេល
នោះទៅ។

        មុនពេលដាច់ដង្ហើម គេខំប្រឹងនិយាយដោយសំឡេងខ្សេវៗថា…

        «ហេតុអីក៏យើងមិនយកកាក់មាសនេះទៅទិញអាហារបរិភោគ?...ហេតុអីក៏យើងមិនយកវាទៅរកគ្រួពេទ្យ?»

         ការឃើញគំនរមាសដ៏មានមន្ដស្នេហ៍នៅពីរមុខយ៉ាងគ្រហើៗបែបនេះ គឺជារឿងដែលធ្វើឲ្យស្មូមមានការពិកបាកជាខ្លាំងដើម្បីយកឈ្នះ
លើចិត្តខ្លួនឯង។ ឱកាសមានតែម្ដង ធ្វើឲ្យគេសម្រេចចិត្តមិនត្រូវ បែជាភ្លេចគិតអស់រលីងថា «ជីវិតរបស់ខ្លួនក៏មានតែមួយដែល»។

        រឿងបែបនេះពុំមែនកើតមានឡើងទៅលើស្មូមកម្សត់ម្នាក់ប៉ុណ្ណើទេ។មានមនុស្សច្រើនណាស់ដែលខំបង្ករឿងអក្រក់ជាច្រើន ដោយពុំបាន
គិតថាតើអាត្មាអញកំពង់ធ្វើអ្វីនោះឡើយ ស្រាប់តែដល់ថ្ងៃមួយនឹកចង់ធ្វើបុណ្យធ្វើទាបែជា «ហួសពេលហើយអូន» ដូចស្មូមកម្សត់ទៅវិញ។

 

ក្ដីលោភលន់ជាក្រណាត់ខ្មៅដែលចងមុខយើងមិនឲ្យឃើញអ្វី

កុំថាឡើយជីវិតអ្នកដទៃ…សូម្បីតែជីវិតខ្លួនឯងក៏មិនប្រណីដែរ…

អ្វីទាំនោះសុទ្ធតែជាចំណង ដែលចងខ្លួនឯងទាំងមិនដឹងខ្លួន…

បើតែយ៉ាងនេះ តើជីវិតនឹងមានន័យអ្វីទៅ?

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017